Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត ក្នុងការ​ទទួលយក​ម​តិ​យោបល់ ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​ការពេញចិត្ត ក្នុងការ​ទទួលយក​ម​តិ​យោបល់ ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ ហើយ​សម្តេច​តេ​ជោ​សង្ឃឹមថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​បន្តការងារ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការស្នើសុំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោតជាតិ​អាណត្តិ​ទី​៦​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​បើក​សន្និបាត​រយៈពេល​១​ថ្ងៃនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​មោ​ទ​ភាព​ចំពោះ​សកម្មភាព​រយៈពេល​១៦​ខែ​កន្លងមកនេះ តាមរយៈ​ការចូលរួម​ជា​ពហុ​គំនិត​ក្រៅ​ក្របខណ្ឌ​សភា ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ស្វែងរក​ធាតុ​ចូលក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​ទៅមុខទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅក្រោយ​ឆ្នាំ​២០២៣ អាច​នឹង​ស្នើសុំ​ក្បាលម៉ាស៊ីន​គណបក្ស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​បន្ត​សុពលភាព​របស់​ស្ថាប័ន​មួយ​នេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តថា បើទោះបី​មិនមាន​ពហុបក្ស​នៅក្នុង​សភា តែ​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​បម្រើ​សង្គម​។ ការធ្វើ​នយោបាយ​បម្រើ​ដល់​សង្គម​មិន​ចាំ​ដល់​តែ​ជេរប្រទេច​គ្នា​នោះទេ និង​មិន​ប្រកាន់​លើ​បក្ស​តូច បក្ស​ធំ​នោះទេ ។​ជាមួយគ្នានេះ សម្តេច​តេច​ជោ​បាន​មាន​ប្រា​សាសន៍​ថា សុខចិត្ត​ទទួល​មតិយោបល់​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ជាជាង​ទទួលបញ្ជា​ពី​ក្រុម​បរទេស​ដែល​ដាក់​មកអោយ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា សកម្មភាព​ចាក់ដី​លុប​សមុទ្រ​នៅ​ខេត្តកោះកុង​ដែល​ទទួលបាន​របាយការណ៍​ពី​គណបក្ស​យុវជន​កម្ពុជា ហើយ​យើង​បាន​ដោះស្រាយ ដោយ​បញ្ឈប់​សកម្មភាព​ការចាក់ដី​លុប​សមុទ្រ​នេះ ។​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា បើ​មិន​កាយ​ចេញ​ទេ គឺ​សម្តេច​តេ​ជោ​នឹង​ដក​ស័ក្តិ​របស់​បុគ្គល​ដែល​ចាក់ដី​នេះ​តែម្តង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា ក្រោយពី​ការបង្កើត​នូវ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​ឡើង គឺ​សមាជិក​សមាជិការ​បក្ស​នីមួយៗ បានធ្វើ​សកម្មភាព​យ៉ាងច្រើន​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ដែល​បាន​ចូលរួម​ក្នុងការ​ពិនិត្យ និង​ផ្តល់យោបល់​ផ្សេងៗ ទៅលើ​សេចក្តីព្រាងច្បាប់​នានា មុន​ដាក់ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ ជាមួយគ្នានេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏បាន​ធ្វើ​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​នានា តាមរយៈ​ការហៅ​មក​សាកសួរ​លើ​បញ្ហា​មិន​ប្រក្រតី​មួយចំនួន ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ទាំងនោះ​ផងដែរ​។ ក្រៅពីនេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ រួមមាន​បញ្ហា​ជម្លោះដីធ្លី នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×