ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយ ព្រោះផ្លែផ្កាតែងហុចមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រសើរណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានពាក្យថាលំបាកឬមានរឿងរាវមិនល្អយាយីកើត។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការទើសចិត្តអ្នកទៃច្រើនដែរគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃពិតជាជួបការលំបាក ហើយពិសេសឱ្យប្រយ័ត្នជួគ្រោះចាញ់បោកគេ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពន់ទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះយីអ៊ុនមិនគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយឱ្យប្រយ័ត្នរឿងទំនាស់និងភាពប្រទាំងប្រទើសជាមួយអ្នកដទៃពីព្រោះងាយប៉ះទង្គិចណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សតាមឈ្នានីសនិងបង្កបញ្ហាច្រើនដូច្នេះគប្បីប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីទោះកិច្ចការអ្វីក៏ដោយទាល់តែខិតខំខ្លាំងទើបសម្រេចជោគជ័យទៅរួច។
រីឯមនោសញ្ចេតនាគូស្នេហ៍ប្រុសស្រីជួបការរកាំចិត្តព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងចាក់ដោត៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមិនផ្តល់ផលល្អទេពិសេសងាយកើតជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក៏ដូច្នេះដែរគឺតែងមានបញ្ហាទំនាស់បន្តិចបន្តួចចូលយាយីដែលនាំឱ្យមើលមុខជាមួយក្រុមមនុស្សមួយចំនួនមិនសូវចំឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗគ្មានសល់។
រីឯមនោសញ្ចេតនាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតល្អប្រសើរដូចនេះបើលោកអ្នកប្រកបកិច្ចការងារហើយសង្ឃឹមលើអ្វីមួយតែងហុចផលល្អៗមកវិញគ្រាន់កក់ក្តៅចិត្តផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាយ៉ាងល្អប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើចង់ប្រកបការងារអ្វីមានការជួបបញ្ហារកាំចិត្តបន្តិច ប៉ុន្តែបើមានការតស៊ូព្យាយាមតែសម្រេចជោគជ័យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលសេសសល់ចាស់ៗពីមុនមកឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរពីព្រោះថាផលអាក្រក់ងាយរត់ចូលជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយីដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែសន្សឹមៗនិងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនកើតមានការរកាំចិត្តច្រើនហើយលោកអ្នកត្រូវចេះអត់ធ្មត់ខ្លះទើបគ្មានរឿងរ៉ាវចម្រូងចម្រាសទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលណាស់ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលចិញ្ចឹមឆ្នាំងបាយរស់។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើត៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីៗមានការប្រែប្រួលផ្លាស់ប្តូរច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបញ្ហាខ្លះទើបគ្មានបញ្ហាចោទឡើង។ចំពោះការប្រកបការងារវិញលោកអ្នកត្រូវមានចិត្តត្រជាក់ហើយប្រើគំនិតបន្តិចទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
រីឯមនោសញ្ចេតនាគូស្នេហាប្រុសស្រីមានការសាំញ៉ាំនិងទាស់ទែងគ្នាច្រើនបន្តិចហើយទាល់តែចេះកាត់បន្ថយមោហៈទោសៈក្នុងខ្លួនខ្លះទើបប្រសើរជាង ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អគ្រាន់ជាទីពេញចិត្តជាងមុនផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវការធ្វើអ្វីមួយតែងមិនងាយឆាប់ចប់ឡើយនិងពិសេសងាយប្រទាំងប្រទើសជាមួយអ្នកដទៃថែមទៀតគប្បីមានការប្រ័ត្នប្រយែងបន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ជីវិតរបស់មនុស្សយើងមិនមាននរណាម្នាក់បានតិចឬបានច្រើនរហូតទេគឺមានការប្រែប្រួលរហូត ដូចនេះបើទោះបីពេលនេះលោកអ្នកនៅជួបបញ្ហាជីវភាពលំបាកមិនត្រូវអស់សង្ឃឺមឡើយពីព្រោះថានៅថ្ងៃខាងមុខបើយើងខិតខំពុះពារនោះ ទោះមិនជួបសំណាងល្អក៏ជីវភាពគ្រាន់គាប់ប្រសើរជាងមុនដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកធ្វើអ្វីក៏ដោយតោងមានការប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ឡើយ បើមិនដូច្នេះនឹងជួបរឿងសោកការជាក់ជាពុំខាន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាច្រើនដូចនេះទាល់តែចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕