Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​កំពុង​ល្បី​លើ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​កាន់​កាំភ្លើង​ភ្ជង់ ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ដៃ​ព្រះរាជអាជ្ញា​ហើយ​

spot_img

​ភ្នំពេញ​៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក ម៉ា​រី ស្ទឹងត្រែង បាន​បង្ហោះ​រូប​បុរស​២​នាក់ ក្នុងនោះ​មាន​ម្នាក់​កាន់​កាំភ្លើង​នឹង​ដៃ ភ្ជាប់​ជាមួយ​សំណេរ​ថា បងធំ​ពីរ​នាក់​នេះហើយ​ដែល ដើរ​តែ​យក​កាំភ្លើង​មក​ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ព្រោះ​គាត់​អាង​មាន​ខ្សែ មាន​លុយ​នឹងមាន​អំណាច យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្ញុំ ហើយ​បាន​ដេញ​ខ្ញុំ​ឲ្យ​ទៅប្ដឹង​ទៀត ហេតុតែ​គេ​អីចឹង​បាន​អីចឹង​។ សូម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន សូម​មើល​មន្ត្រី​ពី​នាក់​នេះ​ផង ដែល​តែងតែ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ស្រែ​តា​ចាន់​នេះ​ផង ស្ថិតនៅ​ខេត្តស្ទឹងត្រែង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៥​ខែធ្នូ បានចេញ​សេចក្តីប្រកាស​បញ្ជាក់ថា ពិតជា​មាន​ករណី​បុរស​ពី​នាក់ បាន​ប្រើប្រាស់​អាវុធ គំរាមកំហែង ទៅលើ​ស្ត្រី​ម្នាក់ កាលពី​ថ្ងៃទី​២១ ខែ​ខែតុលា ឆ្នាំ​២០១៩ ហើយ​ពេលនេះ​សំណុំរឿង ស្ថិតនៅក្នុង​ដៃ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កំពុង​ចាត់ការ​តាម​នីតិវិធី ព្រោះ​ជនរងគ្រោះ មិនបាន​ដាក់ពាក្យ​បណ្ដឹង មក​ស្នងការ​ខេត្ត​ទេ ប៉ុន្តែ​ដាក់​ទៅ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ដោយផ្ទាល់​តែម្ដង ។​

​យោងតាម​សេចក្ដីបំភ្លឺ​ព័ត៌មាន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ករណី​មាន​ជន​ពីរ​នាក់ ប្រើប្រាស់​អាវុធ​គំរាមកំហែង ទៅលើ​ប្រជាពលរដ្ឋ ។ ករណីនេះ បានកើត​តាំងពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ដែលមាន​មន្ត្រីជលផល​មួយរូប ឈ្មោះ វង្ស សាវឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ​ជនជាតិខ្មែរ មានមុខ​របរ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង និង​គូកន​ម្នាក់ទៀត បាន​ដក​អាវុធខ្លី​១​ដើម បាន​គំរាមកំហែង​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហ៊ឹម ម៉ា​រី ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានមុខ​របរ ជា​អ្នកនេសាទ​ត្រី ។​

ចំពោះ​ករណីនេះ ជនរងគ្រោះ មិនបាន​ដាក់ពាក្យ​បណ្តឹង មក​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង​ឡើយ ដោយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ដោយផ្ទាល់ ។ ដោយ​បច្ចុប្បន្ន សំណុំ​រឿងនេះ កំពុងស្ថិត​នៅក្នុង​ដៃ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×