Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មនុស្ស​ម៉ា​ឡាន​ស្ទើរ​សន្លប់​! ខណៈ​ស្រី​ស្រស់​វ័យក្មេង​ដោះ​ស្បែក​សើម​ដ៏​ធុំក្លិន ទៅ​ដា​ក់ស​ម្ងួ​ត​នឹង​ម៉ាស៊ីនត្រជាក់​​ឥតរអែង​​ចិត្ត​អ្នកដទៃ​

spot_img

នៅពេល​ធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ វា​មិនគួរ​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​អាកប្បកិរិយា​មិន​សមរម្យ និង​មិនធម្មតា​ពី​អ្នកដទៃ ។ ប៉ុន្តែ​អាកប្បកិរិយា​របស់​ក្មេងស្រី​នេះ​នៅក្នុង​រថយន្ដក្រុង​សឹង្ហ​បុរី 857 មិនមែន​គ្រាន់តែ​មិន​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានធ្វើ​ឲ្យ​គេឯង​គ្រប់គ្នា ទទួល​អារម្មណ៍​គួរឱ្យ​ខ្ពើមរអើម​បំផុត ។​

​ជាក់ស្តែង ក្លិន​ដ៏​អសោច​ចេញពី​ស្បែកជើង ជះ​ពេញ​ក្នុង​រថយន្តក្រុង បានធ្វើ​ឲ្យ​អ្នកដំណើរ​ខឹងសម្បារ​យ៉ាងខ្លាំង ប៉ុន្តែ នារី​វ័យក្មេង​ម្នាក់​បាន​បន្ត​ហា​លស​ម្ងួ​ត​ស្បែកជើង​ទាំងពីរ​របស់​នាង ដោយ​គ្មាន​ការពិចារណា បន្ទាប់ពី​ស្បែកជើង​របស់​នាង​ត្រូវ​ទទឹក​ទឹកភ្លៀង ។​

​នៅក្នុង​វីដេអូ ដែល​ថត​ដោយ​អ្នកដំណើរ​ម្នាក់​មាន​ឈ្មោះថា Glenn បានបង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ស្លៀកពាក់​សិច​ស៊ី​ម្នាក់ បាន​ដោះ​ស្បែក​ទាំងពីរ​របស់​នាង ហើយ​យកទៅដាក់​កៀក​នឹង​ម៉ាស៊ីនត្រជាក់ ។ នារី​អន់​ច​រិ​ក​រូបនោះ បន្ទាប់មក បាន​កាន់​ព្យាយាម​ស​ម្ងួ​ត​ស្បែកជើង​របស់ខ្លួន អស់​រយៈពេល​ពីរ​បី​នាទី ។​

Glenn និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខ្ពើមរអើម​ខ្លាំងណាស់ ខណៈ​ម៉ាស៊ីនត្រជាក់​បញ្ចេញ​ក្លិន​ពី​ស្បែកជើង​របស់​នារី​រូបនោះ ជះ​ពេញ​ក្នុង​ឡាន ហើយ​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​ខាងក្រោយ​ពួកគេ បាន​ក្តៅក្រហាយ​ជាខ្លាំង​ផងដែរ​» ។​

​ទោះយ៉ាងណា អ្នកដំណើរ​ទាំងអស់​ដែលមាន​ការហួសចិត្ត ដោយ​គ្មាន​ជម្រើស​អ្វី​ផ្សេង បាន​ត្រឹម​សម្ងំ​បិទមាត់ និង​ពុំ​ធ្វើ​អ្វី​ទៅ​នារី​គ្មាន​សិ​ល​ធម៌​ក្នុង​ខ្លួន​នេះ​ទេ ។ ប៉ុន្តែ បន្ទាប់មក នារី​រូបនេះ ក៏បាន​ដាក់​ស្បែកជើង​ចុះ រួច​ពាក់​វា​ឡើងវិញ ៕ ចន្ទី

spot_img
×