Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ រួម​នឹង​គ្រឿងញៀន​ជិត​២០​គីឡូ ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ខេត្តព្រះវិហារ​៖ បង្ក្រាប​ករណី ជួញដូរ គ្រឿងញៀន ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ១​លើ​ក ដោយ​ឃាត់ខ្លួន មុខ សញ្ញា សង្ស័យ ចំនួន​ម្នាក់​រួម​នឹង​គ្រឿងញៀន​ជិត​២០​គីឡូ ត្រូវ​បញ្ជូនទៅ​តុលាការ​។​

​សូមបញ្ជាក់ថា បង្ក្រាប​ករណី​ជួញដូរ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាល ពីថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ប្រហែល ១៤:៣០​នាទី ត្រង់ចំណុច​លើផ្លូវ​បេតុង​ចុះ​ពី​ច្រក​តំបន់​អានសេះ ព្រំដែន កម្ពុជា​-​ថៃ ដល់​មុខ​ក្រុមហ៊ុន​ទ្រី​ភាព (​តំណាក់​សេ​មាន់​) ។ លោក ឧត្ដមសេនីយ៍ ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត ព្រះវិហារ​បាន ទទួល បទ បញ្ជា ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នង ការ នគរបាល ជាតិ ឱ្យ សហការ ជា មួយ កម្លាំង ការិយាល័យ ជំនាញ (​ក​១) របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ចុះ បង្ក្រាប​ករណី ជួញដូរ គ្រឿងញៀន ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ១​លេី​ក ដោយ​ឃាត់ខ្លួន មុខ សញ្ញា សង្ស័យ ចំនួន​ម្នាក់ ឈ្មោះ ពិន ទិស្សា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ អានសេះ ឃុំ ជាំ​ក្សាន្ត ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនូ​ន ២០ កញ្ចប់ ធំ ស្មេី ១៩៩៧៥,៨៥ ក្រាម និង ម៉ូតូ ម៉ាក វ៉េវ​ចំនួន​០១ គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ទន្ទឹមនឹង​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​លាន​រៀល និង​ប្រេងឥន្ធនៈ​ចំនួន​១០០​លីត្រ ជូន​ដល់​ការិយាល័យ​ជំនាញ (​ក​១) របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដើម្បី​ប្រើប្រាស់​ក្នុងការ​ស៊ើបអង្កេត​បន្ត​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×