Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកូនទាហ៊ា​នម្តង សង់រោ​ង​​ការ​បិត​ផ្លូវសាធារណៈ ផ្ទុះការិះគន់ពីពល​រ​ដ្ឋ​

spot_img

ក្រុងព្រះសីហនុ៖ ផ្ទុះការិះគន់ពីពលរដ្ឋ​ ករណីគ្រួសារមួយបានរៀបចំពិធីការកូនប្រុសស្រី ដោយបានសង់រោងការលើផ្លូវបេតុងមួយខ្សែ លេខ១២៦ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយបានបិទផ្លូវជិតទាំងស្រុង ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន។ ករណីរដ្ឋបាលខេត្តព្រះសីហនុ បានសរសេរថា ក្នុង​នាមជា​ប្រជាជន ​និងអ្នក​រស់នៅ​ជិត​ខា​ងគ្នា អាចអធ្យាស្រ័​យ​បាន ក៏គួរអ​ធ្យា​ស្រ័យ ព្រោះកម្មវិធីបែបនេះ ​ក៏យើងមិនធ្វើគ្រប់ពេ​ល​ដែរ មួយជីវិតរៀ​ប​ចំម្ដ​ង ។



ប្រជាពលរដ្ឋផ្ទុះការិះគន់ផ្ទះការ​មួ​យក​ន្លែងថ្លើមធំ ហ៊ានសងរោងកាលើផ្លូវ និ​ងបិតផ្លវសាធារណៈទាំងស្រុង​ ​ប្រជាពលរដ្ឋឆ្ងល់ថាតើ​មានច្បា​ប់ ពីឋានណាឲ្យសង់រោងការបិតផ្លូវសាធារណៈបែប​នេះ​ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុងលេខ១២៦ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក ព័ត៌មានខេត្តព្រសីហនុ- Preah Sihanouk News នៅថ្ងៃទី២៧ខែធ្នូនេះ។

ជាមួយនឹងករណីខាងលើនេះ នៅរសៀលថ្ងៃទី២៧ធ្នូនេះ ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺប្រជាជន ខេត្តព្រះសីហនុ បានឆ្លើយតបវិញថា ជាគំនិតសម្រាប់សាធារណៈជនពិចារ​ណា​។ ការពិត ការរៀបចំបែបនេះប្រាកដណាស់​ថា​ មិន​ត្រឹម​ត្រូ​វទេ ក៏ប៉ុន្ដែបើយើងពិនិត្យលក្ខ​ណៈ​ជាក់ស្ដែ​ង នៅទីតាំងនេះ ចរាច​រណ៍មិ​នសូវម​មា​រញឹក និងមានផ្លូវតូចធំច្រើ​ន ហេតុដូ​ច​នេះ ក្នុងនាមជាប្រជាជន ​និងអ្នក​រស់នៅ​ជិត​ខា​ងគ្នា អាចអធ្យាស្រ័​យ​បាន ក៏គួរអ​ធ្យា​ស្រ័យ ព្រោះកម្មវិធីបែបនេះ ​ក៏យើងមិនធ្វើគ្រប់ពេ​ល​ដែរ មួយជីវិតរៀ​ប​ចំម្ដ​ង ។ នេះគ្រាន់តែគំនិតចូលរួម​ប៉ុ​ណ្ណោះ​ សម្រាប់បងប្អូនពិចា​រ​ណា តាមការគួរ ។
ក៏ប៉ុន្ដែ អាជ្ញាធរមូលដ្ឋា​ន​ ក៏គួរពិនិត្យ សម្របសម្រួល មិនអាចបិទផ្លូវទាំង​ស្រុ​ងបែប​នេះនោះ​ទេ គឺទុកផ្លូវសម្រាប់ម៉ូតូ​ ​រ៉ឺម៉ក់​ ឡាន​ អាចបើកបរនៅម្ខាងផ្លូ​វ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×