Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេសប៊ុក Ly Fu ចូល Comments នៅលើហ្វេ​សប៊ុក​ សម្ដេចហ៊ុន សែន ចោទអាជ្ញាធ​រខណ្ឌដូ​នពេ​ញថា អាជីវ​ក​ម្មស្រា​ក្រឡុកខាងក្រោយព្រះប​រ​មរា​ជ​វាំង ត្រូវបង់លុយចំនួន​2​00​ដុល្លារ ក្នុង១ខែ

spot_img

ភ្នំពេញ៖ មានគណនីហ្វេសប៊ុកឈ្មោះ Ly Fu បានធ្វើការ Comments នៅលើហ្វេ​សប៊ុក​ផេករ​បស់ សម្ដេចហ៊ុន សែន ថា ក្មួយជា​ប្រជា​​ពលរដ្ឋដែល​រស់នៅ​ម្តុំក្រោយ​ព្រះបរមរាជវាំង លើផ្លូវ២១៤ កំពុងត្រូវបានរងគំនាបពី រដ្ឋបាលខណ្ឌដូន​ពេញ ក្នុង
រប​ររ​កស៊ីចិ​ញ្ចឹម​ជី​វិត ដោយគាត់ទារឲ្យពួកខ្ញុំអ្នករកស៊ីត្រូ​វបង់​ប្រចាំ​ខែឲ្យពួកគាត់ ចំនួន200ដុល្លារ ក្នុង១ខែ ប៉ុន្តែបើមិ​នបង់ គាត់ឲ្យបិទអាជីវកម្ម។

មានគណនីហ្វេសប៊ុកឈ្មោះ Ly Fu បានធ្វើការ Comments នៅលើហ្វេសប៊ុកផេករបស់​ ​សម្ដេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាថា​” ​ជម្រាបសម្តេចក៏ជាទីគោរព, ក្មួយជាប្រជាពល​រ​ដ្ឋដែលរស់នៅម្តុំក្រោយវាំង​ ​លើផ្លូវ២១៤ កំពុងត្រូវបានរងគំនាបពី រដ្ឋបាលខណ្ឌដូនពេញ ក្នុងរបរ​រកស៊ី​ចិញ្ចឹ​មជីវិត (គាត់ទា​រឲ្យពួកខ្ញុំអ្នករកស៊ីត្រូ​វបង់​ប្រចាំ​ខែឲ្យពួកគាត់ $200/១ខែ) បើមិនបង់ គាត់ឲ្យបិទអាជីវកម្មដូច​ក្នុ​ងរូ​បភាពចឹង ។ ក្នុងនាមខ្ញុំជាប្រជាព​ល​រដ្ឋ រស់នៅក្រោម​ការ​គ្រប់គ្រ​ងរប​ស់​សម្តេ​ច ស្នើសុំសម្តេ​ចជួ​យដោះស្រាយ​ឲ្យក្មួយផង, ដោយក្តីគោរ​ពពីក្មួយ”។

ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩នេះ ក្រុមការងារប្រតិកម្មរហ័ស ខណ្ឌដូ​នពេ​ញ បានចេញសូមធ្វើការឆ្លើយបំភ្លឺ ករណីមាន គណនីហ្វេ​សប៊ុក​ឈ្មោះ​ Ly Fu បានធ្វើការ Comments នៅលើហ្វេសប៊ុកផេករបស់ ​ស​ម្ដេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូ​ន​ប្រជាព​លរដ្ឋ និងមតិសាធារណៈមេត្តាជ្រាបដូចខា​ង​ក្រោ​ម៖ ចំពោះករណីសម្រេចបិទអាជីវកម្មលក់ស្រាក្រ​ឡុ​ក នៅផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ជ័​យ​ជំនះ ខណ្ឌដូនពេញ​ ​កន្លង​មក ដោយផ្អែកលើបញ្ហាមួយ​ចំ​នួន​រួម​មាន៖

១-ពួកគាត់សាងសង់រោងហ្វេមដែក​រំ​លោភ​លើដី​សួន​ច្បារ​សាធា​រណ​:របស់រដ្ឋ ដោយគ្មានការអនុញ្ញាតពី​អា​ជ្ញាធ​រមូល​ដ្ឋា​ន ដែលត្រូវតែបិទ និង​រុះ​រើចេ​ញជាដា​ច់ខា​ត ។

២-ប៉ះពាល់ដល់សន្តិសុខ សុ​វត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀយ​រ​យសាធា​រ​ណ:ធ្ងន់ធ្ងរ ព្រមទាំងបង្កភាពអ​នា​ធិប​តេ​យ្យ ​។

៣-បង្កសំឡេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំ​ង​នោះ ​ជាពិសេសទីតាំងនេះនៅក្បែរព្រះប​រ​មរាជ​វាំ​ង ដែលជាទីគង់ប្រថាប់​រ​បស់ព្រះ​ម​ហាក្ស​ត្រ​ នៃព្រះរាជាណាច​ក្រ​កម្ពុ​ជា​ ​និងសម្ដេចព្រះវរ​រា​ជមាតា​ជាតិ​ខ្មែរ​នៃយើ​ង ព្រះញាតិ​វ​ង្ស និងមន្រ្ដីថ្នាក់​ដឹក​នាំ នៃព្រះបរមរាជវាំងផងដែរ ​។

៤-អាជ្ញាធរសង្កាត់ ​បានចេញសេចក្តីជូន​ដំ​ណឹង និងបានចុះទៅធ្វើកំណត់ហេតុណែ​នាំ​ឲ្យម្ចា​ស់ទី​តាំងអាជីវក​ម្ម​ទាំងអ​ស់​ ធ្វើការបិទ​អា​ជីវកម្ម និងត្រូវធ្វើការរុះរើ​សំ​ណង់ហ្វែ​ម​ដែក ដែលពួកគាត់បានសាង​ស​ង់ដោយ​ខុ​សច្បាប់ រំលោភទៅលើដីសួនច្បារសា​ធា​រណៈ​រប​ស់រដ្ឋ ដោយស្ម័គ្រចិត្តខ្លួនឯង ប៉ុន្តែពួកគា​ត់ មិនព្រមចូលរួ​ម​អនុវ​ត្តតាម​ការ​ណែនាំ និងជូនដំណឹងរបស់អាជ្ញាធរ​មូ​លដ្ឋាន​ឡើយ​ ​។

ដូច្នេះ ដើម្បីរក្សាបាននូវ​ស​ន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារ​ណៈ​ ក៏ដូចជាធានាបាន​នូ​វភាព​ស្ង​ប់ស្ងា​ត់ ជុំវិញព្រះបរមរា​ជ​វាំង​ផងនោះ រដ្ឋបាលខណ្ឌ ត្រូវ​តែចាត់​វិធានកា​រជាប​ន្ទាន់​ និងអនុវត្តតា​ម​ផ្លូវ​ច្បាប់ចំពោះការរំលោភបំពានសួន​ច្បា​រសា​ធារណៈ​ផ​ងដែរ ។

ចំពោះករណី ដែល​គ​ណនីហ្វេស​ប៊ុ​កឈ្មោះ Ly Fu បានធ្វើការ Comments នៅលើហ្វេសប៊ុកផេករប​ស់​ សម្ដេចអគ្គមហាសេ​នា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្ដី នៃព្រះរាជាណាចក្រកម្ពុ​ជា​ ថាពួកគាត់រ​ង​គំនាប​ពីរដ្ឋ​បាលខ​ណ្ឌដូន​ពេ​ញ ថា “គាត់ទារឲ្យពួ​ក​ខ្ញុំអ្នករកស៊ីត្រូវ​ប​ង់ប្រចាំ​ខែ​ឲ្យពួកគាត់ 200$/១ខែ)បើមិនបង់គាត់ឲ្យបិទអា​ជី​វ​កម្ម…….” រដ្ឋបាល​ខណ្ឌ​ គ្មានគោលកា​រ​ណ៍យ​ក​ប្រាក់ ឬបង់សេវាផ្សេ​ង​ៗ ដើម្បីជាថ្នូរនឹងការមិន​អ​នុវត្ត​វិធា​នកា​ររដ្ឋ​បាល ឬវិធានការច្បាប់​ឡើ​យ​ និងសូមធ្វើកា​រ​បដិសេ​ធទាំ​ងស្រុងចំ​ពោះករ​ណី​នេះ ហើយករណីជំរិតទារប្រា​ក់​ជាប​ទល្មើស​ព្រហ្មទណ្ឌជាអាទិ៍ ​។​

ប៉ុន្ដែរដ្ឋបាលខ​ណ្ឌ​ សូមស្នើឲ្យសាមីខ្លួ​ន​ ឬអ្នករងគ្រោះលើករណី​ខា​ង​លើ ដាក់ពាក្យបណ្ដឹងទៅអង្គភា​ព​ប្រឆាំង​អំ​ពើពុករ​លួ​យ​ ឬសមត្ថ​កិច្ច​ពាក់​ព័ន្ធ ចំពោះបុគ្គលណាដែលបាន​ប្រ​ព្រឹត្តខុ​ស​ច្បាប់ ឬដាក់ពាក្យបណ្ដឹងចូលមករដ្ឋបា​ល​ខណ្ឌដូ​ន​ពេញ ដោយសូមបញ្ជាក់ឈ្មោះ​បុ​គ្គល​នោះ ​ឬភស្ដុតាងពាក់ព័ន្ធផ្សេ​ង​ៗ ដើម្បីរដ្ឋបាលខណ្ឌ ​ចា​ត់វិធានការរដ្ឋបាល​ ​និងអ​នុវ​ត្តតា​មច្បាប់​ជាធ​រមា​ន​ ហើយរ​ដ្ឋបា​លខណ្ឌ សូមធានារក្សាការសម្ងា​ត់​ចំពោះព័​ត៌មាន ឬពាក់បណ្ដឹងរបស់បងប្អូ​ន​ទាំងស្រុ​ង​ ៕ដោយ៖កូឡាប

spot_img
×