Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្រុក​ស៊ីធរ​កណ្តាល​អនុវត្ត​ដីកា​ចំនួន​៤ បង្គាប់​អោយ​ចាប់​មុខសញ្ញា​លួច​ម្នាក់​

spot_img

​ខេត្តព្រៃវែង ៖​សមត្ថកិច្ច​ស្រុក​ស៊ីធរ​កណ្តាល​អនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់​មុខសញ្ញា​លួច​ម្នាក់​។ ជនល្មើស​រូបនេះ មាន​ដីកាចាប់ខ្លួន​ចំនួន​៤​។ នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១៣​និង​២០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ពៅ ផា​រី ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល សមត្ថកិច្ច​ស្រុក​ស៊ីធរ​កណ្តាល បាន​អនុវត្តតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ឈ្មោះ ស្រន់ ស្រ៊ាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ចំនួន ៤​ដីកា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ។​

​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​ ​តាម ៖ -​ដីកា​ទី​១ ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​លេខ​០៣/១៩ ​ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​។ -​ដីកា​ទី​២ ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​លេខ​០៤/១៩ ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ បង្គាប់​ឲ​ចាប់ខ្លួន​ឈ្មោះ ស៊ន់ ស្រ៊ាង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈួ​ក ខេត្តកំពត ចេញ​ដោយ​លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត​។ -​ដីកា​ទី​៣ ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​លេខ​១៥​ដប​ច​​ព្រ​/​ទ​២០១៩ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក សាំង សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តព្រៃវែង ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង​។ -​ដីកា​ទី​៤ ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​លេខ​១៧០/១៩ ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ឲ​ចាប់ខ្លួន​​ឈ្មោះ ស៊ន់ ស្រ៊ាង ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង ចេញ​ដោយ​លោក រស់ បូ​ផា​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តព្រៃវែង​។​

​វត្ថុតាង​រួមមាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ សេរី​២០២០ លេខ​តួ និង​លេខ​ម៉ាស៊ីន​៥៦០៩០៣១ គ្មាន​ស្លាក​លេខ​ចំនួន ១ គ្រឿង ស្លាក​លេខ​ម៉ូតូ ១៦​ស្លាក និង​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ និង​វត្ថុតាង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ីធរ​កណ្ដាល ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×