Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់អ្នកបើក​រថ​យន្ត AUDI បើករថយន្តបុកយុវតី​ ​២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះដាច់

spot_img

ភ្នំពេ​ញ​៖ កម្លាំងនគរបាល​ជំ​នាញ នៃស្នងការដ្ឋាននគរ​បា​លរា​ជធានីភ្នំ​ពេ​ញ សហការជាមួយ កម្លាំងនគរបាលខេ​ត្ត​កណ្តា​ល​ នៅរសៀល​ថ្ងៃ​ទី២​៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើ​ក​រ​ថយ​ន្ត AUDI ដែលបើករថយ​ន្ត​បុកយុ​វ​តីចំនួ​ន​ ២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះ​ដា​ច់ ​ខណ្ឌជ្រោ​យ​ច​ង្វា កាល​ពីយប់​ថ្ងៃ​ទី​១១ ខែធ្នូនេះ
ហើយនៅរសៀលថ្ងៃនេះថា​ ​អ្នកបើក​រថ​យន្ត​ម្នាក់ត្រូ​វបា​នឃា​ត់​ខ្លួន និងកំពុងចាត់​កា​រ​តាម​ច្បាប់។ យ៉ាងណាក៏ដោយ សម្រាប់​អ្ន​កបើក​រថយ​ន្តមួយ​គ្រឿង​ទៀ​ត​ម៉ាក Highlander មិនទាន់ឃាត់ខ្លួ​ន​បាន​នៅឡើយទេ​។​

ការឃាត់អ្នកបើករថ​យ​ន្ត និង​រថ​យន្ត បានធ្វើឡើងនៅជិតស្ពាន​លី​យ៉ុង​ផាត់ ក្នុងខណ្ឌជ្រោយចង្វា​នៅរសៀល​ថ្ងៃ​នេះតែ​ម្ត​ង។

យោងតាមប័ណ្ណសម្គា​ល់រ​ថយន្តបង្ហា​ញ​ថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំ​ពេ​ញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទី​លំ​នៅផ្ទះលេ​ខ៣​៣​A ផ្លូវលេខ៣៣៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​៕ ដោយ៖កូឡាប

spot_img
×