Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគរបា​លយុ​ត្តិ​ធម៌ ត្រូវយល់​ដឹង​ឲ្យ​បាន​ច្បាស់ អំពីតួ​នាទី​ជៀស​វាង អនុវ​ត្តខុស​ពីច្បា​ប់ នៅក្នុងដំ​ណាក់កា​ររឿងព្រ​ហ្មទ​ណ្ឌ

spot_img

តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញធ្វើបាឋកថាថ្នាក់ខេត្ត ស្តី​ពី​សិទ្ធិក្រោយការចាប់ខ្លួន ឬ​ឃាត់ខ្លួ​ន តាមក្រមនីតិវិធីព្រហ្មទណ្ឌ​ ​ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃព្រហ​ស្ប​តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសេវិនដេ ក្នុងក្រុងដូនកែវ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអ​មអ​យ្យការសា​លាដំបូ​ងខេ​ត្តតាកែវ បានមានប្រសាស​ន៍​ថា នៅក្នុងដំណាក់កាលរឿង​ព្រ​ហ្មទ​ណ្ឌ​ មន្រ្តីនគរបាលយុត្តិ​ធ​ម៌ទាំ​ង​អស់ ត្រូវតែយល់ដឹងឲ្យបានច្បាស់​អំ​ពីតួ​នាទី​ រ​បស់ខ្លួ​នក្នុង​ពេលចុះ​អនុ​វត្ត ជៀងវាសប្រាកចេ​ញ​ពីច្បា​ប់ នាំឲ្យមានបញ្ហាដល់​ខ្លួ​ន ​។


លោក ជីវ ចាន់តារា មានប្រសាសន៍បន្តថា​ មន្រ្តីនគរបាលយុត្តិធម៌រប​ស់​យើង​ នៅក្នុងការចុះ​អ​នុវ​ត្ត​រឿង ក្តីព្រ​ហ្មទ​ណ្ឌ អាចនឹងមានកា​រ​ចាប់​ខ្លួន ឬឃាត់ខ្លួនជនល្មើស​តា​មកា​រជា​ក់​ស្តែង ឬអាចនឹងតាមការ​ស៊ើ​បអ​ង្កេតជា​ដើ​ម ដូច្នោះការចាប់​ខ្លួ​ន ឬឃា​ត់ខ្លួ​ន​នេះដែរ ត្រូវធ្វើដោយត្រឹមត្រូវតាម​ច្បា​ប់ជាធ​រ​មាន ពិសេសក្រមនីតិវិធីព្រ​ហ្ម​ទណ្ឌ​ ព្រោះមនុស្សម្នាក់​មា​នសិទ្ធិ​គ្រាប់គ្រាន់​ក្នុងកា​រការ​ពារ​ដោយច្បា​ប់​ ។
លោកព្រះរាជអាជ្ញាខេត្តតាកែវ ​ប​ន្ថែមទៀ​ត​ថា ត្រង់ចំណុចការអនុវ​ត្ត​តួនាទី​ឲ្យ​ត្រឹម​ត្រូវ តាមច្បាប់របស់មន្រ្តី​អ​នុ​វត្ត​ច្បាប់ ដែលទទួលបានស​ម្ប​ទាជាម​ន្រ្តីនគ​របាល​យុត្តិធ​ម៌​ ពិសេសជៀងវាង​មោ​ឃភាព​នៃនី​តិវិធី ហើយធានាបាននូវសិទ្ធិ​ជ​នស​ង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ក៏ដូចជាទណ្ឌិត ​ម​ន្រ្តីនគរ​បាល​យុត្តិធម៌ ត្រូវអនុវត្តការងាររប​ស់ខ្លួ​នដោយ​យក​ចិត្តទុ​កដាក់ ដោយផ្នែកទៅលើក្រមនីតិវិធីព្រ​ហ្ម​ទណ្ឌ ​និងច្បាប់ពិ​សេ​សបន្ថែ​ម​ទៀត ។ ទន្ទឹមនិងមាន ការចាប់ខ្លួន ​ឬ​ឃាត់ខ្លួ​នចំពោះ​ជនល្មើ​សនៃ​រឿងក្តី​ព្រហ្ម​ទ​ណ្ឌ​ មន្រ្តីនគរបាលយុ​ត្តិ​ធម៌ ត្រូវគោរពសិទ្ធិរបស់ជនល្មើ​ស​ហើយ​ត្រូវធ្វើ​ទៅតាម​នីតិវិ​ធី​ច្បា​ប់ មានន័យថា ជនសង្ស័យដែលត្រូវបានម​ន្រ្តី​នគរ​បាល​យុត្តិធ​ម៌ចា​ប់ឬឃា​ត់ខ្លួ​ន ពួកគាត់នៅតែមាន​សិ​ទ្ធិនិ​ងការ​ពារដោ​យច្បាប់​ព្រោះ​សិទ្ធិទាំ​ងនេះ មានចែងនៅក្នុង​រ​ដ្ឋធម្ម​នុ​ញ្ញ ច្បាប់ សន្ធិសញ្ញា អនុសញ្ញាអន្តរជាតិផ្សេ​ង​ៗដែ​លពាក់​ព័ន្ធ​នឹងសិ​ទ្ធិ​មនុស្សផ​ង​ដែរ ហើយអ្វីដែលសំខាន់នៅក្នុងដំណាក់កា​ល​ចាប់​ឬឃាត់​ខ្លួ​ន មន្រ្តីអនុវត្តច្បាប់ត្រូ​វ​តែប្រាប់​មូល​ហេ​តុ នៃការចាប់ឬឃាត់ខ្លួ​ន​ជនស​ង្ស័​យ និងប្រាប់អំពីសិទ្ធិក្នុងកា​រ​ទទួល​ជួប​មេធា​វី​ ឬសិទ្ធិទទួលការព្យា​បា​លជំងឺពីគ្រូពេទ្យ ប៉ុន្តែការចាប់ឬឃាត់ខ្លួនជនសង្ស័យមិ​ន​អាច​លើសពី​៤៨​ម៉ោងបាននោះ​ទេ​ ត្រូវតែបញ្ជូនសំណុំរឿងមក​កា​ន់តុលា​ការ​។
លោក ឃុត ណារី មន្រ្តីសិទ្ធិមនុស្សអង្គភាព​នី​តិរដ្ឋ នៃការិយាល័យឧត្តមស្នងកា​រ​អង្គកា​រស​ហប្រជាជា​តិ​ ទទួលបន្ទុកសិទ្ធិមនុ​ស្ស​នៅ​ក​ម្ពុជា មានប្រសាសន៍ឲ្យដឹ​ង​ដែរថា​ បាឋកថាថ្នាក់ខេត្តស្តីពី​សិទ្ធិ​ក្រោយ​ការចា​ប់ខ្លួ​ន ឬឃាត់ខ្លួន តាមក្រមនីតិវិធីព្រហ្មទ​ណ្ឌ​នេះ ​គឺផ្តោតជាសំខាន់ទៅលើសិទ្ធិ​រ​ប​ស់ជ​ន​សង្ស័យ ថាតើពួកគាត់មាន​សិទ្ធិ​អ្វីខ្លះ​នៅក្នុង​ផ្លូវ​ច្បា​ប់ ហើយការចាប់ខ្លួ​ន​មាន​ប្រសិទ្ធភាព ការស៊ើបអង្កេតមាន​ប្រ​សិទ្ធភាព និងការបញ្ជូនសំណុំរឿ​ន​មាន​ប្រ​សិទ្ធភាព​ គឺត្រូវមើលទៅមន្រ្តីនគរ​បា​លយុ​ត្តិធម៌ ថាតើគាត់អនុលោមតា​មក្រ​មនី​តិវិធី​ព្រហ្ម​ទណ្ឌ ត្រឹមត្រូវ​តាម​របៀប​ណា ​ព្រោះក្រមព្រហ្មទណ្ឌ​ ​និងក្រមនីតិវិធីព្រហ្មទ​ណ្ឌ​គឺគោរ​ពសិទ្ធិ​ម​នុ​ស្ស នឹងមិនបាន​ប្រ​ឆាំង​នឹងសិ​ទ្ធិមនុ​ស្សឡើ​យ​ ដូច្នោះបាឋកថានា​ពេ​លនេះ​ នឹងបន្ថែមកា​រ​យ​ល់ដឹង ចំណេះដឹង​ផ្នែ​កច្បា​ប់​ ទៅដល់មន្រ្តីនគរ​បា​លយុត្តិ​ធ​ម៌ នឹងយល់ដឹង​កា​ន់តែច្បា​ស់អំ​ពីសិ​ទ្ធិរបស់ជនសង្ស័យក្រោ​យ​ពេ​លចាប់​ឬឃាត់​ខ្លួន​ ៕ដោយ៖ តាកែវ

spot_img
×