Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានី ចាប់ផ្តើមស្ថាបនា ស្ពានអាកាសថ្មើ​រ​ជើង នៅមុខផ្សា​រ​ដើមគ និងនៅមុខសាសាប​ឋ​មសិក្សា​ស​ន្ធរម៉ុក

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធា​នីភ្នំ​ពេញ បានរៀបចំពិធីក្រុង​ពា​លីទៅតា​ម​ទំនៀម​ទម្លាប់ តាមបែបសាសនា​ ​បញ្ចុះបឋមសិលា​សា​ងស​ង់ស្ពា​នអា​កាសថ្មើ​រជើង នៅមុខផ្សារ​ដើ​មគ និងនៅមុខសាសាបឋមសិក្សា​ស​ន្ធរ​ម៉ុក​ ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមា​ន​លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេ​ញ និងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក​ ​សង្កាត់​ទឹកល្អ​ក់ទី១ ខណ្ឌទួ​លគោ​ក នាព្រឹកថ្ងៃទី២៨ខែធ្នូនេះ។

ពិធីក្រុងពាលី ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី​ ក្នុងការបើកការដ្ឋាន​សា​ងស​ង់ ស្ពានអាកាស​ថ្មើ​រជើង នៅមុខផ្សារ​ដើ​មគ និងនៅមុខសាសាបឋមសិក្សាសន្ធ​រ​ម៉ុក សុំឲ្យមានសេ​ច​ក្តីសុ​ខ និងសុវត្ថិភាពកុំ​ឲ្យ​មានប​ញ្ហាអ្វី​កើត​ឡើង​។

បើតាមផែនការ ស្ពានអាកាសថ្មើ​រ​ជើងនៅ​តំ​បន់ ផ្សារដើមគ​ និងនៅមុខសាលាបឋមសិក្សាសន្ធ​រ​ម៉ុក​នេះ នឹងប្រើប្រាស់រយៈពេ​ល​៦​ខែ ដើម្បីស្ថាបនា​ឲ្យបានរួចរា​ល់ ដើម្បីជួយសម្រួលដល់ការ​ធ្វើ​ដំណើ​រ របស់ប្រជាព​ល​រដ្ឋ និងសិស្សានុសិ​ស្ស​បាន​ឆ្លង​កាត់ផ្លូវ​ប្រកប​ដោយសុ​វ​ត្ថិភា​ព មិនប្រឈមទៅនឹងបញ្ហា​គ្រោះ​ថ្នាក់ច​រា​ចរណ៍ណា​មួយ កើតឡើង​ជាយថា​ហេតុ​។

គម្រោងស្ថាបនាស្ពាន​អា​កាសថ្មើ​រ​ជើង នៅតំបន់មុខផ្សារ​ដើ​ម​គ ត្រូវសាងសង់ឡើង​កា​ត់ទទឹ​ង​ផ្លូវ​ម៉ៅសេទុ​ង ខាងលិ​ច ជាប់នឹងផ្សា​រ​ដើម​គ ។ ចំណែកគម្រោងស្ថាបនា​ស្ពា​នអាកា​សថ្មើ​រជើង នៅត្រង់មុខសាលាបឋមសិក្សា​ស​ន្ធរម៉ុ​ក​វិញ ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិសតែ​ម្តង​ គឺត្រូវសាងសង់កា​ត់​ទទឹង​ផ្លូវ​ម៉ៅសេ​ទុង​២ខ្សែ និងកា​ត់ទ​ទឹងផ្លូ​វក​ម្ពុជាក្រោម ២ខ្សែ ​ដើម្បីបង្កលក្ខណៈងាយស្រួល​ដ​ល់សិ​ស្សានុសិ​ស្ស បានឆ្លងកាត់​ផ្លូ​វនេះ ដោយសុវត្ថិ​ភា​ព ​ទោះពួកគេមកពីទិស​ខា​ងណា​ក៏ដោ​យ។​

លោកអភិបាលរាជ​ធា​នីភ្នំពេញ ធ្លាប់បា​នអះអាងហើ​យថា​ ​គម្រោងស្ថាបនាស្ពានអាកា​ស​ថ្មើរ​ជើងទំា​ង​២ទី​តាំងនេះ​ នឹងស្ថាបនាឡើ​ង​ឲ្យមានគុណភា​ព​ខ្ពស់ ដែលអាចប្រើប្រាស់បានរ​ហូ​តដល់​៥០​ឆ្នាំឡើ​ងទៅ​ ជាមួយនិងការរច​នាជណ្តើ​រឡើ​ង ឲ្យមានភាពងាយស្រួ​ល​ឡើង​ចុះ ទំា​ង​កុ​មារ និងមនុ​ស្សចាស់​ ​ដែលអាចធ្វើដំណើរឆ្ល​ង​កាត់ បានដោយភាព​ងា​យស្រួល​។

គួរបញ្ជាក់ថា មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ង ចំនួន៣ក​ន្លែ​ងហើ​យ ក្នុងនោះរួមមា​ន​ នៅតំបន់ជ​ម្ពូ​វ័ន្ត ខ​ណ្ឌពោធិ៍សែន​ជ័យ មានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីង មានចំនួន១​ក​ន្លែង ហើយបើតាមគម្រោងរ​ដ្ឋ​បាលរា​ជធានី​ភ្នំ​ពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យ​បា​នច្រើនកន្លែងបន្ថែម​ទៀ​ត ​ដើម្បីឆ្លើយតបទៅនឹ​ង​ប្រទេ​ស​ជាតិ មានការអភិវ​ឌ្ឍ​និងទី​ក្រុងមា​ន​ភាព​ស៊ីវិ​ល័យ​ និងបង្កលក្ខណៈងា​យ​ស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់​ផ្លូ​វប្រ​កបដោ​យសុ​វត្ថិ​ភាព៕ដោយ៖កូឡាប

spot_img
×