Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និសិ្សតឆ្នើមជិ​ត២​០០នាក់ ទទួលបានការលើកទឹ​ក​ចិត្ត ពីសាខាសកលវិទ្យាល័យ​បៀ​លប្រាយ ខេត្តតា​កែវ

spot_img

តាកែវៈ ក្រោយមានការសិក្សាប្រកបដោយគុ​ណ​ភាព​ និងមានការប្រកួតប្រជែង​លើ​សម័យប​ច្ចេកវិទ្យា​ទំនើប​ លើទីផ្សារការ​ងារ នាពេលបច្ចុ​ប្ប​ន្ននេះ សាខាសកលវិទ្យាល័យបៀល​ប្រា​យខេត្តា​កែ​វ បានរើស​និ​សិ្សតឆ្នើមក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ថ្នាក់បរិញ្ញាបត្រជា​ន់​ខ្ពស់ បរិញ្ញាបត្រ/បរិញ្ញាបត្ររ​ង និងថ្នាក់មជ្ឈមណ្ឌលភា​សា​បរ​ទេស C​FL ចំនួន ១៧៩នាក់ ដែលសុទ្ធសឹងតែ​មា​នសម​ត្ថ​ភាព ក្នុងចំណោមសិស្សនិ​សិ្សតជាច្រើននាក់ ដែលជាប់ក្នុងចំណាត់​ថ្នា​ក់ចា​ប់ពី​លេខ ១ ដល់លេខ ៥ ។


ថ្លែងក្នុងឳកាសនោះ​លោ​ក ហូរ វរៈ នាយកភូ​មិ​ភាគនារតីនៃសកលវិទ្យាល័យបៀលប្រាយ ​បា​នលើក​ឡើង​ថា ការសិក្សា​គឺ​ជំហ៊ា​នតំបូង​សម្រា​ប់​យុវជន យុវជនារីទាំងអ​ស់​ដែលត្រូ​វតែ​យកចិ​ត្តទុក​ដា​ក់ខ្ពស់ លើកខិតខំប្រឹងប្រែង​រៀ​នសូ​ត្រ ​ដើម្បីទទួលបា​ន​នូវ​ចំណេះវិជ្ជា​ពិ​ត ងាយស្រួលក្នុង​កា​រប្រឡូកក្នុងការប្រកួតប្រជែងក្នុងទីផ្សា​រ​ការ​ងារនា​ពេលប​ច្ចុប្ប​ន្ន​ លើតម្លៃខ្លួ​ន និងសមត្ថភាព ដែលខ្លួនមាន ដើម្បីទទួលបាននៅ​ប្រា​ក់ខែខ្ព​ស់ ​។
លោកនាយកភូ​មិ​ភាគនា​រតី​ បន្តថា ការចែកប័ណ្ណ​សរ​សើរ​ដល់និ​សិ្សតឆ្នើមនេះ ជាការលើកទឹកចិត្ត ​ផ្ត​ល់កិត្តិ​យសដ​ល់សិស្ស​និសិ្សត ដែលមានសម​ត្ថភា​ព​ពិត ក្នុងការប្រឡ​ង​ប្រ​ណាំង លើការសិក្សា​ ប្រកបដោ​យ​គុណភា​ពខ្ព​ស់​ ស្របតាមគោ​លនយោ​បា​យកំណែ​ទម្រង់ស៊ីជម្រៅ របស់ក្រសួងអ​ប់រំ​យុ​វជន និងកីឡា​ ដែ​លតម្រូ​វ​ទាមទា​រឲ្យតាមប​ណ្តាសា​លា ​ឬសកលវិទ្យាល័យទាំ​ង​អ​ស់ ត្រូវរឹតបន្តឹងលើ​គុ​ណភាព​អប់​រំ​ ដើម្បីស្វែងរកអ្នក​មា​នសម​ត្ថភា​ពពិត ឲ្យចូលរួមធ្វើការងារជួយ​ដ​ល់សង្គ​មជា​តិ​ ។
លោក ញ៉ែម សាមុត នាយកសាខាសកលវិ​ទ្យា​ល័យបៀ​លប្រា​យខេត្ត​តាកែវ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ សាខាបៀលប្រាយខេត្តតា​កែ​វ ​បានធ្វើការបណ្តុះបណ្តា​ល​ថ្នាក់សិ​ក្សា​ចំនួន ៣កំរិត និងមាន ៥មហាវិទ្យាល័យ ​គឺកម្រិត​ប​រិញ្ញា​បត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ រួមមានម​ហា​វិទ្យាល័យ​វិទ្យា​សា​ស្រ្ត និងបចេ្ចកវិទ្យា នីតិសាស្រ្ត ​និ​ងវិទ្យា​សាស្ត្រស​ង្គម សិល្បៈមនុស្ស​សា​ស្ត្រ ​និងភាសា គ្រប់គ្រង​ធុ​រកិច្ច វិទ្យា​សាស្ត្រ​សេដ្ឋកិ​ច្ច​ និងក​សិ​កម្ម ដែលមានសិស្សនិសិ្សតកំពុងសិក្សាចំនួន ១៤៨២នាក់ ៕ដោយ៖ តាកែវ

spot_img
×