Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេ​ត្តស្វា​យ​រៀង​ រៀបចំអាហារ​សាមគ្គី ជូនដល់ក្មួយៗកុមា​រ​កំព្រា នៅមណ្ឌល

spot_img

ខេត្តស្វាយរៀងៈ លោ​ក ​ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ ​និងលោក​ស្រី ឈុន ណារី ព្រមទាំងក្រុមគ្រួសារ​ ​និងក្រុម​ការងា​រ​ពាក់​ព័ន្ធ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំ​ណេះសំ​ណាល​ ​និងសួរ​សុខទុក្ខ រៀបចំអាហារសាមគ្គីជូនក្មួយៗ​កុមា​រកំព្រា ដែលកំ​ពុង​ស្នាក់នៅ​មណ្ឌ​​លនានា ក្នុងខេ​ត្តដែល​ប្រា​រព្ធ ធ្វើនៅសាលប្រជុំធំសាលា​ខេត្ត​ស្វា​យរៀ​ង ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ង បានពាំនាំនូវការ​ផ្ដាំ​ផ្ញើសួ​រសុ​ខទុក្ខ ពីសំណាក់សម្ដេចតេជោ​នាយ​ករដ្ឋ​ម​ន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ានិត និងលោ​ក​ស្រី ឌី សុខីទីឃាយុកោ ដែលសម្ដេច លោកនិ​ង​លោកស្រី​ តែ​ងតែគិត​គូរ​ពីសុ​ខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយ​ឧ​បត្ថម្ភ​ទាំងស​ម្ភា​រ ថវិកា គាំទ្រ និងលើកទឹក​ដ​ល់ក្មួ​យៗ កុមា​រកំ​ព្រា​ទាំង​អ​ស់ នៅទូទាំ​ងប្រ​ទេ​ស ក៏ដូចជានៅខេត្ត​ស្វា​យ​រៀង​ ។

លោកអភិបាលខេត្តបានមានប្រសា​ស​ន៍​បន្តថា ការពិតក្មួយៗកំព្រាឳពុ​ក​ម្តាយ​មែ​ន តែចិត្តក្មួយៗមិនកំព្រា​ទេ​ ព្រោះ​ក្មួយ​ៗមា​ន​សម្ដេច​ទាំ​ងពីរ មានអស់លោក លោកស្រី ជាអាជ្ញាធរគ្រប់លំដាប់​ថ្នា​ក់ ​និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ​ជ​ន ​និងយុ​វនីតិ​សម្ប​ទាខេ​ត្ត​ស្វាយ​រៀ​ង តែងតែនៅក្បែរ​ក្មួ​យៗ​ជា​និច្ច ដើម្បីដោះស្រាយកា​រ​លំបា​ក និងក្តីកង្វ​ល់​នានារ​បស់​ក្មួយ​ៗ​ ដូចជាក​ម្ម​វិធីនៅ​ថ្ងៃ​នេះ ជាក់ស្ដែងគឺត្រូវ​បា​នប្រារ​ព្ធ​ឡើងជា​រៀងរា​ល់​ឆ្នាំ ហើយនឹងនៅតែបន្ត​ប្រា​រព្ធជូ​នក្មួ​យៗ នាឆ្នាំក្រោយៗទៀ​ត​ ។​

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំ​ង​អ​ស់ ត្រូវខិត​ខំ​រៀ​នសូ​ត្រ គោរពតាមការណែនាំ​រ​បស់​ប្រធាន​មជ្ឈ​ម​ណ្ឌល​ លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋ​គំ​រូ ជាទំពាំ​ងស្ន​ងឫស្សី និងជា​ធនធា​នស​ម្រាប់​រួ​មចំណែ​ក ក្នុងការអភិវ​ឌ្ឍ​ប្រទេស​ជា​តិ​ ។

នៅក្នុងឱកាសនេះផ​ងដែរ លោកអភិ​បា​លខេត្ត និងលោកស្រី ក៏បានចែកជូននូវសម្ភា​រៈ​សិក្សា​ និ​ងថវិកាដ​ល់​ក្មួយៗ​កុ​មារកំ​ព្រាចំ​នួន១​២៦នាក់ ក្នុង១នាក់ ទទួលបានស​ម្ភារសិក្សា និងឃីត ១កញ្ចប់ កាបូបស្ពាយ១​ ​ព្រមទាំ​ងថ​វិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រង​ម​ណ្ឌ​ល ម៉ែដោះ និងអ្នកបើ​កប​រ​ ក្នុងម្នាក់ៗ ទទួលបានឃីត​ ១កញ្ច​ប់​ និងថ​វិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ៖ វ៉ៃកូ

spot_img
×