Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ចិន ផ្តល់ជំនួយ​ជាង​២​លាន​ដុល្លារ ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សំ​អាមីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​

spot_img

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា រដ្ឋាភិបាល​ចិន បានសម្រេច​ផ្តល់ជំនួយ​ចំនួន​២​លាន​៥​សែន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សំ​អាមីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម របស់​អង្គភាព​ស៊ីម៉ាក់​ឆ្នាំ​២០២០​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បញ្ជាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​នេះ​ថា ថវិកា​ជា​ជំនួយឥតសំណង​ចំនួន​២.៥០០.០០០ ដុល្លារ​អាមេរិក រដ្ឋាភិបាល​ចិន​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្ត​គម្រោង “​ជំនួយ​ចិន​ដើម្បី​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​” ហើយ​គម្រោង​នេះ គាំទ្រ​ការពង្រាយ​កម្លាំង​ប្រតិ​ប​តិ្ត​ការ របស់​អង្គភាព​ស៊ីម៉ាក់​នៅ​ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំង​កម្លាំង​អន្តរាគមន៍​នៅ​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ជាដើម ដែលមាន​ផែនការ រំដោះ​ផ្ទៃដី​ចំការមីន និង​ចំការ​គ្រាប់ ចំនួន​ជាង​១៧​គីឡូម៉ែត្រ​ក្រឡា​។

​លោក​ហេង រតនា បាន​មានប្រសាសន៍ថា គម្រោង​នេះ​ត្រូវ​ប្រើប្រាស់​កម្លាំង​ជំនាញ​ជិត​៣០០​នាក់ ក្នុង​រយៈពេល​១​ឆ្នាំ គឺ​ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ​២០២០​។ សូមបញ្ជាក់ថា គម្រោង​ជំនួយឥតសំណង​រដ្ឋាភិបាល​ចិន​នេះ មាន​រយៈពេល​៣​ឆ្នាំ (២០២០-២០២២) ហើយ​នេះ​ជា​ឆ្នាំ​ទី​១​។ សូម​រំលឹកថា រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​ទំហំ​ថវិកា​ដូចគ្នានេះ នៅ​ចុងឆ្នាំ​២០១៨​ដើមឆ្នាំ​២០១៩​ផងដែរ ដែល​បាន​អនុវត្ត​ការ​បោសសំអាត​មីន និង​សំណល់​ជាតិ​ផ្ទុះ តាម​បណ្តា​ខេត្ត​ដូចខាងលើ​ដែរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×