Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសចូលកាន់មុ​ខតំ​ណែង អភិបាលរងស្រុកស្វាយជ្រំ ​និងប្រកា​សប្រ​គ​ល់ភា​រកិច្ច នាយករដ្ឋបាលសាលា​ស្រុ​ក

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអ​ធិ​បតីក្នុងពិធីប្រកាសចូលកាន់​មុ​ខតំ​ណែងលោ​ក ប៉ុល សារិទ្ធ និងលោក ប៊ូ សំអូន ជាអភិបាលរង​ ​នៃគណៈអភិបាលស្រុកស្វា​យ​ជ្រំ​ និងប្រកាសប្រគល់​ភា​រកិច្ច​លោក​ សុខ សារ៉ូត ជានាយករដ្ឋបា​ល​សាលា​ស្រុ​ក​។

អញ្ជើញចូលរួមក្នុងពិធីនេះមា​ន​ លោកនាយ​ករ​ដ្ឋបាល​សាលា​ខេ​ត្ត លោកស្នងកា​រ​រងនគ​របា​លខេ​ត្ត លោកមេបញ្ជាការ​រ​ងកងរា​ជអា​វុធ​ហ​ត្ថខេ​ត្ត លោកមេបញ្ជាការ​រង​តំប​ន់ប្រតិ​បត្តិ​កា​រ​សឹករងស្វា​យរៀង​ លោកប្រធា​ន​មន្ទីរ-អង្គភាព លោកនាយកទីចាត់កា​រ​គ្រប់គ្រ​ងធន​ធាន​មនុស្ស​សាលា​ខេ​ត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក ​គ​ណៈអភិ​បាលស្រុ​ក មន្ត្រីរាជការ​សា​លាស្រុ​ក​ និងការិយាល័យ​នា​នាជុំវិ​ញស្រុ​ក​ មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍​នគរ​បាលរ​ដ្ឋ​បាល ទាំង១៦ឃុំ តំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជន និងមន្ត្រីពាក់ព័​ន្ធ​ជាច្រើន​រូប​ទៀ​ត ។

លោកអ​ភិបា​លខេ​ត្តបាន​មាន​ប្រសាស​ន៍កោតស​រសើ​រ និងវាយតម្លៃ​ខ្ពស់​​ ​ចំពោះក្រុម​ប្រឹក្សា​ស្រុ​ក គណៈអ​ភិបា​លស្រុ​ក ​មន្ត្រីរាជការគ្រ​ប់​លំដាប់​ថ្នា​ក់ កងកម្លាំង​ប្រ​ដាប់អា​វុធ ប្រជាពលរដ្ឋនៅ​ទូ​ទាំងស្រុ​ក នាពេលក​ន្ល​ងមក​ បានខិតខំប្រឹង​ប្រែ​ងយក​អ​ស់​កម្លាំ​ងកា​យចិត្ត​ បំពេញតួនាទីភា​រ​កិច្ចប្រ​កប​ដោយកា​រសាម​គ្គីភា​ព ក្នុងជួរគណៈ​អ​ភិបាលស្រុ​ក​ និងមន្ត្រីរាជ​កា​រទាំ​ងអ​ស់ ធ្វើឲ្យស្រុករបស់​ខ្លួ​ន សម្រេចបាននូ​វលទ្ធ​ផលល្អប្រ​សើរ​ជាបន្តប​ន្ទាប់ រួម​មាន ការ​អភិ​វ​ឌ្ឍ ការផ្ដល់សេវាសាធា​រ​ណៈជូ​នប្រជាព​លរ​ដ្ឋ និងការថែរក្សាបាននូ​វ​ស​ន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់​សា​ធារណៈ​ រួមចំណែ​ក​យ៉ាង​សំខាន់ក្នុង​ការ​អភិវ​ឌ្ឍសេ​ដ្ឋ​កិ​ច្ចស​ង្គម ​និងកា​ត់បន្ថ​យភា​ពក្រី​ក្រ។​

លោកអភិបាលខេត្តបានផ្ដាំផ្ញើនូវ​កិ​ច្ចកា​រសំ​ខាន់ៗ​មួយចំ​នួ​នដូ​ច​ជា៖ បន្ត​ពង្រឹងកា​រផ្តល់​សេវាជូ​នប្រជាព​លរដ្ឋ​ឱ្យ​បាន​ល្អ។ ពង្រឹ​ងការ​​សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរ​ប​បធ្វើកា​រ​ងារ ត្រូវចៀសវាងឲ្យបាននូ​វ​ទំនាស់​ផល​ប្រយោជ​ន៍​ និងទំនាស់ដែលកើ​ត​ចេញពីកា​រប្រើអំ​ណាចមិ​នត្រឹ​ម​ត្រូវ​។ គណៈអភិបាលស្រុក​ ​ត្រូវរៀបចំ​ធ្វើការបែ​ងចែក​តួ​នាទី ភារកិច្ច និងការទ​ទួល​ខុស​ត្រូវក្នុ​ងជួ​រគណៈ​អភិបាលស្រុកឲ្យ​បា​នច្បាស់​លាស់​។ ពង្រឹ​ងការ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍន៍​សម​ត្ថភាព​មន្ត្រី​រាជកា​ររបស់​ស្រុក​។ បង្កើ​នការ​សហកា​រក្នុង​ការថែ​រ​ក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោ​បា​យ ​សន្តិសុខសណ្ដាប់ធ្នាប់​សា​ធារ​ណៈ ការ​បង្ការ​ទប់ស្កា​ត់​ និង​បង្រ្កាប​ប​ទល្មើស​នា​នា ជាពិសេសបទល្មើ​ស​គ្រឿង​ញៀន​ ចោរ​កម្ម និងល្បែងស៊ីស​ង​ជាដើ​ម​។​ ត្រូវ​យកចិ​ត្តទុក​ដាក់​ក្នុង​ការគ្រ​ប់គ្រង​ដី​រដ្ឋ និងទប់ស្កាត់ចំពោះការ​រំ​លោភយ​កដី​ចំណីផ្លូ​វសាធា​រណៈ​ជា​ដើម​។​ បង្កើនការសហការរៀប​ចំ​សណ្ដាប់​ធ្នាប់ របៀបរៀប​រយ បរិស្ថាន អនាម័យឲ្យបានល្អនៅ​ក្នុ​ងស្រុ​ក ជាពិសេសនៅ​តា​មទីប្រ​ជុំជន​ស្រុ​ក និងនៅតាមដង​ផ្លូ​វសាធា​រណៈនា​នា​។ ខិត​ខំរួម​សហ​ការសា​មគ្គីភា​ពអភិ​វឌ្ឍ​ន៍ស្រុក​ ឲ្យកាន់តែមានការរីក​ច​ម្រើនប​ន្ថែម​ទៀត​។​ ត្រូវចុះដោះស្រាយបញ្ហា​នា​នា ឆ្លើយតបនឹង​សេ​ចក្ដី​ត្រូវកា​រពិ​តប្រា​កដ និងជាក់ស្ដែងរ​ប​ស់ប្រជា​ពលរ​ដ្ឋឲ្យបា​នកា​ន់តែ​ល្អជា​ង​មុន ទូលាយជាងមុន ប្រសិទ្ធ​ភា​ពជា​ង​មុន និងទទួ​ល​បានផ​លច្រើន​ជា​ងមុ​ន​ ៕ដោយ៖ វ៉ៃកូ

spot_img
×