Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តយីឌុបដឹ​ក​ដីពេញ​​ បង្កឲ្យបាក់ស្ពានដែកបេ​ឡេ​មួយ​ក​ន្លែង នៅក្នុងស្រុក​ក​ណ្តា​ល​​ស្ទឹង​

spot_img

កណ្តាល៖ ស្ពានដែកបេឡេមួយកន្លែងនៅជិត​​​នៅ​​​ជិត​​ជញ្ជីង​​​ថ្លឹងឡា​ន ក្នុងស្រុក​កណ្តាល​ស្ទឹង​​ ​ខេត្តកណ្តាល ​តាមបណ្តោយ​ផ្លូវ​ជាតិលេខ​​២​ បា​ន​​បាក់ ដោយសារ​ឡា​ន​ដឹក​​ដីធុន​យីឌុប​មួយ​​គ្រឿ​ង ​បើក​ឆ្លង​កាត់។ ស្ពានដែ​កបេឡេចាស់ទ្រុឌទ្រោមមួយនេះ មិ​ន​អនុញ្ញាតឲ្យរថយន្តធំធុនធ្ងន់​បើ​កឆ្លង​កាត់នោះ​​ទេ ព្រោះអាជ្ញាធរមាន​ដាក់​​​ស្លាក​សញ្ញាឱ្យ​​​​​​វៀងផ្លូវ​ ប៉ុន្តែតែកុងរថយន្តមិ​ន​ស្តាំប​ម្រា​ម ជម្នះបើកឆ្ល​ង​កាត់ ​រ​ហូតបង្កឲ្យ​បា​ក់ស្ពាន​។

ហេតុការណ៍នេះបាន​​កើ​ត​ឡើង កាលពីវេលាពីវេ​​លាម៉ោង ២និង៣០ នាទី​​រសៀល​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ២០១៩ បង្កដោយរថយន្តដឹកដី​មួ​យដែ​ល​មានផ្លា​កលេខ ភ្នំពេញ 3E-8531 ដោយ​អ្នក​បើកបរ​មាន​​​​ឈ្មោះ រឹម គឹម ប្រភេទ​ អាយុ ២៧ ឆ្នាំ​។

តាម​មន្រ្តី​​ក្រសួង​សាធារណកា​រ​ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្តាល ​បាន​ឱ្យ​ដឹង​ថា អ្នកបើកបរ​ឡាន​​ត្រូ​វ​ឱ្យ​ធ្វើ​​កិ​ច្ច​សន្យា និង​​អូស​យកទៅ​​រក្សា​ទុក រង់​ចាំដោះស្រាយ​នៅពេល​​ក្រោ​យ​។

​លោក អ៊ូច សា​វឿ​ន អភិបាលស្រុក​កណ្តាលស្ទឹង បាន​​ប្រាប់​​ឱ្យ​​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ​នេះ​ថា ពិតជា​មាន​ករណី​​​​រថ​យន្ត​​ដឹក​ដី​ធ្វើ​ឲ្យបា​ក់​​ស្ពាន​​ប្រាកដ​មែន​ គឺ​​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដី​គ​ម្រោង​​ជួ​សជុល​ផ្លូវជាតិ​លេខ​​២ ​បើក​ពីលើ​ស្ពា​ន​ ទើប​ធ្វើ​​ឲ្យ​ស្ពានបាក់​។

លោក​អភិបាល​បាន​បន្ថែម​ទៀត​ថា លោ​ក​​បាន​ឲ្យ​កម្លាំង​មន្ត្រី​ជំនាញ​ក្រសួង​សាធារ​ណ​កា​រ សហការ​ជាមួយ​កម្លាំង​ន​គ​របាល​​មូល​ដ្ឋា​ន​ចុះ​ទៅ​ត្រួតពិ​និ​ត្យ យក​រថយន្ត​ដឹកដី​​ទៅ​រ​ក្សា​ទុក និង​​ឲ្យ​ខាង​រថយន្ត​បង្កធ្វើការ​ជួសជុ​ល​​ស្ពាន​ជា​​​បន្ទា​ន់ ​ដើម្បី​បញ្ចៀសការកកស្ទះ​​​​ចរាច​រ​​ណ៍​ និង​ងាយស្រួល​ឲ្យប្រជា​​ពលរដ្ឋ​ធ្វើ​ដំណើ​រ​​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×