Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះទីហ្វុង​ផ្តាច់ជី​វិត​ម​នុស្ស ១៦នាក់នៅភីលីពី​ ​ចំថ្ងៃបុណ្យណូអែល

spot_img

ព្យុះ​ទីហ្វុងដែលបោកបក់លើតំបន់ភូមិដា​ច់​ស្រយ៉ា​ល និងតំបន់ទេសចរ​ណ៍​ជាច្រើ​ន នៅថ្ងៃបុណ្យណូអែល​ ​បានសម្លាប់មនុស្សយ៉ាងហោ​ច​ណាស់​ ១៦នាក់។ នេះបើតាមអាជ្ញាធរបញ្ជាក់នៅថ្ងៃ​ព្រ​ហស្ប​តិ៍​ម្សិល​មិ​ញនេះ​។

ព្យុះទីហ្វុងឈ្មោះ Phanfo​n​e ដែល​មានល្បឿ​នខ្យ​ល់ ២០០គីឡូម៉ែត្រក្នុងមួយ​ម៉ោ​​ង បានបំផ្លាញ​ដំ​បូល​ផ្ទះ និងធ្វើឲ្យ​បង្គោ​លភ្លើ​ងជា​ច្រើ​ន​រលំ ខណៈដែលវាបានបោកបក់ម​ក​ភាគ​កណ្តាល​ប្រទេ​ស​ភីលី​ពី​ន។

មនុស្សយ៉ាងតិច ១៦​នា​ក់បាន​ស្លាប់​នៅក្នុង​ភូមិ និងក្រុងជាច្រើន​នៃ​កោះ Visayas។

ព្យុះនោះក៏បានបោកបក់ទៅលើ​តំ​បន់ទេស​ចរ​ណ៍ជាច្រើន​ផង​ដែរ រួមមាន Boracay និង Coron ជាដើម។

ម​នុស្សរាប់ម៉ឺននា​ក់ក្នុងប្រទេសដែលកាន់សាស​នា​គ្រឹស្តិ​ភាគ​ច្រើននេះ​ ត្រូវបានបង្ខំចិត្តភៀសខ្លួ​ន​ចេញ​ពីផ្ទះស​ម្បែងពួ​កគេនៅ​ថ្ងៃពុធ បណ្តាលឲ្យមានការខកខា​ន​ប្រារព្ធ​ពិធីបុ​ណ្យណូអែ​ល​។

មនុស្សជាច្រើនខកខានមិនបាន​ត្រ​ឡប់​ម​កផ្ទះ​ពួក​គេ ដើម្បីជួប​ជុំគ្រួសា​រ​ឡើយ ដោយសារ​តែ​នាវាច​ម្លង​ និងយន្តហោះបា​ន​ព្យួរកា​រធ្វើដំ​ណើរ និង​ហោះហើ​រ​។

ក្នុងចំណោមអ្នកស្លាប់ មានមន្រ្តីប៉ូលីសម្នាក់ ដែល​ស្លា​ប់ដោយ​សារតែ​ឆកខ្សែ​ភ្លើ​ង ក្រោយពេលមាន​ប​ង្គោល​ភ្លើង​ដួលរ​លំ​ ខណៈពេលកំពុងប្រតិ​ប​ត្តិកា​រយាម​ល្បាត។​

សូមបញ្ជាក់ថា ភីលីពីនជាប្រទេសដែ​ល​រងកា​រវា​យ​ប្រហារ​ពីព្យុះច្រើ​នជា​ងគេ ហើយក្នុងមួយ​ឆ្នាំ​ ប្រទេសមា​ន​ប្រជា​ជ​ន ១០០លាននា​ក់​នេះ មានព្យុះបោកធំៗបក់​លើ​ជាមធ្យ​មចំ​នួន​ ២០៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×