Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​នឹង​ប្រកាស​សាលក្រម សំណុំរឿង​ឃាតកម្ម​សម្លាប់​មិត្តភក្តិ ពន្លះសាច់​បោះចោល​នៅ​ច្រាំងទន្លេ និង​ក្លាស្សេ​ក្នុង​ទូទឹកកក នៅ​ថ្ងៃទី​៣១​ធ្នូ

spot_img

ភ្នំពេញ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​នូវ​សំណុំរឿង ឃាតកម្ម​ស្ត្រី​ម្នាក់​បានសម្លាប់​មិត្តភក្តិ ហើយ​ពន្លះសាច់​ជា​កង់ៗ យកទៅ​បោះចោល​នៅ​ច្រាំងទន្លេ និង​ដាក់​លាកទុក​ក្នុង​ទូទឹកកក មក​ធ្វើការ​ជំនុំជម្រះ កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​។ បន្ទាប់ពី​បញ្ចប់​អង្គជំនុំជម្រះ តុលាការ​នឹង​ប្រកាស​សាលក្រម សំណុំរឿង​ឃាតកម្ម​សម្លាប់​មិត្តភក្តិ​នេះ នៅ​ថ្ងៃទី​៣១​ធ្នូ ។​

​ជនជាប់ចោទ​មានឈ្មោះ​ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​ប្រាកដ​មែន ហើយ​មូល​ហេតុដែល​ឈាន ទៅដល់​ការសម្លាប់​មិត្ត គឺ​ដោយសារ​ខឹង​ជនរងគ្រោះ ទារលុយ​ដែល​ខ្លួន​ជំពាក់​ចំនួន​៧០០​ដុល្លារ ។ ក្នុង​សំណុំរឿង​នេះដែរ កូន​របស់​ជនរងគ្រោះ បាន​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​៣​ម៉ឺន​ដុល្លារ ពី​ស្ត្រីជន​ជាប់ចោទ ។​

​ក្រោយពី​បាន​បើកសវនាការ​ជំនុំជម្រះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​ទៅ ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខ ។​

​គួររំលឹកថា ជនជាប់ចោទ​ឈ្មោះ​ស៊ិន សុផល ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ និង​ត្រូវបាន​កម្លាំង​អាវុធហត្ថ ប​ញ្ចូ​ន​ខ្លួន​ទៅកាន់​តុលាការ នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​បន្ទាប់មក​ក៏ត្រូវ​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង​នៃ​អយ្យការ អម​សាលាដំបូង​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​ជន​ពីបទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×