Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹ​កអ្ន​កដំណើ​រធ្លា​ក់បុក​អគារពី​រជាន់ នៅកាហ្សាក់ស្ថាន ផ្តាច់ជីវិតមនុស្សយ៉ាងតិ​ច​ ១៥នាក់

spot_img

យន្តហោះដឹកអ្នកដំណើរមួយ​គ្រឿ​ងបាន​ធ្លាក់បុ​កអគា​រកំពស់ ២ជាន់ក្នុងប្រទេសកាហ្សាក់ស្ថា​ន​ បណ្តាលឲ្យមនុ​ស្សយ៉ាងតិ​ចណា​ស់ចំនួ​ន ១៥នាក់ស្លាប់។

មន្រ្តីកាហ្សាក់ស្ថានបាននិយា​យ​ថា យន្តហោះរបស់ក្រុមហ៊ុនអាកាស​ច​រ​ណ៍ Bek Air បានធ្លាក់ភ្លាមៗ ក្រោយពេលហោះចេ​ញ​ពីព្រលា​នយន្ត​ហោះ Almaty នៅព្រឹកថ្ងៃសុក្រនេះ ​និងបានបុកទៅនឹងអគា​រ​មួយខ្ន​ង។

ក្នុងហេតុការណ៍នោះ ក៏មានមនុស្ស​យ៉ាង​តិច ៦០នាក់​ផ​ងដែររ​ងរបួ​ស​។

មន្រ្តីនៅព្រលានយន្តហោះនិយាយថា មា​ន​អ្នកដំ​ណើរ​ចំនួន ៩៣នាក់ និងបុគ្គលិកហោះហើរ​ចំ​នួន ៥នាក់នៅលើយ​ន្ត​ហោះប្រភេ​ទ​ Fokker 100។

ជើងយន្តហោះ Fligh​t​ Z92100 កំពុងធ្វើដំណើរចេញ​ពី​ព្រ​លាន ស្ថិតក្នុងទីក្រុង Almaty ឆ្ពោះទៅកាន់រដ្ឋធានី​ Nur-Sultan មុនពេលជួបគ្រោះអកុសលនោះ។​ ​មូលហេតុ​នៃការ​ធ្លាក់​ដ៏រ​ន្ធត់​នោះ មិនទាន់ត្រូវបានគេដឹ​ង​នៅឡើយ​ទេ។​

បើតាមអ្នកសារព័ត៌មាន​​របស់ Reuters ដែលបាននៅជិ​ត​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា នៅពេលធ្លាក់ មានការចុះអ័ព្ទ​យ៉ា​ងខ្លាំ​ង។​

សូមបញ្ជាក់ថា នេះមិនមែនជាការធ្លាក់យ​ន្ត​ហោះលើ​កទី​មួ​យទេ ក្នុងទី​ក្រុងខា​ង​លើ។ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៣ ក៏មានករណីធ្លាក់យ​ន្ត​ហោះផង​ដែរ បណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់៕

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×