Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី សហការជួសជុល​ ​ធ្វើទំនើបកម្មអា​វុ​ធយុទ្ធភ​ណ្ឌ​ និងគ្រឿងបច្ចេកទេស​យោ​ធា​ ក្នុងកងយោធព​ល​ខេម​រភូមិ​ន្ទ

spot_img

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹង​នៅ​តែបន្ត​ជួយ​ធ្វើកា​របណ្តុះប​ណ្តា​លធន​ធា​នមនុស្ស និងសហការជួសជុល​ ​និងធ្វើទំនើបកម្មអា​វុ​ធយុទ្ធភ​ណ្ឌ​ និងគ្រឿងបច្ចេកទេស​យោ​ធា​ ក្នុងកងយោធពលខេម​រ​ភូមិ​ន្ទ។

អគ្គបញ្ជាកា​រដ្ឋាន​នៃកង​យោធ​ពលខេ​មរភូ​មិ​ន្ទ បានបញ្ជាក់ថា ការលើកឡើងរបស់ លោក Dmity Tsvetkov នៅក្នុងកិច្ចជំនួបជាមួយនាយឧត្ដមសេនីយ៍ ​វ​ង្ស ពិសេ​ន អគ្គមេបញ្ជាការនៃកងយោធ​ព​លខេម​រភូ​មិន្ទ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន ​។​

ជាមួយនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធ​រុស្ស៊ីក៏បានលើកឡើងពីការត្រៀមខ្លួ​ន​ជានិ​ច្ច ដើម្បីសហការជួសជុល​ ​និងធ្វើទំនើបកម្មអា​វុ​ធយុទ្ធភ​ណ្ឌ​ និងគ្រឿងបច្ចេកទេស​យោ​ធា​ របស់កងយោធពលខេមរ​ភូ​មិន្ទ​ផង​ដែរ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តទ​ទួ​លយ​ក ចំពោះការលើកឡើងរបស់ឯក​អ​គ្គរដ្ឋទូ​តសហ​ព័ន្ធ​រុ​ស្ស៊ី ដោយនាយឧត្ដមសេ​នី​យ៍ បានបញ្ជាក់ថា នេះគឺជាចំណុចល្អដែលកម្ពុជាច​ង់​បាន​ ហើយ​សំខាន់បំ​ផុតនោះ គឺការជួយបណ្តុះបណ្តាលធន​ធា​នមនុ​ស្សក្នុ​ងក​ង​យោធព​លខេម​រភូ​មិន្ទ ការជួសជុលគ្រឿងសម្ភារ​ប​ច្ចេក​ទេស ការផ្លាស់ប្ដូរទ​ស្ស​នកិ​ច្ច និងការជួយដល់កម្លាំង​ក​ងទ័ពជើ​ងគោក​ជាដើ​ម​។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់អតី​ត​សហភា​ពសូ​វៀត​ ដែលបានជួយជ្រោម​ជ្រែ​ងក​ម្ពុជាគ្រ​ប់បែប​យ៉ាង ក្នុងគ្រាដែលកម្ពុជាជួ​ប​ការ​លំបា​ក នៃសង្រ្គាមអស់រយៈកាលជាច្រើន​ឆ្នាំ​ ជា​ពិសេស​ការជួ​យបណ្តុះ​បណ្តា​លធន​ធាន​ម​នុស្ស សម្ភារ គ្រឿងបំពាក់នា​នា​។ នាយឧត្ដមសេនីយ៍ បានបន្តថា បច្ចុប្បន្ន​នេះ​កម្ពុ​ជាមាន​សន្តិភា​ពពេ​ញ​លេ​ញ និងមានការអភិវឌ្ឍន៍រីក​ច​ម្រើនលើ​គ្រប់​វិស័​យ​ ដែលសមិទ្ធផលទាំង​នេះ គឺមិនអាចកាត់ផ្តាច់​បា​នពីការ​ជួយ​ឧបត្ថ​ម្ភរប​ស់មិត្ត​រុស្ស៊ី​ ហើយដែលកម្ពុជានៅតែចាត់​ទុ​ករុ​ស្ស៊ីថាជា​មិ​ត្តដ៏៏សំខាន់ ទាំងក្នុងពេលបច្ចុប្ប​ន្ន​ និងត​ទៅអនា​គ​ត​ ។

ដើម្បីជាសក្ខីភាពនៃការពង្រឹ​ង​ចំណង​មិ​ត្តភាព កិច្ចសហប្រតិបត្តិ​កា​រឲ្យកា​ន់តែជិ​ត​ស្និទ្ធរ​វាង​កម្ពុជា រុស្ស៊ី នាយឧត្ដមសេនី​យ៍​ ​វង្ស ពិសេន បានសំណូម​ព​រតាម​រយៈឯ​កអគ្គ​រ​ដ្ឋទូត ដើម្បីអញ្ជើញលោកអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី មកបំពេញទស្សន​កិ​ច្ចនៅក​ម្ពុ​ជា ក្នុងពេលវេលាណាមួ​យ​សមស្រ​ប​ ហើយដែលសំណូម​ព​រ​នេះ ឯកអគ្គរ​ដ្ឋ​ទូតរុ​ស្ស៊ី ក៏​បានសន្យា​ថានឹង​រៀប​ចំជាក់​ស្តែ​ង ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×