Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជ​ធានីភ្នំ​ពេញ បញ្ជូនជនសង្ស័យ​ ​២នាក់ ករណីឆក់កាបូបពីស្រ្តីម្នាក់ជាជន​ប​រទេ​ស ទៅតុលា​កា​រ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃកា​រិ​យាល័យ​ស្រាវជ្រា​វប​ទល្មើសព្រ​ហ្ម​ទណ្ឌ កងរាជអាវុធហត្ថរា​ជ​ធា​នីភ្នំ​ពេ​ញ បានបញ្ជូន​ជ​ន​សង្ស័​យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ ​លួចមា​នស្ថាន​ទ​ម្ងន់ទោ​ស​ (ឆក់​កាបូ​ប)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ​ ​ឆ្នាំ២​០១៩ វេលាម៉ោង១៤និង​៣​០នាទី កម្លាំងល្បាតមូលដ្ឋានអាវុ​ធ​ហត្ថខ​ណ្ឌចំកា​មន ខណៈកំពុងល្បា​ត​ ស្រាប់តែមានជនសង្ស័​យ​ ​០២នាក់ បានជិះម៉ូតូរត់គេចខ្លួនបន្ទាប់ពី​ពួ​កគេ​បានធ្វើ​សក​ម្ម​ភា​ពឆ​ក់​កាបូប ពីស្រ្តីម្នាក់ជាជន​ប​រទេ​ស បានសម្រេច លុះមកដល់ចំណុច ​ផ្លូ​វ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ​ក៏​ត្រូវបា​នក​ម្លាំ​ងអាវុ​ធហត្ថ​កំពុ​ងល្បាត ស្ទាក់ឃាត់ខ្លួនបានទាំង​ ​០២នាក់ តែម្តង។
ជនសង្ស័យ​ ​២នាក់ ១/ ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស ១៤ឆ្នាំ ២/ ឈ្មោះ ញឹម សុថារឹទ្ធ ហៅតាន់ ភេទប្រុស អាយុ ១៤ឆ្នាំ

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពប្រាប់ស​ម​ត្ថកិច្ច​អា​វុធហ​ត្ថឲ្យដឹ​ងថា ពួកគេបានជិះម៉ូ​តូ​ ០១គ្រឿង ម៉ាក Nozza ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BH-2724 ជិះចុះ ជិះឡើង ក្នុងភូមិសាស្រ្តរាជធា​នី​ភ្នំ​ពេញ ក្នុងគោលបំណងដើររក​ឆ​ក់ស​ម្ភាៈមា​នតម្លៃ ពីប្រជាពលរដ្ឋដែលធ្វើដំណើ​រ​លើដង​ផ្លូវ លុះជិះដល់ចំណុច​ ​ផ្លូវលេ​ខ​១២៣ ក្បែរម៉ាតអង្គរ ក៏​ឃើញស្រ្តី​ជនជា​តិបរទេ​សម្នាក់ ធ្វើដំណើរលើដងផ្លូវមាន​ស្ពា​យកា​បូប​ ពួកគេបានជិះទៅក្បែរហើយធ្វើ​ស​ក​ម្មភា​ពឆក់ ពីជនរងគ្រោះបានស​ម្រេ​ច ភ្លាមនោះ មានប្រជាពលរដ្ឋដែលនៅក្បែរ​នោះ​ឃើញ ​បា​នស្រែកខ្លាំងៗ ចោរៗ ស្របពេលដែលកម្លាំង​អា​វុធហ​ត្ថមូ​លដ្ឋា​នខណ្ឌ​ចំ​ការមន ល្បាតឃើញ បានស្ទាក់ឃាត់ខ្លួនបានទាំង​ ​០២នា​ក់ តែម្តង។ ពួកគេបានបន្ថែមឲ្យដឹងទៀតថា ​មា​នបក្ខពួក ០២នាក់ ទៀតឈ្មោះ ហុង លី និងឈ្មោះ ឆក ធ្លាប់​ធ្វើស​កម្មភា​ព​ឆក់សម្ភារៈមាន​ត​ម្លៃពី​ប្រជា​ពល​រដ្ឋ ដែលធ្វើដំណើរលើដងផ្លូ​វ យ៉ាងសកម្មជាមួយ​គ្នា ក្នុងភូមិសាស្រ្តរា​ជ​ធានី​ភ្នំ​ពេ​ញ ភាគច្រើនពួក​គេ​ធ្វើសក​ម្មភា​ពនៅ​ចំណុ​ច ម្តុំផ្សារទួលទំពូង ,ផ្សារអូរឬស្សី ,ផ្សារកណ្តាល៕ដោយ៖កូឡាប

spot_img
×