Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ រុស្សី និងអ៊ីរ៉ង់ធ្វើស​មយុ​ទ្ធរួម​គ្នា នៅមហាសមុ​ទ្រ​ឥ​ណ្ឌា

spot_img

ប្រទេសចិន រុស្សី និងអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធរួ​ម​គ្នារយៈ​ពេ​ល ៤ថ្ងៃនៅមហាសមុទ្រ​ឥ​ណ្ឌា​ និងឈូងសមុទ្រអូ​ម៉​ង កាលពីថ្ងៃសុ​ក្រ​ម្សិលមិ​ញ​នេះ។ នេះបើតាមការបញ្ជាក់រ​ប​ស់មេ​ប​ញ្ជាកា​រ​អ៊ីរ៉ង់។

ការធ្វើសមុទ្ររួ​មគ្នានេះ កើតឡើងខណៈដែលកំពុងតែមានភាព​តា​ន​តឹ​ង ចាប់តាំងពីសហ​រ​ដ្ឋ​អាមេ​រិច បានដក់ខ្លួនចេញពីសន្និស​ញ្ញា​នុយក្លេ​អ៊ែរ​ជាឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំមុន។

មេបញ្ជាការកងទ័ព​ជើ​ងទឹក​អ៊ី​រ៉ង់ឈ្មោះ Gholamreza Tahani បានថ្លែងថា “សារនៃការធ្វើសមយុទ្ធរួម​គ្នា​នោះ​គឺ ​សន្តិភាព មិត្តភាព និងសន្តិ​សុ​ខយូរ​អ​ង្វែង​តា​ម​រយៈ​កិច្ច​សហ​ប្រ​តិប​ត្តិការ និងសាមគ្គីភាព ហើយវានឹងបង្ហាញថា​ ​អ៊ីរ៉ង់មិនអាច​បំបែ​កបា​នឡើ​យ​”។

ក្រុងតេហេរ៉ង់បានបន្ថែមថា ​ស​មយុទ្ធនោះ រួមមានការសង្រ្គោះនាវាពេលកំពុ​ង​ត្រូវភ្លើ​ងឆេះ​ ​ឬក៏ការសង្រ្គោះនាវាពេល​កំ​ពុង ស្ថិតក្នុងការវាយប្រហាររ​ប​ស់ចោរ​ស​មុទ្រ និងការបាញ់ហ្វឹក​ហា​ត់​។

មេបញ្ជាការអ៊ីរ៉ង់បន្ថែមថា “គោលបំណងនៃការធ្វើសមយុទ្ធនេះ​គឺ​ដើម្បី​ជំរុញសន្តិសុខពាណិជ្ជកម្មដែនទឹ​ក​អន្តរ​ជាតិ​ និងប្រឆាំងការប្លន់​តា​ម​ស​មុទ្រ និងអំពើ​ភេ​រ​វកម្ម ព្រមទាំងការចែ​ក​រំលែ​ក​ព័ត៌មានគ្នា និងបទពិសោ​ធ​ន៍។”

សូមបញ្ជាក់ថា ភាពតានតឹងក្នុងតំ​ប​ន់បាន​កើន​ឡើង ក្រោយពេលអាមេរិចបានប្រកា​ស​ដក​ខ្លួន​ចេញ​ពីស​ន្និសញ្ញា​នុយ​ក្លេ​អ៊ែរ​ និងបានធ្វើការដាក់ទណ្ឌ​ក​ម្មប្រ​ឆាំងនឹ​ងអ៊ី​រ៉​ង់ បណ្តាលធ្វើឲ្យអ៊ីរ៉​ង់ធ្វើការសងសឹ​ក​មកវិ​ញ តាមវិធានការកាត់​ប​ន្ថយកា​រប្តេជ្ញា​ចិត្ត​របស់ខ្លួ​នជុំ​វិ​ញបញ្ហានុ​យ​ក្លេអ៊ែ​រ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×