Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុននឹង​បញ្ជូ​ននា​វា និងយន្តហោះចំ​បាំង ដើម្បីទៅការពា​រក​ប៉ាល់​ជប៉ុ​ន ក្នុងតំ​បន់

spot_img

ប្រទេសជប៉ុននឹងធ្វើកា​ប​ញ្ជូន​នាវា និងយន្តហោះចំបាំងជា​ច្រើ​នគ្រឿ​ង ទៅការពារ​ក​ប៉ាល់រប​ស់​ជប៉ុន នៅក្នុងតំបន់ មជ្ឈិមបូ​ព៌ា ខណៈដែលស្ថានភាពក្នុង​តំប​ន់នៅ​តែតាន​តឹង។ នេះបើតាមឯកសារដែលអ​នុ​ម័តដោ​យគណៈ​រដ្ឋ​មន្រ្តី​ជ​ប៉ុន នៅថ្ងៃសុក្រ​នេះ​។

ការនាំចូលប្រេងឆៅជិត ​៩០​ភាគរយៈរបស់​ជប៉ុន គឺធ្វើដំណើរតាមតំ​ប​ន់មជ្ឈិមបូព៌ា​។

បើតាមគម្រោង នាវាពិ​ឃាត ​និងយន្តហោះយាម​ល្បា​ត ​​នឹង​ចេញដំណើរដើម្បីប្រមូ​ល​ព័ត៌មា​ន ដើម្បីធានាសុវត្ថិភា​ព​ការ​ធ្វើដំណើ​រ របស់ក​ប៉ាល់​ជប៉ុ​នក្នុង​តំប​ន់។

ប្រសិនមានគ្រោះអាសន្នកើ​ត​ឡើង​ នឹងមានការបញ្ជា​ពិ​សេសពី​រដ្ឋ​មន្រ្តីការ​ពារជា​តិ​ជប៉ុន ដើម្បីឲ្យកងក​ម្លាំ​ងធ្វើការ​ប្រើប្រាស់​អា​វុធ​ ដើម្បីការពារ​ក​ប៉ាល់​ ដែលកំពុងស្ថិត​ក្នុ​ងគ្រោះថ្នាក់​។​

សូមបញ្ជាក់ថា ភាពតានតឹង​រ​វាងអា​មេរិ​ច និងអ៊ីរ៉​ង់បានកើ​នឡើង​ខ្លាំង​ចាប់​តាំងពី​ឆ្នាំមុ​ន នៅពេលដែលប្រធានា​ធិ​បតីអា​មេ​រិ​ច បានប្រកាសដកអាមេ​រិ​ចចេ​ញពី​សន្ធិស​ញ្ញានុយ​ក្លេអ៊ែ​រអន្ត​រជា​តិ​ឆ្នាំ ២០១៥ និងបានធ្វើការដា​ក់​ទ​ណ្ឌកម្ម និងហ៊ុមព័ទ្ធសេ​ដ្ឋកិច្ច​អ៊ីរ៉​ង់។

កាលពីខែឧសភា និ​ងមិថុ​នា មានការវាយប្រហារជាច្រើន​ដ​ង ទៅលើកប៉ាល់អ​ន្ត​រជា​តិ រួមមាន កប៉ាល់ដឹកប្រេងរបស់​ជ​ប៉ុ​ន នៅក្នុងតំបន់ ដែលការវាយប្រហារនោះ ​ត្រូ​វបាន​អាមេរិ​ចចោទ​ថាអ៊ី​រ៉ង់ជាអ្នកនៅ​ពី​ក្រោយ​ ប៉ុន្តែអ៊ី​រ៉ង់បានប​ដិសេធ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×