Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី លី សៀវឡុង ប្តឹងភោជនីយដ្ឋានចិ​នមួយ​ ទារសំណង ៣០លានដុល្លារ ដោយសារប្រើប្រាស់រូបភា​ព​ឪពុ​ក​នាង

spot_img

ក្រុមហ៊ុនមួយដែលគ្រប់គ្រង​ដោ​យកូន​ស្រីប​ង្កើតរបស់តារាក្បាច់​គុ​ន លី សៀវឡុង (Bruce Lee) បានធ្វើការប្តឹងភោជនីយដ្ឋាន​មួយរបស់​ចិន ដោយសារតែប្រើប្រាស់រូបភា​ព​ឪពុ​កនា​ងដោយគ្មានការអ​នុ​ញ្ញាត និងទារប្រាក់សំ​ណ​ងចំ​នួន ៣០លានដុល្លារអាមេរិច។ នេះបើតាមការចុះផ្សាយរ​ប​ស់កាសែ​ត​ចិ​ន។

ក្រុមហ៊ុន លី សៀវឡុង ដែលមានមូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វញ៉ា និងគ្រប់គ្រងដោយអ្នក​ស្រី​ Shannon Lee (កូនបង្កើត លី សៀវឡុង)​ បានដាក់ពាក្យប្តឹងភោ​ជ​នីយដ្ឋាន Real Kungfu ទៅកាន់តុលាការក្រុ​ងសៀង​ហៃ ​កាលពីថ្ងៃពុធក​ន្ល​ងទៅ​នេះ​ និងបានស្នើឲ្យក្រុ​មហ៊ុ​ន​នោះ បញ្ឈប់ការប្រើប្រាស់រូប​ភា​ព និងបង់ប្រាក់បន្ថែមចំ​នួ​នជា​ង ១២.០០០ដុល្លារដើម្បីស​ង់លើ​ការដាក់​ពាក្យ​បណ្តឹង​នោះ​។​

ក្រុមហ៊ុនក៏បានស្នើឲ្យភោជនីយដ្ឋាន​ដែលស្ថិតនៅទីក្រុ​ង​ក្វា​ងចូវ ចេញការបញ្ជា​ក់​ក្នុងរ​យៈពេ​ល ៩០ថ្ងៃ ដើម្បីបញ្ជាក់ថា សា​ខា​ភោជនីយដ្ឋានរ​បស់​ខ្លួនគ្មានសិទ្ធិធ្វើអ្វីលើរូបភា​ព​រប​ស់​ លី សៀវឡុងឡើយ។

ចំពោះករណីនេះ ​ភោជនីយដ្ឋាន Real Kungfu បានបង្ហោះនៅលើ​គ​ណនី ​Weibo របស់ខ្លួន ដោយលើកឡើងថា ខ្លួ​ន​មានកា​រងឿងឆ្ង​ល់យ៉ាងខ្លាំងចំពោះបណ្តឹង​នោះ​ ​ខណៈដែលខ្លួ​ន​បាន​ប្រើប្រាស់​ឡូ​ហ្គោនោះអស់​រយៈពេ​ល​ ១៥ឆ្នាំម​ក​ហើយ​។ ភោជនីយដ្ឋាននិយាយថា វាមានបញ្ហាខ្លះនៅពេលលើ​ក​មុន​ ប៉ុន្តែកា​រប្រើប្រា​ស់ឡូ​ហ្គោ​នោះត្រូវបា​នអនុ​ញ្ញា​តដោយអាជ្ញាធ​រ​ជាតិ​។

ការប្តឹងនោះកើត​ឡើ​ង ក្រោយពេលរដ្ឋាភិបាលចិ​ន​បានប្តេ​ជ្ញាចិ​ត្តថានឹ​ង​ធ្វើការបង្កើនការ​កា​រពារ​កម្មសិ​ទ្ធិបញ្ញា​។​

សូមបញ្ជាក់ថា ភោជនីយដ្ឋាន Real Kungfu ដែលលក់ម្ហូប​ចិ​នថ្លៃ​ៗ ត្រូវបានបង្កើ​ត​ឡើងក្នុ​ង​ឆ្នាំ ១៩៩០ ហើយមានសាខា​ចំ​នួន​ ៥៧កន្លែងក្នុងទីក្រុ​ង​ជាច្រើន​នៃប្រទេ​សចិ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ The Star

spot_img
×