Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ បើករ​ថយន្ត ​បុក​ទ្រូ​ង​ផ្លូវ ​​​បាក់ក​ស្លាប់ ​

spot_img

ភ្នំពេញ៖បុរស​ម្នាក់​បាក់ក​ស្លា​ប់​​ក្នុង​​​រថយន្ត​ បន្ទាប់ពី​បើករថយ​ន្ត​​ម៉ា​ក​​ព្រូស យ៉ាង​លឿនដូចហោះ បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូ​វ​ពេញទំហឹងកាលពី​ម៉ោ​ងទៀ​បភ្លឺ ​ឈានចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​មេភ្លើ​ង​មហាវិថី​ព្រះមុ​នីវ​ង្ស កែង​នឹង​ផ្លូវ ៣៦០ ក្នុង​សង្កាត់ បឹ​ង​​កេង​កង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​​


​​
ជនរងគ្រោះ​​ឈ្មោះ តាំង វាសនា អាយុ​៣២​ឆ្នាំសង្កាត់ ទូល​សង្កែ ខណ្ឌឫស្សីកែវ​។​​

​ប្រភពពី​កន្លែងកើតហេតុ​ ​បានឲ្យដឹងថា មុនពេលកើតហេតុខាងលើ​នេះ​ គេ​ឃើញ​រថយន្ត​​​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​​ភ្នំ​ពេញ 2Y 7332 បើកបរ​ដោយ​បុ​រ​ស​ម្នាក់ ​តាម​បណ្ដោយ​ផ្លូវ​៣៦​០ ទិសដៅ​ពី​លិចទៅ​កើត​ក្នុ​ង​​ល្បឿន​​លឿ​ន​ ​ខណៈ​មកដល់​ចំណុ​ច​​ស្តុ​​ប​​កែង​នឹង​មហាវិថី​ព្រះមុនី​វ​ង្ស​ ក៏​បត់​ឆ្វេង​​​ដៃ​មិ​ន​​បង្អង់ ក៏​ជ្រុល​ទៅបុក​នឹង​រ​បាំ​ង​ថ្ម​​ពុះ​ចែ​ក​​ទ្រូងផ្លូ​វ​​យ៉ា​ង​ពេញទំហឹង​បណ្ដាល​​​ឲ្យ​​រថយ​ន្ត​​បោក​ផ្ទប់​ដើមទ្រូង ​បណ្ដាលបាក់កក​ស្លាប់​ភ្លា​ម​ៗ​មួ​យរំ​ពេច​នៅនឹ​ងកន្លែ​ង​កើ​តហេតុ​ ។ ខ​ណៈ​នោះ ​ក៏មាន​យុវជន​ប្រុស​ស្រី​​​២​នាក់ ​បាន​យកទ្រព្យ​សម្ប​ត្តិ​​រ​បស់តៃកុងរថយន្ត ​គឺលុយ​ជិត ៤​ពាន់​​ដុល្លារ ​និង​ទូរស័ព្ទ ២​គ្រឿង ដើម្បី​រក្សា​ទុក​​ឲ្យ​​ក្រុមគ្រួ​សា​រ​សា​ច់ញា​តិ​​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​​​វាស់វែ​ង​ ​ស្ទូច​យក​រថយន្ត​ទៅ​​រ​ក្សា​ទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​​ក្រោ​យ​៕ ដោយ៖កូឡាប

spot_img
×