Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនប្រហា​រជី​វិតជ​នជា​តិចិន​ម្នាក់ ពីបទឃាតក​ម្ម លើមួយគ្រួសា​រមា​ន​គ្នា ៤នាក់

spot_img

ប្រទេសជប៉ុនបានធ្វើការប្រហា​រ​ជីវិត ដោយព្យួរករបុរ​ស​ជនជា​តិចិ​នម្នាក់ ពីបទសម្លាប់មនុ​ស្សមួ​យគ្រួ​សារមា​ន​គ្នា ៤នាក់ ដែលនេះគឺជាការកា​ត់​ទោសប្រហា​រ​ជីវិត​ដ៏កម្រ លើជនបរទេស ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ​។


ទណ្ឌិតជនជាតិចិន​នោះ មានឈ្មោះថា Wei Wei។ គេបានប្រព្រឹត្តិបទឃាត​ក​ម្មកាល​ពីឆ្នាំ ២០០៣ ជាមួយនឹងបក្ខពួក ២នា​ក់ទៀត។

ជប៉ុនមានអ្នកទោស​ជា​ង ១០០នាក់ ដែលកំពុងរង​ចាំ​ការកាត់​ទោសប្រ​ហារ​ជីវិត។ ទណ្ឌិតចំនួន ១៥នាក់ត្រូវបាន​ប្រ​ហារជី​វិត កាលពីឆ្នាំមុន រួមមាន ១៣នាក់ជាសមាជិក​នៃ​ក្រុម​ Aum Shinrikyo ដែលបានធ្វើការវាយ​ប្រហារ​ទៅលើរថ​ភ្លើង​ក្រោ​មដី ដោយប្រើសាធាតុគីមី​ក្នុ​ងឆ្នាំ​ ១៩៩៥។

ការប្រហារជីវិ​តជីវិ​តក្នុង​ប្រទេស​ជប៉ុន អាចមានកា​រ​ព្យួរករ ឬជ្រមុជទឹ​កឲ្យ​ស្លាប់​។

រដ្ឋមន្រ្តីក្រសួង​យុ​ត្តិធម៌ជ​ប៉ុនបា​នថ្លែ​ងថា អ្នកស្រីបានចុះហត្ថលេខាលើសេ​ចក្តីស​ម្រេចប្រ​ហារជី​វិត ជនជាតិ​ចិន​នោះ ក្រោយពេលមាន​កា​រពិចា​រណាយ៉ា​ងហ្មត់ចត់​។

ក្នុងប្រទេសជប៉ុន អ្នកទោស​ដែ​លនឹង​ត្រូវប្រ​ហារ​ជីវិត មិនត្រូវបានគេ​ប្រាប់ពី​ការប្រ​ហារជី​វិតនោះ​ឡើយ ​រហូតដល់មួយថ្ងៃក្រោ​យ​ពេល ចាប់ផ្តើមអនុវត្តទោ​ស​។

Wei Wei អតីតនិស្សិតភា​សា​បរទេ​ស វ័យ ៤០ឆ្នាំ បានទទួលស្គាល់ថា បានស​ម្លាប់លើសមាជិក​គ្រួសា​រជប៉ុ​ន ប៉ុន្តែបានបដិសេធថា មិន​មែ​នជាមេខ្លោង​នោះ​ទេ។​

ទណ្ឌិតរូបនេះ និងបក្ខពួកបានព្យាយាម​ប្ល​ន់គ្រួសា​រអ្នក​ជំនួញ​ម្នាក់​ឈ្មោះ Shinjiro Matsumoto នៅក្នុងទីក្រុង Fukuoka។

លោក Shinjiro Matsumoto និងកូន ២នាក់ ត្រូវបានឧក្រិដ្ឋជនធ្វើការ​រឹត​កស្លា​ប់​ ខណៈដែលប្រពន្ធ​រប​ស់លោក​ត្រូវ​បានគេ​ជ្រមុជ​ទឹកឲ្យ​ស្លា​ប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×