Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ រត់ពន្ធ​គ្រឿង​ញៀន​ជាង​១​គីឡូក្រាម ចូល​កម្ពុជា តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​តាំងពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​គ្រឿង​ញៀន​ជាង​១​គីឡូក្រាម ឆ្លងដែន​ចូល​មក​កម្ពុជា ឆ្លងដែន​តាម​ជើង​អាកាស​។​

​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) បាន​សហការ​ជាមួយ​សមត្ថកិច្ច​គយ នគរបាល​អន្ដោប្រវេសន៍ និង​សមត្ថកិច្ច ពាក់ព័ន្ធ បាន​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ CATRY DAVIT NOEL ភេទ​ប្រុស ជនជាតិ​ប៊ែលហ្សិក កាន់​លិខិត​ឆ្លង​លេខ EN ១០៦៣២៣​។ ជនសង្ស័យ​រូបនេះ បាន​នាំ​ថ្នាំញៀន​កូកាអ៊ីន (Cocaine) ពី​ប្រទេស​ប្រេសីល ឆ្លងកាត់​អេត្យូ​ពី​-​ថៃ ហើយ​មក​ដល់​កម្ពុជា និង​បាន​ដកហូត​សារធាតុ​ញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់ ១០០៣,២៤​ក្រាម ដែល​លាក់​ទុក​ក្នុង​បាត​វ៉ាលិស ទូរស័ព្ទ​១​គ្រឿង លិខិតឆ្លងដែន ១​ក្បាល កាត​សម្គាល់​ខ្លួន ១​សន្លឹក និង​វ៉ាលិស​១៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×