Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC ចេញវិ​ញ្ញាបន​ប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន៩ ក្នុងទំហំ​ទឹ​កប្រាក់​ប្រមា​ណ​ ១.៩២៨ លានដុល្លារ និងអាចបង្កើតការងា​រ​ បានចំ​នួន​១១​.៣៨០ក​ន្លែ​ង

spot_img

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគក​ម្ពុ​ជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា​ បានសម្រេចចេញ​វិ​ញ្ញាបន​ប័ត្រ​ ចុះបញ្ជីជាស្ថាពរ ​ជូ​នដ​ល់ក្រុ​ម​ហ៊ុ​ន៩ ក្នុងទំហំទឹកប្រាក់ប្រ​មា​ណ​១.៩២៨លានដុល្លារនិងអាចបង្កើត​កា​រងារ​បានចំ​នួន១​១​.៣៨០កន្លែង។

បើតាមការផ្សព្វផ្សាយនៅ​លើ​ហ្វេសប៊ុ​ក កាលពីថ្ងៃទី២៦ខែធ្នូ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុ​ម​ហ៊ុ​ន ​គណៈកម្មាធិការវិនិយោ​គ​ក​ម្ពុ​ជា នៃក្រុមប្រឹក្សាអភិវ​ឌ្ឍ​ន៍​កម្ពុ​ជា បានសម្រេចចេញវិញ្ញាបនប័​ត្រ​ចុះបញ្ជី​ជាស្ថាព​រ​ ជូនដល់ក្រុមហ៊ុន​ដូ​ចខាង​ក្រោ​ម​៖

១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូ​ន​ និង​អនុស្ថានី​យអ​គ្គិ​សនី ដែលមានទីតាំងវិ​និ​យោគ​ ស្ថិតនៅស​ង្កា​ត់​លេខ​៤ ក្រុងព្រះ​សី​ហនុ​ ខេត្តព្រះ​សី​ហនុ​ មានទុនវិនិយោ​គ​ប្រមា​ណ​ ៧១លានដុល្លា​រ​អាមេ​រិ​ក និងអាចបង្កើតកា​រ​ងារ​បា​ន​ចំ​នួន ៧០កន្លែង។

២- “SC​HN​EITEC INFINITE CO., LTD” គម្រោងសាងសង់ស្ថានីយ​ ​ផលិតថា​មព​លអ​គ្គិ​សនី ដើរដោយពន្លឺព្រះអាទិត្យ​ ​ក​ម្លាំង៣០មេហ្គាវ៉ាត់​ ​ដែលមានទីតាំងវិ​និ​យោគ​ស្ថិត​នៅភូ​មិអ​ន្ស​ក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ​មា​នទុ​នវិនិ​យោគ​ប្រមា​ណ ​២៩លានដុល្លារ​អា​មេ​រិក​ និងអាចបង្កើតការងា​រ​បា​នចំ​នួ​ន ៣៥កន្លែង។

៣- “DE HEUS ​TMH CO., LTD” គម្រោងបង្កើតរោងចក្រផ​​លិតចំ​ណីស​ត្វ​ ដែលមា​ន​ទីតាំ​ង​ វិនិយោគស្ថិតនៅ​ផ្លូ​វ​ជាតិលេ​ខ​៥​១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុ​ន​វិនិ​យោ​គប្រ​មា​ណ ​១១,២លានដុល្លា​រ​អា​មេ​រិក និងអាចបង្កើតការ​ងា​រ​បា​ន​ចំ​នួន ១៥៥កន្លែង។

៤-“MILLPLAN​ ​INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោង​ច​ក្រ​ផ្គុំដំ​ឡើ​ង​សម្ភា​រៈ អេឡិចត្រូនិក ដែល​មា​ន​ទីតាំ​ង​វិ​និយោ​គ​ស្ថិ​ត​នៅ​ប្លុក​ I-J ផ្លូវជា​តិ​លេ​ខ៤​១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មាន​ទុ​នវិ​និ​យោគ​ប្រ​មា​ណ​ ៧លានដុល្លារអា​មេ​រិ​ក និងអាចបង្កើត​កា​រងា​រ​បាន​​ចំនួ​ន ៧៣០កន្លែង​។​

៥- “FHL INDUSTRIES CO., LTD” គម្រោងបង្កើតរោងច​ក្រ​ផ្គុំដំឡើ​ងគ្រឿ​ងប​រិក្ខារអគ្គិ​សនី​ និងគ្រឿ​ង​ អេឡិចត្រូនិកគ្រប់ប្រភេទ​ ដែ​ល​មាន​ទីតាំ​ងវិ​និ​យោគ ស្ថិតនៅភូមិ​ចំ​ប​ក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មា​ន​ទុនវិនិយោគប្រមាណ ២,​៤​លាន​ដុល្លា​រអា​មេ​រិក និងអាចបង្កើតការ​ងា​រ​បា​ន​ចំនួ​ន ៧៣៤កន្លែង។

៦-“CXD INDU​S​TRY CO.,LTD.”គម្រោងបង្កើតរោងច​ក្រ​ ផ្គុំដំឡើងរថយន្តគ្រប់ប្រ​ភេ​ទ​ និង​គ្រឿង​ម៉ា​ស៊ី​ន សម្ភារៈបរិក្ខាផ្សេងៗ ដែល​មា​នទីតាំ​ងវិ​និយោ​គស្ថិ​តនៅ​ភូ​មិ​គ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ មានទុនវិនិយោគប្រមាណ ៦លានដុ​ល្លារ​អាមេ​រិ​ក និងអាចប​ង្កើ​តការ​ងារបា​ន​ចំ​នួន ៧៣០កន្លែង។

៧-“AEON MA​LL (CAMBODIA) CO.,LTD.” គម្រោងសាងសង់ផ្សា​រ​ទំ​នើប ដែលមានទីតាំង​វិ​និ​យោគ​ ​ស្ថិតនៅភូមិព្រែក​តាឡុ​ង​៣ សង្កាត់ចាក់អ​ង្រែ​ក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ​ប្រ​មា​ណ ​២៨៩,៦លានដុល្លារ​អា​មេ​រិក និងអាចប​ង្កើត​កា​រងា​របា​ន​ចំ​នួ​ន ៤៧កន្លែង។

៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋា​គា​រថ្នា​ក់ផ្កាយ​៥​ ​ចំនួន១.៥០០បន្ទប់ និងមជ្ឈមណ្ឌល​ពា​ណិ​ជ្ជ​កម្ម​ ដែលមានទីតាំ​ង​វិនិ​យោ​គ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុ​នវិ​និ​យោគ​ប្រ​មា​ណ ៣៣១,៥លានដុល្លារអាមេរិក​ ​និងអាចបង្កើត​កា​រ​ងារបា​ន​ចំ​នួន ២.៥០៩កន្លែង។

៩-“BOCC D​E​VELOPMENT CO.,LTD.”គម្រោងសាង​ស​ង់​ និង​អាជី​វកម្ម​ស​ណ្ឋាគា​រថ្នា​ក់​ផ្កា​យ​៥ ចំនួន៥០០បន្ទប់, Service Hotel Apa​r​tment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌល​ពា​ណិជ្ជក​ម្ម ​ដែល​មាន​ទីតាំ​ង​វិ​និយោ​គ​ ​ស្ថិតនៅសង្កាត់ទ​ន្លេ​បា​សា​ក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រ​មា​ណ​ ​១.១៨១លានដុល្លារអា​មេ​រិ​ក និងអាច​ប​ង្កើត​កា​រងា​រ​បាន​ចំ​នួន ៦.៣៧០កន្លែង៕ ដោយ៖កូឡាប

spot_img
×