Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាក្រុងដូនកែវបានរៀបចំ​ពិ​ធីបុណ្យ​ឆ្លងឆ្នាំលើ​កទី​មួយ សម្រាប់ទឹកដីចំណា​ស់ នៃបេះដូងខេត្តតា​កែវ

spot_img

តាកែវ៖ ការប្រកាសរៀបចំពិធីបុណ្យឆ្លងឆ្នាំ​សា​កល​ឆ្នាំ ២០១៩-២០២០ នៅបរិវេនសួនច្បារ​មា​ត់បឹង​តាកែ​វ នាពេលខាងមុ​ខ​នេះ បា​នធ្វើឲ្យសំណាក់បង​ប្អូន​ប្រជាពលរដ្ឋរស់នៅក្នុ​ង​ក្រុង​ដូន​កែវ មានការចាប់អា​រ​ម្មណ៍ខ្លាំងចំពោះចំណាត់កា​រ​រៀប​ចំពីធី​បុណ្យឆ្លងឆ្នាំសាកល ​ដើម្បីលំអ​សោភ័ណភាពក្រុង ក៏ដូចជាការបង្កឲ្យ​មានភាពអ៊ូរអរ និងដើម្បីចូ​លរួ​មប្រកួ​តប្រជែ​ងទី​ក្រុងដែល​មាន​ពិធីបុណ្យឆ្លងឆ្នាំសាកលល្អជាង​គេ​ប្រចាំ​ឆ្នាំ​ Best Countdown City of the year នូវក្នុងបេះដូងខេ​ត្ត​តាកែ​វផង​ដែ​រ ។


សូមបញ្ជាក់ថា ​នេះជា​លើ​កទី១ ហើយដែលរដ្ឋបាល​ក្រុ​ងដូ​នកែវ បានរៀប​ចំឲ្យមានពិធីឆ្លងឆ្នាំសាកល ​ឆ្នាំ២០២០ នេះឡើង ហើយការរៀបចំនោះផង​ដែ​រ ក៏មានការចូលរួមស​ហ​ការ​ជាមួយ​និងបណ្តា​ក្រុម​ហ៊ុន រៀបចំតាំងពិព័រណ៍​ផលិតផលជាច្រើ​ន​ ការប្រគំត​ន្ត្រី បាញ់កាំជ្រួច និងបង្ហោះគោម​ ​ចាប់​ពីម៉ោង ៥ល្ងាច ដល់ម៉ោង ០០ ថ្ងៃឆ្លងចូលឆ្នាំថ្មី​ ។​
បើតាមការឲ្យដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ​បានប្រ​សា​សន៍ថា ការរៀបពិធីបុណ្យឆ្ល​ង​ឆ្នាំនេះ​ គឺជាលើកទី​១ សម្រាប់ក្រុង​ដូ​នកែវ ហើយលោកសង្ឃឹ​ម​ថា និងមានការចូលរួម​ពី​សំណា​ក់បងប្អូនប្រជាព​ល​រដ្ឋ​ មកចូលរួមលេ​ងកម្សាន្តយ៉ាងច្រើនកុះករ​ ។ លោកបន្តថា​ អាជ្ញាធរក្រុង​បា​នខិត​ខំណា​ស់ពីមួយឆ្នាំទៅមួយឆ្នាំ​ ​លើការងា​រ​វិវ​ឌ្ឍខ្លួន បានន័យថា ធ្វើ​ឲ្យសោភ័ណភាពក្រុងរបស់យើ​ង​កាន់​តែមាន​ភាពស្រ​ស់​ស្អាត មានភាពអ៊ូរ​អ​រ រាល់គ្រប់កម្មវិ​ធី​បុណ្យជាតិទាំ​​ងអស់ ហើយក្រុងដូនកែវនិង​រំ​ពឹង​ទុក​ថា និងសម្រេចយកចំណាត់​ថ្នា​ក់មួ​យ ក្នុងចំណោយទីក្រុងផ្សេ​ង​ៗដែ​លធៀប​ជាមួ​យនិង​ក្រុង ដែលមានតំបន់ទេសច​រ​ណ៍ ឲ្យនូវក្នុង​ចំណាត់ថ្នាក់ល្អ​ប្រសើ​រមួ​យ មិនតែប៉ុណ្ណោះក្រុងដូនកែ​វ​នៅឆ្នាំខា​ង​មុខ និងសម្រេចយក​ផ្កា​រំដួ​ល ៣ទ​ងឲ្យបាន ចំពោះទីក្រុងស្អាត​ ​៕ដោយ៖ តាកែវ

spot_img
×