Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកណ្ដាល បង្ក្រាប​ទីតាំង​បញ្ចាំ និង​ហ្គេម​អន​ឡាញ​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣៣​នាក់ នៅ​ក្រុង​តាខ្មៅ​

spot_img

​កណ្ដាល​៖ នគរបាល​ខេត្តកណ្ដាល បង្ក្រាប​ទីតាំង​បញ្ចាំ និង​ហ្គេម​អន​ឡាញ​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣៣​នាក់ នៅ​ក្រុង​តាខ្មៅ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ដោយមាន​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​បញ្ចាំ និង​ហ្គេម​អន​ឡាញ​២​កន្លែង ផ្សេងគ្នា នៅ​ក្រុង​តាខ្មៅ ឈានដល់​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​ចំនួន​៣៣​នាក់​។​

​មន្ត្រីនគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ទីតាំង​បញ្ចាំ​និង​ហ្គេម​អន​ឡាញ ដែល​បង្ក្រាប​នេះ​មាន​ចំនួន​២​ទីតាំង​ផ្សេងគ្នា ទីតាំង​ទី​១-​ស្ថិតនៅ​ភូមិ​តាខ្មៅ​ថ្មី សង្កាត់​តាខ្មៅ ដែលមាន​ម្ចាស់​ឈ្មោះ សេង ពិសិដ្ឋ ភេទ​ប្រុស មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​២០៧ ផ្លូវ​លេខ​១១៤ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ដោយ​ក្នុងនោះ​ឃាត់ខ្លួន មនុស្ស​១៦​នាក់​ស្រី​២​នាក់​។ នៅ​ទីនោះ សមត្ថកិច្ច​បាន ធ្វើតេស្ត​ទឹកនោម រកឃើញ​មនុស្ស​មាន​សារធាតុ​ញៀន​៤​នាក់​។​

​ចំណែក​វត្ថុតាង​សមត្ថកិច្ច រឹបអូស​បាន​មាន​៖ ម៉ូតូ​៩​គ្រឿង​, ទូរស័ព្ទ​០៧​គ្រឿង​។ ក្រោយ​ពិនិត្យឃើញថា ទីតាំង​ខាងលើ​បានផ្តល់ សេវាកម្ម ហ្គេម​អន​ឡាញ (E-Sport) និង​ទទួល​បញ្ចាំ ដោយមាន​យុវវ័យ ជា​អនីតិជន ចូល​លេង​ទាំងយប់​ទាំង​ថ្ងៃ​។​

​ទីតាំង​ទី​២-​ស្ថិតនៅ​ផ្លូវ លេខ​១០៩ ភូមិ​តាខ្មៅ​ថ្មី​២ សង្កាត់​តាខ្មៅ ម្ចាស់​ឈ្មោះ ហ៊ុន សុជាតិ ភេទ​ប្រុស អាស័យដ្ឋាន​ផ្ទះ​លេខ​២០៧ ផ្លូវ​លេខ​១១៤ សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៨​នាក់ ស្រី​២​នាក់ ហើយ​បានធ្វើ​តេស្ត​ទឹកនោម មាន​សារធាតុ​ញៀន​១៧​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ​។ ចំណែក​វត្ថុតាង សមត្ថកិច្ច​បាន​រឹបអូស​ម៉ូតូ​០២​គ្រឿង និង​ទូរស័ព្ទដៃ​០៤​គ្រឿង​។​

​ចំពោះ​លទ្ធផល​ក្រោយ ពិនិត្យ​រកឃើញថា​៖​ទីតាំង​ខាងលើនេះ ធ្វើ​អាជីវកម្ម​ល្បែង Online ដោយ​គ្មាន​លិខិតអនុញ្ញាត ហើយ​មាន​យុវវ័យ ជា​អនីតិជន ចូល​លេង​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ហើយ​បាន​យក​ទីតាំង​នេះ​ជា​កន្លែង​ប្រើប្រាស់ ជួញដូរ និង​ចែកចាយ សារធាតុ​ញៀន​។​

​បច្ចុប្បន្ន​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×