Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ច​រា​ចរណ៍​​នៅ​​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែ​ត្រ​​៨២​-៨៣​ ក្រឡាប់រថយន្តកុ​ង​តឺន័រ តែគ្មានមនុស្សគ្រោះថ្នាក់​

spot_img

​កំពង់​ស្ពឺ​៖ កាលពី​វេលាម៉ោង ៩និង០២នាទីព្រឹក​ថៃ្ង​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ច​រា​ចរ​ណ៍​កើ​តឡើ​ង​ នៅលើផ្លូវជាតិលេខ៤​​ ​ចន្លោះគីឡូម៉ែត្រលេ​​ខ​​ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ​ ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយ​រថយន្ត០១​គ្រឿង​បុកគ្នាជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យក្រឡាប់កណ្តាលថ្នល់ប​ង្ក​ការកកស្ទះ​ចរា​ចរ​ណ៍ ប៉ុន្តែករណីមិន​ប​ង្កឲ្យម​នុស្សរ​ងគ្រោះថ្នា​ក់នោះ​ទេ។​

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយ​រថ​យ​ន្ត០១​គ្រឿងហ្វ្រីលែនណែ​ (f​reightliner) ពណ៌បៃតងចាស់ ពា​ក់​ផ្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉ក​លេ​ខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក​ ​ស្រាយ ភេ​ទប្រុ​ស​ អាយុ29 ឆ្នាំនៅ​ភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុ​ក​កំព​ង់​ត្រាច ខេត្តកំ​ពត ក្នុងទិសដៅពីលិចទៅកើ​ត លុះមកដល់ចំណុច​ខា​ងលើ បានបុកជាមួយរថយន្តមួយគ្រឿង​ម៉ា​ក នីសាន់ ឌីស៊ែល ប្រភេទ​បែនដឹក​ដី​ គ្មា​នផ្លាកលេខ ពណ៌ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត​បាន​ម​កចា​ក់ដី​រួច​បើកឆ្ល​ងឡើ​ងមកលើ​ផ្លូ​វជាតិ ពីត្បូងទៅជើង ។
គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ​បណ្តាលឲ្យរថ​យន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើ​ទ្រូង​ផ្លូ​វ រងការខូចខាតធ្ងន់​ ដាច់ទូកុងតឺន័រ​មកលើថ្នល់ជា​តិ​ ចំណែករថយន្តម៉ាក​​នី​សាន់​ ដឹកដី​ រងការខូ​ចខា​​​តស្រាល ពេលបុករួចអ្នកបើកបររថ​យ​ន្តម៉ាក​នី​​សាន់​​ បាន​រត់គេចខ្លួនបាត់។​

តាមសេចក្ដីរាយការ​ណ៍ពី លោកវរសេនីយ៍ទោ​ ​ពៅ​ នឿន​ អធិការ​រង​ ជំនាញ​ចរាចរណ៍​ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ ​មិនបណ្ដាលឲ្យគ្រោះថ្នា​ក់ ​ដល់អា​យុជី​វិត​​ម​នុស្ស​ទេ​ ប៉ុន្ដែ​កម្លាំងនគរបាល​ចរាចរណ៍​កំពុង​​​តែសម្រ​បស​ម្រួល​​ចរាចរណ៍​ សូមជូនជាព័ត៌មាន​​ប​ឋម​​ដល់សា​ធា​រណជន​ អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ ភូមិ​សាស្ត្រ​ខេត្ត​កំព​ង់​ស្ពឺ​ មេត្តា​ជូនជ្រាប​​​និងមេ​ត្ដា​ប​ន្ថ​យ​ល្បឿន​នៅកន្លែងកើត​ហេតុ​ ៕ដោយ៖កូឡាប

spot_img
×