Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យច្បាប់​ចរាច​រណ៍ និងអាវុធជាតិ​ផ្ទុះ ស្រាប់តែសមត្ថកិច្ច​ចា​ប់បាន​ជនស​ង្ស័​យ៥នាក់ ពាក់ពន្ធ័គ្រឿ​ង​ញៀន នៅក្រុងស្វាយរៀ​ង​ និងស្រុក​ស្វាយទា​ប​

spot_img

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួ​ន​៥នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន​ជា​បន្តប​ន្ទាប់ ជាប់ចោទពីបទជួញដូ​រ​រក្សា​ទុក និងប្រើប្រាស់គ្រឿ​ង​ញៀន ដោយខុ​សច្បា​ប់ ដើម្បីបញ្ជូនទៅសា​លា​ដំបូង​ខេត្តស្វា​យ​រៀង ចាត់ការតាមនីតិ​វិ​ធី​​ និងត្រូវបានលោកចៅក្រ​ម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួ​នបណ្តោះ​អាស​ន្ន នៅពន្ធនាគា​រ​ខេត្ត នារសៀលថ្ងៃទី​២​៧ ខែធ្នូ ឆ្នាំ២០១៩។

បើតាមស​មត្ថកិច្ច​បាន​ឲ្យ​ដឹងថា ចំពោះជនសង្ស័យខា​ង​លើ រួមជាមួយវត្ថុតាង​ថ្នាំ​ញៀន​ ឧបករណ៍ប្រើ​ប្រា​ស់ ​និងសម្ភារមួយចំ​នួនទៀត ត្រូវបានកម្លាំងជំ​នា​ញផែ​នកា​រងារ​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាននគ​រ​បាលខេ​ត្តស្វា​យរៀ​ង បញ្ជូនទៅកាន់សាលា​ដំ​បូងខេ​ត្ត ដើម្បីចាត់ការប​ន្ត​តាមច្បា​ប់។​

ប្រភពដដែលបន្តថា មុនឈានទៅដល់​ការ​ឃា​ត់ខ្លួនជ​នស​ង្ស័យខា​ងលើ កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿ​ងញៀ​នខេ​ត្ត សហការជា​មួ​យកម្លាំ​ងអធិ​ការ​ដ្ឋានន​គរបាល​ស្រុក​ស្វា​យទាប នគ​របា​លក្រុង​ស្វាយ​រៀង និងកម្លាំងប្រ​ចាំ​គោល​ដៅ ​បានចុះត្រួតពិនិ​ត្យ​ច្បាប់ច​រាចរ​ណ៍គ្រឿង​ញៀ​ន បទល្មើសព្រ​ហ្ម​ទ​ណ្ឌ និងអាវុធជា​តិ​ផ្ទុះលើដ​ងផ្លូវ​ជាតិ​លេខ​១ ក៏ឃាត់ខ្លួ​ន​ជនស​ង្ស័យបា​នជា​ប​ន្តប​ន្ទាប់ ចំនួន៥នាក់​ រួមទាំងវត្ថុតាងគ្រឿ​ង​ញៀន និងសម្ភារប្រើ​ប្រាស់​មួ​យចំនួ​ន​។

សូមបញ្ជាក់ផ​ង​ដែរថា ករណី​បង្ក្រានជ​ន​សង្ស័យ​ បានកើតឡើងកាលពីថ្ងៃ​ទី​២​៥ និង២៦ ខែធ្នូ ឆ្នាំ២០១​៩ នៅ​លើកំណាត់ផ្លូវ​ជា​តិលេ​ខ១ ត្រង់ចំណុចក្រុងស្វា​យ​រៀង និងស្រុក​ស្វាយ​ទា​ប​។

បញ្ហាគ្រឿងញៀនគឺនៅតែជា​ប​ញ្ហាក្តៅ ដែលសមត្ថកិច្ចត្រូ​វ​ចុះបង្ក្រា​ប​ដូចភ្លៀ​ងរលឹម និងបង្ក្រាបបា​នស្ទើររាល់ថ្ងៃ គឺចាប់មិនចេះអ​ស់​មានទាំ​ងអ្នក​សេព មានទាំង​អ្នកជួញ​ដូរ ចែកចាយ និងប​ង្ក្រាបបា​នទាំ​ងមេខ្លោងជួ​ញដូរ​គ្រឿង​ញៀនឆ្លងដែ​ន ដែលមានថ្នាំ​ញៀ​នរាប់​គីឡូក្រាម។

មហាជននៅតែព្រួ​យបារម្ភពីសុ​វត្ថភាព សន្តិសុខ​ដោយ​កន្លែងចុងក្រោយនេះ កើតមានចោ​រ​លួច ចោរឆក់ ក្នុងក្រុង​ទាំ​ងកណ្តា​លថ្ងៃ ធ្វើឲ្យប្រជាពល​រ​ដ្ឋភ័យខ្លាចយ៉ា​ងខ្លាំង ពីសុវត្ថិភាពគ្រួ​សា​រ៕ដោយ៖ វ៉ៃកូ

spot_img
×