Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ប្រមូលផ្តុំ​លើ ៨ ចំណុច​ធំៗ ជាមួយ​ការ​រំលឹកថា ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ ៥​ឆ្នាំ អាណត្តិ​ទី​២

spot_img

​ភ្នំពេញ​៖ សម្រាប់​ទិសដៅ​ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ប្រមូលផ្តុំ​លើ ៨ ចំណុច​ធំៗ ជាមួយ​ការ​រំលឹកថា ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ ៥​ឆ្នាំ អាណត្តិ​ទី​២ របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ពិនិត្យ​គ្រប់​ចំណុច​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​បំពេញ​គ្រប់​ភារកិច្ច ឱ្យបាន​ជោគជ័យ​យ៉ាងខ្ពស់ ដើម្បី​ជា​មូលដ្ឋាន សម្រាប់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​អាណត្តិ​ថ្មី អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០២៤ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ សេចក្តីជូនដំណឹង​​កិច្ចប្រជុំ​លើក​ទី​៥៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៥៣ អាណត្តិ​ទី​២ ដោយមាន​វត្តមាន​សរុប​ចំនួន ៨​រូប លើ ១១​រូប ហើយ​បាន​ដំណើរការ​ក្រោម​អធិបតីភាព លោក តុ​ប សំ ប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។​

​បើតាម​របាយការណ៍រ​បស់​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ជាអាទិ៍ ៖ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ មាន ៦៣១​នាក់ ក្នុងនោះ​តែងតាំង​ថ្មី​មាន ៥១៣​នាក់ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​ពី​លាឈប់​ពី​ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ – ចូលនិវត្តន៍ មាន ១១៨​នាក់ ។ ក្នុង​ឆ្នាំ​២០១៩​ទាំងមូល មានការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំមាន ២១ ៩០២​នាក់ និង​តែងតាំង​ថ្មី​មាន ៤៨៩៥​នាក់​។ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​ពី​លាឈប់​ពី ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ – ចូលនិវត្តន៍ មាន ២២៦១​នាក់ ។​

សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២០​នេះ មាន​មន្ត្រី​ចំនួន ៤៨៨៦​រូប (​ស្មើនឹង ៣ ៨%​នៃ​ចំនួន​ត្រូវ​ប្រកាស​សរុប​) បានមក​ប្រកាស​មុនពេល​ការចាប់ផ្តើម​ទទួល​ការប្រកាស​​បំណុល​របប​២​ឆ្នាំ ឆ្នាំ​២០២០ ។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី ការងារ​ទប់ស្កាត់​អំពើពុករលួយ​ក្នុងការ​ដេញថ្លៃ -​ពិគ្រោះ​ថ្លៃ​ -​វាយតម្លៃ​គម្រោង -​និង​ចរចា​ថ្លៃ ៖ ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩ នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ បាន​ប្រតិបត្តិការ​​តាមរយៈ​ការសង្កេត​ការណ៍​ចំនួន ៤៤​គម្រោង (​ក្នុង​ឆ្នាំ​២០១៩​ទាំងមូល មាន ១១១៧​គម្រោង​) និង​ប្រតិបត្តិការ​ផ្សេងទៀត​ដូចជា ការសិក្សា​ពី​ក្រុមហ៊ុន ដែល​ចូល​ដេញថ្លៃ និង​អត្តសញ្ញាណ​ជាដើម មាន​៣៩​ក្រុមហ៊ុន (​ក្នុង​ឆ្នាំ​២០១៩​ទាំងមូល​មាន ៨៩៦​ក្រុមហ៊ុន​) ។​

​ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​ធ្វើ​សំណុំបែបបទ​បញ្ជូនទៅ​តុលាការ និង​ករណី​ផ្សេងទៀត ។​

​បន្ទាប់ពី​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ទាំង ២ របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៥២ (​កំណត់ហេតុ​សំយោគ និង​កំណត់ហេតុ​ពិស្តារ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ ស្តីពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ក្នុងនោះ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ ពិភាក្សា​អំពី​​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​ផ្នែក​នីមួយៗ (1- ការងារ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ 2-​ការងារ​បង្ការ ទប់ស្កាត់​អំពើពុករលួយ 3-​ការងារ​ប្រកាស ទ្រព្យសម្បត្តិ និង​បំណុល 4-​ការងារ​ពាក្យ​ប្តឹង 5-​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម 6-​ការងារ​ក្នុង​និង​ក្រៅប្រទេស ហើយ​វាយតម្លៃ​ខ្ពស់​លើ​ការ ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើ​គ្រប់​រូបភាព ទាំង​វិស័យ​សាធារណៈ និង​ឯកជន ផ្តោតលើ​វិស័យ​អាទិភាព​សំខាន់ៗ និង​ពង្រឹង​កិច្ចសហការ​អន្តរជាតិ ពិសេស​ការ​អនុវត្តបាន​នូវ​អភិក្រម​ទាំង ៥ របស់​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅតាម​ក្រសួង ស្ថាប័ន​នានា ដែល​បានរួម​ចំណែក​កាត់បន្ថយ​អំពើពុករលួយ​​បង្កើន​ប្រាក់ចំណូល​ជាតិ និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន យុវជន មហាជន​មកលើ​ភាព​ស្អាតស្អំ​របស់​រាជ​រដ្ឋា​​ភិ​បាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ សម្រាប់​ទិសដៅ​ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​​អំពើពុករលួយ បាន​ប្រមូលផ្តុំ​លើ ៨ ចំណុច​ធំៗ ជាមួយ​ការ​រំលឹកថា ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ ៥​ឆ្នាំ អាណត្តិ​ទី​២ របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​ទាមទារ​ឱ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ពិនិត្យ​គ្រប់​ចំណុច​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​បំពេញ​គ្រប់​ភារកិច្ច ឱ្យបាន​ជោគជ័យ​យ៉ាងខ្ពស់ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​​អំពើពុករលួយ​អាណត្តិ​ថ្មី អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០ ២៤ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក៏បាន​ស្តាប់ របាយការណ៍​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ​ដែល​លើកឡើង​ដោយ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​​ករណី​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ កញ្ញា សយ យូ​សុមនា ដែល​រាយការណ៍​លំអិត​ដោយ​លោកស្រី​ ​អ៊ូ ស៊ីថា​ ​ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់ ការរៀបចំ​ប្រឡងប្រជែង​សិន​ជំនា​ន់ទី​១០ ដែល​ក្រសួងយុត្តិធម៌ រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​សាលា​វិជ្ជា​ជី បាត់​​ដំណើរការ ពិត​ជាមាន​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​តាំងពី​ដំណាក់កាល​មុន​ទេ ក្រោយពេល​ប្រឡង ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ពិនិត្យឃើញថា​វិញ្ញាសា​របស់​បេក្ខជន​ម្នាក់ៗ​ត្រូវបាន​កែ​ដោយ​គ្រូ​កំណែ​មាន​អធិបតេយ្យ​ចំនួន ២ រូប ហើយ​បូក​បញ្ចូល​គ្នា ចែក​យក​ពិ​ន្ទ​មធ្យមភាគ​សម្រាប់​ប្រជែង​គ្នា ។ ក្រៅពីនោះ​គ្រប់ផ្នែក​នៃ​ការប្រឡង​លើក​ទី​១០​នេះ ក៏​សុទ្ធតែ​បាន​ដំណើរការ​ដោយ​យកចិត្តទុកដាក់ មិនមាន​អ្វី​ខុស ខ្វះខាត​ចន្លោះ ហើយ​សូម្បីតែ​វិញ្ញាសារ​សួរ​ផ្ទាល់មាត់ ក៏មាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ជាមួយ ធ្វើការ​សង្កេតការណ៍​ដែរ ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ វាយតម្លៃ​ខ្ពស់​ការយក ចិត្ត​ទុកដាក់​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ពី​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​ការអញ្ជើញ​មក​បំភ្លឺ​ជូន​បេក្ខជន​តវ៉ា​៦​រូប ពី​សំណាក់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រសួងយុត្តិធម៌ មាន​លោក​រដ្ឋលេខាធិការ កើត រិ​ទ្ធ លោក ផូ​វ សំភី (​លោក កើត រិ​ទ្ធ ក៏​ជាប់​បាក់​ឌុប​នៅ​អាយុ ១៦​ឆ្នាំ – លោក ផូ​វ សំភី ក៏​ចេញ​បង្រៀន​នៅ​មហាវិទ្យាល័យ​នៅ​អាយុ​២៣​ឆ្នាំ​ដែរ​) ។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​ការរាយការណ៍​ពី​ករណី​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានបញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ម៉ោង​១៧:៣០​នាទី ហើយ​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​គ្រប់ផ្នែក ទាំង​ចំហរ និង​សម្ងាត់ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ឆ្នាំ​ថ្មី​
២០២០ ដ៏​ល្អ និង​រីករាយ​សូម​ប្រកបដោយ​ជោគជ័យ​ធំៗ​ថែមទៀត ៕ ដោយ​៖​កូ​ឡាប​

spot_img
×