Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ កុងតឺន័រ មួយគ្រឿង ដាច់​ធ្លាក់ រ៉ឺម៉ក​សណ្ដោង លេី​ផ្លូវជាតិ​លេខ​៤ សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​អ្នក​ដំណេី​រ​

spot_img

​កំពង់ស្ពឺ ÷ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៤​និង​៤៥​នាទី​ទៀបភ្លឺ ថៃ្ង​សៅរ៍ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ លេី​កំណាត់​ផ្លូវ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៨-៤៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កេី​ត​ឡេី​ង បង្កដោយ​រថយន្ត​ដឹកទំនិញ កុងតឺន័រ​មួយគ្រឿង ម៉ាក Hino ក្បាល​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3E-5215 ភ្នំពេញ របស់​ក្រុមហ៊ុន​ផែស្ងួត អូរ​លែរ ​ដោយបាន​ផ្ដាច់​ទូរ​កុងតឺន័រ ធ្លាក់​មក​លេី​ដី ប៉ុន្ដែ​បាន​ធ្លា​ក់លេី​ចិ​ញ្ចេី​ម​ថ្នល់​ដីក្រហម​។

​តាម​សេចក្ដីរាយការណ៍ ពី​លោក​វរសេនីយ៍ឯក អ៊ូច ហៀ​ង អធិការ​ក្រុង​ច្បារមន បានអោយដឹងថា ករណី​ខាងលើ​គឺ​រថយន្ដ​ដឹកទំនិញ​កុងតឺន័រ​នេះ​បេី​កបរ​ក្នុង​ល្បឿន​លឿន​ហេី​យ​ជួប​និង​រថយន្ដ​មួយគ្រឿង បេី​ក​បញ្ច្រាសទិស​គ្នា ក៏​គេច​ចូល​វិញ​ដោយ​ការបាត់​ម្ចាស់​ការធ្វើ​ឲ្យ​រថយន្ដ​គ្រវី​គ្រ​វ័ត​បណ្តាលអោយ​ធ្លាក់​ទូរ​កុងតឺន័រ​តែម្ដង គាប់​ជួន​ពេលនោះ​គ្មាន​រថយន្ដ ឬ​អ្នក​ធ្វេី​ដំណេី​រ​ទេី​ប​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល កំពុង​ជួយ​សម្របសម្រួល នៅ​គោលដៅ​កេី​ត​ហេតុ​ខាងលើ និង​ចំណាត់ការ​ស្ទួ​ច យក​រថយន្ដ​និង​ទូ​កុងតឺន័រ​ចេញ​​ដេី​ម្បី​ចំណាត់ការ នីតិវិធី​បន្ដ​៕ ដោយ​៖​កូ​ឡាប​

spot_img
×