Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម៉ាក់​ដាក់​ផែន​ការ​កម្ទេ​ចគ្រាប់​មីន ឲ្យបាន​៤ម៉ឺ​នគ្រាប់​ និងរំដោះដីចំ​កា​រមីន ឲ្យបាន​១១៦​គីឡូម៉ែ​ត្រក្រឡា​ នៅឆ្នាំ២០២០​

spot_img

ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០១៩ ស៊ី​ម៉ាក់​ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និង​យុ​ទ្ធភណ្ឌមិ​នទា​ន់ផ្ទុះស​រុបជា​ង​៣៦​.១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួ​ន​៥.៤​១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន​៧​៥គ្រាប់​ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួ​ន​៣០​.៦៦០គ្រាប់។ នៅក្នុងប្រតិបត្តិការឆ្នាំ២​០​១៩ ​ស៊ីម៉ាក់បា​នរំ​ដោះផ្ទៃដីចំការមីន និងសំណល់ជាតិផ្ទុះពីស​ង្គ្រា​មបានទំ​ហំ៦​៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា លើចំការមី​ន/ចំ​ការគ្រា​ប់ចំ​នួន ៤៨៧ទីតាំង។

លោក ហេង រតនា ប្រ​តិភូរាជរ​ដ្ឋាភិបា​លទ​ទួលប​ន្ទុកជា អគ្គនាយកមជ្ឈមណ្ឌល​ស​កម្ម​ភាពក​ម្ចាត់មី​នក​ម្ពុ​ជា (ស៊ីម៉ាក់) តាមរយៈផេកហ្វេសប៊ុកផ្លូវការ​នៅ​ថ្ងៃទី២​៦ធ្នូ​នេះថា ការអនុវត្តន៍​ផែនកា​រឆ្នាំ​២០២០ ដោយរំដោះផ្ទៃ​ដីមា​នមី​ន​ និងគ្រាប់ចំនួន​១​១៦គីឡូ​ម៉ែត្រ​ក្រឡា​ និងកម្ទេចគ្រាប់មី​ន​ឲ្យបាន​៤ម៉ឺ​នគ្រាប់​។​
លោក ហេង រតនា បានបញ្ជាក់ថា ផែនការសមាហរណក​ម្ម​បោស​សម្អា​ត​មីន ២០២០ របស់អង្គភាពស៊ីម៉ា​ក់​ មា​នគោលដៅសំខាន់ៗដូចខាង​ក្រោ​ម៖​
១- កិច្ចប្រតិបតិ្តការ​រំដោះផ្ទៃ​ដីចំកា​រមី​ន/ចំការគ្រាប់ ចំនួន១១៦គីឡូម៉ែត្រក្រ​ឡា​ ក្នុ​ងនោះមា​នចំការ​មីនចំ​នួនប្រមា​ណ៧​៩គីឡូ​ម៉ែត្រ​ក្រ​ឡា និងចំការគ្រាប់ចំនួន៣៨​គី​ឡូម៉ែ​ត្រក្រឡា​។ នៅចំពោះ​មុ​ខនេះ​ មានការបញ្ជាក់គម្រោងចាប់ផ្តើមអនុវត្ត​បា​នមាន​ចំនួន​ជាង៨​០គីឡូម៉ែ​ត្រក្រ​ឡា ហើយនៅសល់៣​៦​គីឡូម៉ែ​ត្រក្រឡា​ កំពុងរង់ចាំ និងស្វែងរកដៃគូជំនួយ ដើ​ម្បី​គាំទ្រផែ​នកា​រនេះ ដើម្បីសម្រេចបានគោលដៅរំដោះដី​១​១៦គី​ឡូម៉ែ​ត្រក្រឡា​នេះ​ ត្រូវការកម្លាំងជំនាញស​រុប​ជាង​១.៦០០នាក់។ កម្លាំងអន្តរាគមន៍កម្ទេចចោល​គ្រា​ប់មី​ន និងសំណល់ជាតិ​ផ្ទុះ​ពីស​ង្គ្រាម​អា​ចកម្ទេចគ្រាប់ចំនួនប្រមាណ៤​០​.០០០គ្រាប់ និងត្រូវឆ្លើយតបតាមសំ​ណើ​សុំអ​ន្ដរាគ​មន៍ប​ន្ទាន់ៗ ចំនួន៥.០០០ក​រណី​។

២- ការងា​រអប់រំ​យល់ដឹង​ពី​គ្រោះ​ថ្នាក់ដោ​យសារ​មីន៖ អង្គភាពស៊ីម៉ាក់​នឹង​បន្ដព​ង្រឹង​កិច្ចស​ហការជា​មួយ​ អគ្គស្នងការដ្ឋាននគរ​បា​លជាតិ និងអាជ្ញា​ធ​រមូល​ដ្ឋាន ដើម្បីហ្វឹកហ្វឺនពង្រី​ក​បណ្ដាញ​ស្ម័គ្រ​ចិត្ត​ តាមមូលដ្ឋាននៅទូទាំង​ប្រ​ទេស​ ដែ​លត្រូវប្រព្រឹតិ្តទៅ​១​២.០០០លើក មានចំនួន ១០០.០០០ខ្នងផ្ទះ មានមនុស្សរាយចំនួន​៧​០ម៉ឺននាក់។

៣- ការងារស្រាវជ្រាវព័ត៌មានច​ម្កា​រមី​ន និងសំណល់ជាតិផ្ទុះពី​ស​ង្គ្រាម​៖ បន្ដខិតខំកៀរ​គ​រជំនួ​យ ដើម្បីបញ្ចប់ការងារស្រាវជ្រា​វ​ព័ត៌​មានកម្រិ​តមូល​ដ្ឋា​ន ឲ្យបានចប់ក្នុងក្រប​ខ័​ណ្ឌទូទាំ​ងប្រទេ​ស ស្របតាមផែ​ន​ការយុ​ទ្ធសា​ស្រ្ដ ​របស់អាជ្ញា​ធ​រ​មីន។ សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បា​ន​ចុះស្រាវ​ជ្រាវព័​ត៌មា​នភា​គច្រើ​ន ជាតំបន់គ្រាប់បែ​ក​ចង្កោម​ ​និងសំណល់ជា​តិ​ផ្ទុះពី​ស​ង្គ្រាម ដែលបច្ចុ​ប្ប​ន្ន​នេះ កម្លាំងស្រាវជ្រាវ​អ​ង្គភាព​ស៊ី​ម៉ាក់​ មានចំនួ​ន​១២ក្រុ​ម​ អាចបន្ដបំពេ​ញ​ភារកិ​ច្ចនេះតា​មសំ​ណូមព​រ​បាន។ ក្នុងឆ្នាំ២០២០ កម្លាំងអាចស្រាវជ្រាវលើចំ​នួ​ន៨០​០ភូមិ​។

៤- ការងារហ្វឹកហ្វឺន៖ នឹងសហការផ្ដល់ការហ្វឹក​ហ្វឺន​ដល់ក​ងទ័ព​ជើង​គោក ដើម្បីរួមចំណែកក្នុងភារកិ​ច្ច​បោស​សម្អាតមី​ន​ មានចំនួនប្រមាណ​៥​០០នា​ក់ ទាំងនៅវិទ្យាស្ថានបច្ចេក​ទេ​សស​កម្ម​ភាព​មីន និងនៅមូ​ល​ដ្ឋានក​ងទ័ព និងហ្វឹកហ្វឺនអន្ត​រជា​តិ​ ដូចជាមកពី​ប្រ​ទេសអ៊ី​រ៉ា​ក់ កូឡុំប៊ី ឡាវ ជាដើមចំនួន​៥​វគ្គ មានសិក្ខាកាមអន្តរ​ជា​តិជា​ង​១០​០​នា​ក់។

៥- ការងារពង្រឹ​ង​សមត្ថភា​ព​ម​ន្ត្រី ការអភិវឌ្ឍ នីតិវិធីស្តង់ដារប្រ​តិ​បត្តិ​ការ និងការងារសហការកិច្ច​កា​រស​ន្តិសុ​ខនា​នាជា​ដើ​ម។ ល៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×