Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ០២នាក់ឆក់ទូរស័​ព្ទ​ដៃពីប្រ​ជាពល​រ​ដ្ឋ ហើយជិះម៉ូតូស្រែកហ៊ោរ​ស​​ប្បា​យ​តា​ម​ផ្លូ​វ ឌឺទៅប្រជាពលរ​​ដ្ឋ ​ដែល​កំពុង​ដេ​ញ​​តាម​ពួ​​កខ្លួន ចុងក្រោយជាប់ខ្នោះ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយា​ល័​យស្រាវជ្រា​វប​ទល្មើស​ព្រហ្ម​ទណ្ឌ កងរាជអាវុធហត្ថរាជធានី​ភ្នំ​ពេញ​ បានបញ្ជូនជន​ស​ង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់​ ​ពាក់ព័ន្ធករណី លួចមានស្ថានទម្ង​ន់​ទោស​ (ឆក់ទូរស័ព្ទដៃ​ពី​ប្រជា​ពល​រដ្ឋ​)។ ជនសង្ស័យសារភាពថា ពេលឆក់បានហើយ បានជិះម៉ូតូស្រែកហ៊ោរ​ស​ប្បាយ​តាម​ផ្លូ​វ ឌឺទៅប្រជាពលរ​ដ្ឋ​ដែល​កំពុង​ដេញ​តាមពួ​កខ្លួន។

ជនល្មើសទាំងពីរនាក់ ១/ ឈ្មោះ អ៊ូន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ និង២/ ឈ្មោះ មាន សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យទាំង ០២នាក់ ខាងលើ បានធ្វើសកម្មភាពឆ​ក់​ទូរ​ស័ព្ទ ០១គ្រឿង ម៉ាក Oppo ពីជនរងគ្រោះជាជន​ជា​តិចិ​ន បានសម្រេច នៅចំណុច ស្តុបទួលទំពូង ផ្លូវ​ម៉ៅ​សេទុ​ង ខណ្ឌបឹងកេងក​ង​ ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោរឡោ ចោ​រ​ៗ ហើយពួកគេបានព្យាយាមជិះម៉ូតូរ​ត់​គេចខ្លួ​ន​ ដល់ចំណុច មុខ​ផ្ទះ​សំណា​ក់ ប៉ៃលិន ផ្លូវ៧៧BT ភូមិចំរើនផល សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ក៏​ត្រូ​វបា​នកម្លាំ​ងល្បាត​មូល​ដ្ឋានអា​វុធ​ហត្ថខ​ណ្ឌ​មានជ័យ ឃើញក៏ស្ទាក់ឃាត់ខ្លួនបានទាំង ​០​២នា​ក់ តែម្តង។

តាមចម្លើយសារភាព នៅចំពោះ​មុ​ខសម​ត្ថកិច្ចអា​វុ​ធហត្ថ ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពឲ្យដឹងថា ​ពួ​កខ្លួន​ពិត​ជាមា​នចេ​តនាធ្វើ​សក​ម្មភា​ពឆ​ក់ទូរ​ស័ព្ទដៃ ពីប្រជាពលរដ្ឋជាជន​ជា​តិ​ចិន ដែលកំពុងធ្វើដំណើរលើដង​ផ្លូ​វ ពិតប្រាកដមែន។ នៅមុ​ន​ធ្វើស​កម្ម​ភាព ពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1H-7259 មកពីដឹកទំនិញតាមអ​ន​ឡាញ​ ឲ្យអតិថិជន លុះពេលជិះមកដល់ស្តុបទួល​ទំ​ពូង​ ក៏បានឃើញបុរសជនជាតិ​ចិ​នកំ​ពុងជិះ​ម៉ូតូ​កង់​បី​ ដោយមានទុកទូរស័ព្ទ​លើ​កំភ្លៅ​ជើង ឃើញឳកាសល្អ ពួ​ក​គេទាំ​ង ០២នាក់ បានជិះម៉ូតូ​ទៅ​ក្បែរ​ ហើយធ្វើសកម្មភា​ព​ឆក់​យក​ទូរស័​ព្ទរ​បស់​ជនរ​ងគ្រោះ​បានស​ម្រេច ភ្លាមនោះជនរងគ្រោះស្រែកឆោរឡោ​ ​ចោ​រៗ ​និងមានប្រជាពលរដ្ឋឃើញ​បា​នជិះ​ម៉ូតូដេ​ញតាម តែពួកខ្លួន បានជិះម៉ូតូស្រែកហ៊ោរ​ស​ប្បាយ​តាម​ផ្លូ​វ ឌឺទៅប្រជាពលរ​ដ្ឋ​ដែល​កំពុង​ដេញ​តាមពួ​កខ្លួន លុះជិះដល់ចំណុច ​មុ​ខផ្ទះសំ​ណា​ក់ ប៉ៃលិន ផ្លូវ៧៧BT ភូមិចំរើនផល សង្កាត់បឹងទំពុន ​រា​ជធានី​ភ្នំ​ពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋា​ន​អាវុ​ធហ​ត្ថខណ្ឌ​មា​នជ័យ ឃើញស្ទាក់ឃាត់ខ្លួនទាំង​ ​០២នាក់ តែម្តង។ ជនង្ស័យទាំង ០២នាក់ ខាងលើ ប​ន្ថែ​មឲ្យដឹ​ងទៀ​តថា ពួកគេ មានបក្ខពួកម្នាក់ទៀត ​ឈ្មោះ​ ​ឧត្តម (គេចខ្លួន) ធ្លាប់បានធ្វើសកម្មភាពឆក់ស​ម្ភា​រៈមា​នត​ម្លៃពីប្រ​ជាពល​រដ្ឋបា​នសម្រេច ច្រើនលើក ច្រើនសារ មកហើយក្នុងភូមិសាស្រ្តរាជធា​នី​ភ្នំពេ​ញ​ ភាគច្រើនពួកគេធ្វើ​ស​ក​ម្មភាព​នៅម្តុំ​ទូតចិន ដែលសំបូរដោ​យ​ជន​បរទេ​សធ្វើដំ​ណើ​រ ​ហើយពួកគេតែងតែប្រើ​ប្រា​ស់គ្រឿ​ងញៀន​ជាប្រ​ចាំថ្ងៃ រយៈពេលកន្លះឆ្នាំម​ក​ហើយ​៕ ដោយ៖កូឡាប

spot_img
×