Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ក្រុម​ជនដៃដល់​ចំនួន 8 នាក់ ធ្វើ​សកម្មភាព​វៃ​តប​កាប់​ចាក់​គ្នា​នៅ​ក្លឹប​ហ្គោល​ឡាញ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​

spot_img

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​សែន​សុខ​បានធ្វើការ​បង្ហាញមុខ​ក្រុម​ជនដៃដល់​ចំនួន 8 នាក់​ក្រោយពី​បានធ្វើ​សកម្មភាព​វៃ​តប​កាប់​ចាក់​គ្នា​នៅ​ក្លឹប​ហ្គោល​ឡាញ​មួយកន្លែង​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​យកមក​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ នា​រសៀល​ថ្ងៃទី 26 ខែធ្នូ​ឆ្នាំ 2019 នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ទាំង 8 នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី 1 ឈ្មោះ​សួន​សារិទ្ធ ភេទ​ប្រុស​អាយុ 23 ឆ្នាំ ទី 2 ឈ្មោះ​ប៉ែន សំអាត ភេទ​ប្រុស​អាយុ 23 ឆ្នាំ ទី 3 ឈ្មោះ​ឆន គឹម​ថុង ភេទ​ប្រុស អាយុ​27​ឆ្នាំ ទី 4 ឈ្មោះ​គង់ ឈិន​លី ទី​5​ឈ្មោះ​លាភ សុខ​រាជ ទី​6​ឈ្មោះ​សូ ពេជ្រ ទី​7 ឈ្មោះ​មិ ម៉េង​ហុង ទី​8​ឈ្មោះ​ហង់​សុ​ខេន ហៅ​ភ្លើង ភេទ​ប្រុស អាយុ​27​ឆ្នាំ​រួមទាំង​បាន​ដកហូត​ម៉ូតូ​ចំនួន 5 គ្រឿង​។ ចំណែក​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​គីម ឈុនលី ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ មុខរបរ​អ្នក​ដឹក​អី​វាន់​តាម​អន​ឡាញ ស្នាក់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រែក​ក្របៅ​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៥ ខែធ្នូ​ឆ្នាំ ២០១៩ នៅ​ចំណុច​មុខផ្ទះ​លេខ​៤៦៥ ផ្លូវ​លេខ​១៩៨៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​10​នាក់​បាន​ជួបជុំគ្នា​ផឹក​សុ​ី​រាំ​លែង​នៅក្នុង​ក្លឹប​ហ្គោល​ឡាញ​សង្កាត់​ភ្នំពេញ​ថ្មី​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​របស់​ឈ្មោះ​សុខ​រាជ លុះ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី 25 ខែធ្នូ ឆ្នាំ​2019​ដោយ​ឈ្មោះ ហង់ សុ​ខេន មាន​សភាព​ស្រវឹងស្រា​បាន​ដើរ​ចេញពី​ក្នុង​ក្លឹប​មកឈរ​នៅ​ក្លឹប​មើលឃើញ​ក្រុម​បក្សពួក​ជនរងគ្រោះ​2​នាក់​ដែល​ទើបតែ​ចេញមក​ពី​កន្លែង​ផឹកស៊ី​នៅក្នុង​ហាង​មួយកន្លែង​ក្នុងស្ថានភាព​ស្រវឹង​មក​រាំ​នៅក្នុង​ក្លឹប​នេះដែរ​ក៏បាន​ផ្ទុះ​កំហឹង​ដោយសារ​ខាង​ភាគី​ជនរងគ្រោះ​បាន​ដក​ដែក​រលា​ស់វាយ​ខ្លួន​កាលពី​ថ្ងៃទី 22 ខែធ្នូ​ឆ្នាំ 2019 ពេលនោះ​ជនដៃដល់​ក៏បាន​ស្ទុះ​ទៅ​វាយ​ក្រុម​ជនរងគ្រោះ​ចំនួន​2​ដៃ​ចំ​លើ​ផ្ទៃមុខ​រួច​ស្រែក​ឡូឡា​ផ្អើល​ឈូរ​ឆរ​ដល់​ក្រុម​បក្សពួក​រត់ចេញ​ពី​ក្នុង​ក្លឹប​មក​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក​ជា​ក្រុម​ជនរងគ្រោះ ពេល​ប្រទូស​រាយ​គ្នា​។ សន្តិសុខ​យាម​នៅក្នុង​ក្លឹប​បាន​ឃាត់ខ្លួន​ឈ្មោះ​ហង់ សុ​ខេន​ទុក​ហើយ​ក្រុម​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ ភ្លាមនោះ​ក្រុម​ជនដៃដល់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ចេញ​ពីមុខ​ក្លឹប​ទៅខាង​ក្រោយ​ក្លឹប​ចំណុចកើតហេតុ​ជា​លើក​ទី 2 ហើយក៏​បាន​​កើតជា​ហិង្សា​បក្ខពួក​ជនសង្ស័យ​ដេញ​វាយ​បក្ខពួក​ជន​បក្ខពួករ​ង​គ្រោះ​ប្រដាប់​ដោយ​ដំបង ដុំថ្ម ដុំឥដ្ឋ​បណ្ដាល​ឲ្យ​ស្លាប់​ខាង​ជនរងគ្រោះ​ម្នាក់​រួច​បាន​ប្លន់​យក​គ្រឿងអលង្ការ​នៅជាប់​ខ្លួន​ជនរងគ្រោះ​អស់ពី​ខ្លួន​នូវ​ខ្សែក​មាស​មួយ​ដំឡឹង ចិញ្ចៀន​ផ្លាក​ទីន ៥ ជី​និង​នាឡិកាដៃ​មួយគ្រឿង​។​រួចមក​បក្ខពួក​ជន​សង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅខាង​ផ្នែក​ជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ធ្វើការ​ហ៊ុមព័ទ្ធ​នៅនឹងកន្លែង​កើតហេតុ​។​បន្ទាប់មក​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សព​ជនរងគ្រោះ​មាន​ស្នាប​បែកក្បាល​ផ្នែក​ខាងក្រោយ​និង​សៀ​ប​កា​ដែល​ជនសង្ស័យ​វាយ​នឹង​ដុំថ្ម​ពិត​ប្រា​ដក​មែន​។​រួច​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែកឯ​ក្រុម​បក្ខពួក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បាន​ចំនួន 8​នាក់​រួមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​5​គ្រឿង​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សាកសួរ​និង​យកមក​បង្ហាញ​ជា​សាធារណៈ​។

​ក្រោយពី​ធ្វើការ​បង្ហាញមុខ​ចប់​សមត្ថកិច្ច​នឹងធ្វើ​កា​រ​បញ្ជូន​ជនដៃដល់​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៅ​ព្រឹក​ថ្ងៃនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×