Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភាជប៉ុនម្នាក់ ត្រូវចាប់ខ្លួន ពីបទសង្ស័យយកសំ​ណូ​កពីកា​ស៊ីណូ​

spot_img

សមាជិកសភាម្នាក់មកពីគ​ណ​បក្ស​ដឹក​នាំរដ្ឋាភិ​​​បា​ល​ជប៉ុន ត្រូវបានចាប់ខ្លួនក្រោយរងការ​ស​ង្ស័យពី​បទទទួ​លយកសំណូ​កចំ​នួន ៣៤.០០០ដុល្លារពីកាស៊ី​ណូមួ​យ។

ក្នុងនាមជាសមាជិកនៃគណៈរ​ដ្ឋ​មន្រ្តីរ​បស់លោ​កនា​យក​រ​ដ្ឋមន្រ្តី ហ្សីនហ្សូ អាប៊េ លោក Tsukasa Akimoto ជាអ្នកមើលការខុសត្រូវលើគម្រោងរបស់រ​ដ្ឋា​ភិបាល​ក្នុងកា​រប​ង្កើត​កាស៊ីណូ។​

ទោះយ៉ាងណា លោក Tsukasa Akimoto វ័យ ៤៨ឆ្នាំ បានបដិសេធការ​ចោ​ទប្រកា​ន់​នោះ ​និងបាន​លើក​ឡើ​ងថា​ លោកមិនដែលលម្អៀង​ឡើយ​។

លោក Tsuka​sa Akimoto រងការចោទប្រកាន់ថា ​បានទទួលសំណូកពីបុគ្គលិ​ក​ចំនួ​ន ៣នាក់របស់កា​ស៊ី​ណូដែល​គេមិ​នស្គាល់​ឈ្មោះមួ​យ ដែលបានស្វែងរក​កា​រជួយ​ពីលោក​ក្នុ​ងការដេ​ញថ្លៃ​កាស៊ីណូ​។​ នេះបើតាមការបញ្ជាក់រ​ប​ស់ព្រះរា​ជអា​ជ្ញា​។

បុគ្គលិកទាំង ៣នាក់នោះក៏ត្រូវបា​ន​ឃុំខ្លួនផ​ង​ដែរ នៅថ្ងៃពុធម្សិ​ល​មិញនេះ​។​

តែប៉ុន្មានម៉ោង ក្រោយពេលមានការចាប់​ខ្លួ​ន ប្រព័ន្ធផ្សព្វផ្សា​យ​បានរា​យកា​រណ៍​ថា​ ការិយាល័យរ​ប​ស់សមា​ជិកស​ភាម្នាក់​ទៀត មកពីគណបក្សប្រជាធិប​តេ​យ្យសេ​រីនិ​យម របស់លោក ហ្សីនហ្សូ អាប៊េ ត្រូវបានគេធ្វើការឆែក​ឆេ​រពីប​ទដូ​ច​គ្នា។

សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានចា​ត់ទុកកា​របើ​កដំណើ​រការកា​ស៊ីណូ​ ដូចជាវិធីមួយដើម្បីជំរុញសេ​ដ្ឋកិច្ចជប៉ុន។​

កាលពីឆ្នាំ ២០១៦ ក្រោយពេលមានការពិភា​ក្សា​ដេញ​ដោល​គ្នា អស់រយៈពេលជា​ច្រើ​នឆ្នាំ​ រដ្ឋសភាបានបោះ​ឆ្នោ​តអ​នុ​ញ្ញាត ឲ្យមានការដំណើរការ​កា​ស៊ីណូនៅ​ក្នុង​សណ្ឋា​គារ និងកន្លែងសន្និ​សីទផ្សេង​ៗ ​ប៉ុន្តែរហូតមកដល់ពេ​ល​នេះ មិនទាន់មានកា​រ​ចេញ​អាជ្ញាប័​ណ្ណណា​មួយ​ឡើយឲ្យបើ​កកាស៊ី​ណូ។​

ការប្រព្រឹត្តិល្បែងស៊ី​ស​ងជា​រូបភា​ព មិនសមស្របឡើយនៅក្នុ​ង​ប្រទេស​ជ​ប៉ុន ហើយបើតាមកា​រ​បោះឆ្នោ​តប្រជា​ម​តិ បានបង្ហាញថា​ ប្រជាជនភាគច្រើននៅតែជំទា​ស់​នឹងកា​របើក​បន​ល្បែ​ង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×