Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទេ​សរ​ដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបឯ​កអ​គ្គរដ្ឋទូតសហរដ្ឋអាមេ​រិក ពិភាក្សាពីគោលនយោបាយអភិវឌ្ឍ​ន៍វិស័យ​ឧស្សាហ​កម្ម​រប​ស់​កម្ពុជា​

spot_img

ភ្នំពេញ៖ ​នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា​ហ​កម្ម និង​សិប្ប​កម្ម បានទទួលជួប លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិ​ក​ដែលទើ​បតែង​តាំងថ្មី​ប្រចាំក​ម្ពុ​ជា ដើម្បីសម្តែងការគួរ​ស​ម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ​។​


​លោក Patric Murphy ឯកអគ្គរដ្ឋទូត​ស​ហរ​ដ្ឋ​អាមេរិក ដែលទើបតែងតាំងថ្មីប្រចាំ​ក​ម្ពុ​ជា បានសម្តែងនូ​វ​ទឹក​ចិត្តរី​ករាយ ចំពោះការបំពេញបេសកកម្ម​ទូ​តនៅ​កម្ពុ​ជា​ ដើម្បីបន្ត​ស​កម្មភាព និងកិច្ចស​​ហប្រតិ​បត្តិកា​រ​ ជាមួយដៃគូកម្ពុជា ក្នុ​ង​នាមជាប្រទេសធ្លាប់មា​ន​ទំនាក់​ទំន​ង កិច្ចសហប្រ​តិ​បត្តិកា​រជា​មួយគ្នា ជាយូរលង់ម​ក​ហើ​យ ​។ ជាពិសេសស ក្នុងជំនួប​នេះ​ លោកបានសិក្សាស្វែងយ​ល់​ពីគោ​លន​យោបា​យអ​ភិវឌ្ឍ​ន៍វិ​ស័យឧស្សាហកម្មរ​ប​ស់ក​ម្ពុ​ជា វិស័យសហគ្រាសធុនតូច​​​និ​ងមធ្យម និងនីតិវិធីពា​ក់​ព័​ន្ធនិ​ងការធ្វើពាណិជ្ជកម្មយានយន្តរប​ស់​សហរ​ដ្ឋអាមេ​រិ​ក នៅកម្ពុជា តាមរយៈការទ​ទួ​ល​យកស្ត​ង់ដារ​យាន​យន្តស​ហរ​ដ្ឋអា​មេរិក​លើទីផ្សា​រ​ក​ម្ពុ​ជា ។

លោកទេសរដ្ឋ​មន្ត្រី ច​ម​ ប្រសិទ្ធ បានសម្តែងការស្វា​​គ​មន៍ ដែ​​ល​​លោក​ Patric Murphy ត្រូវតែងតាំងជាឯកអគ្គរ​ដ្ឋទូ​​ត​សហ​រ​ដ្ឋ​អាមេរិ​កប្រចាំ​កម្ពុ​ជា និងសង្ឃឹមថា៖ ក្នុងបេសកកម្មការ​ទូ​តរប​ស់លោក​ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹង​​​ត្រូ​​វព​​ង្រឹ​ងប​ន្ថែមទៀ​ត ក្នុងកំ​រិ​តផល​ប្រ​យោ​​ជន៍រួម និងកិច្ចសហប្រតិបត្តិការ​ទូ​លំទូ​លា​​យ។ ទាក់ទងនិងវិស័យ​ឧ​ស្សាហ​ក​​ម្ម​ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ បា​នលើក​ឡើង​ពីភា​ពរី​ក​ច​​ម្រើ​នលើ​​វិស័​យ​​នេះ​ បន្ទាប់ពីកម្ពុជាបា​ន​ធ្វើស​មាហរ​ណក​ម្មសេ​ដ្ឋកិ​ច្ច​របស់ខ្លួន ក្នុងប្រ​ព័ន្ធពិ​ភព​លោក និងមានកិច្ចព្រមព្រៀងទ្វេភាគីរវា​ង​កម្ពុ​ជា​ និងសហរដ្ឋ​អា​មេ​រិក ក៏ដូចជាជាមួយប្រទេសនានាជា​ដៃ​គូលើ​ពិភ​ពលោ​ក ។ រីឯ គោលនយោបាយអភិវឌ្ឍន៌វិស័​យ​ឧស្សាហ​កម្ម​កម្ពុ​ជា​ពីឆ្នាំ​​២០១៥-២០២៥ បានផ្តោតជាសំខាន់ទៅលើការអ​ភិ​វឌ្ឍន៍បដិវ​ត្តឧ​ស្សា​ហកម្ម ៤.0 ជាឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ព​ស់​មួយ​ ហើយយកខេត្តព្រះសីហ​នុ​ទាំង​មូលជា​តំប​ន់សេ​ដ្ឋកិច្ច​ពិសេ​ស​ពហុ​បំណង ។ មួយវិញទៀត ភាពរីកចម្រើនលើវិស័​យ​ឧស្សាហ​ក​ម្មកា​ត់ដេរ​សម្លៀក​បំពាក់ និងវាយនភ័ណ្ឌ ក៏ដូចជាស្បែកជើង រ​ហូតដល់​ប​ច្ចុប្ប​ន្ន​នេះ ដោយសារក​ម្ពុ​ជាអ​នុវ​ត្តនូវ​រូបម​ន្ត​ជាគំ​រូ ក្នុងចំណោមប្រទេសអ​ភិ​វ​ឌ្ឍន៍តិច​តួ​ចលើពិ​ភព​លោក គឺ “ការធ្វើពាណិជ្ជកម្មផ្សា​រ​ភ្ជាប់​ និងស្តង់​ដា​រ​ការងារ” (Link Trade with Labour Standard) ជាមួយនិងកម្មវិធី​រោ​ងចក្រ​កាន់​តែប្រ​សើរ​នៅក​ម្ពុជា​ (BFC) ស្ថិតក្រោមយន្តការត្រួតពិនិត្យរប​ស់​អង្គកា​រ​អន្តរជា​តិ​ផ្នែកកា​រ​ងារ (ILO) ដែលជាលក្ខ័ណ្ឌចាំបាច់មួយ​ក្នុ​ងកា​រជំរុញឲ្យមានការការគោរពសិទ្ធិ​ក​ម្មករ និងច្បាប់ការងារ​ជា​ធរ​មាន​ នៅកម្ពុជា ។ ​​ទាក់ទងវិស័យសហគ្រាស​ធុ​នតូច​​និ​ងមធ្យម (SME) លោកបានជម្រាបថា៖ វិ​ស័យនេះនៅក​ម្ពុ​ជា មានចំនួនជាង៥សែន​មូ​ល​ដ្ឋាន សម្រាប់គាំទ្រដល់កំណើនសេដ្ឋ​កិ​ច្ចជា​តិ​ ។ ប៉ុន្តែការចុះបញ្ជីទទួលស្គាល់តាម​ផ្លូ​វច្បា​ប់បា​នត្រឹ​ម​៥% ប៉ុណ្ណោះ ដែលយើងកំពុងខិតខំ​ជំរុញ​បន្ថែមទៀតលើ​កា​រងារ​នេះ​ ។ ​ដោយឡែកចំពោះ នីតិ​វិធី​ពាក់​ព័ន្ធ​និងកា​រជំរុញការធ្វើពាណិជ្ជកម្មយានយ​ន្ត​រប​ស់សហ​រដ្ឋ​អា​មេរិក នៅកម្ពុជា លោកបានបញ្ជាក់ថា៖ ជារួមភា​គី​កម្ពុ​ជា បានឯកភាពទទួលស្គាល់ស្ត​ង់​ដារ​សុវត្ថ​ភា​ពយា​នយ​ន្ត នៃសហរដ្ឋអាមេរិក​ស​ម្រាប់ទី​ផ្សា​រ​កម្ពុជា ហើយក៏បានឯកភាពគ្នា​ ​ឲ្យក្រុមការងារបច្ចេក​ទេ​សនៃ​ប្រទេ​សទាំ​ងពី​ររៀបចំ​ឯក​សារគ​តិយុត្ត​ ដើម្បីត្រៀមចុះហត្ថ​លេ​ខាជាមួ​យគ្នានា​ពេ​លខា​ង​មុ​ខ ៕ដោយ៖កូឡាប​

spot_img
×