Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្លាប់ ដោយសារពុល ថ្នាំបំពុលសត្វ ខណៈទៅទាក់សត្វ នៅចំណុចបឹងថ្លុករាំង

spot_img

កំពង់ឆ្នាំង ៖ បុរសម្នាក់ បានចេញទៅទាក់សត្វ នៅចំណុចបឹងថ្លុករាំង ក្នុងភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយប្រើថ្នាំបំពុលសត្វ ហើយបានពុលស្លាប់ខ្លួនឯង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី ។

តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀន សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ហើយបានបាត់ខ្លួន រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី ទើបក្រុមគ្រួសាររកឃើញជនរងគ្រោះស្លាប់នៅចំណុចខាងលើ ក្នុងស្ថានភាពហើម។

ឆ្លងតាមការធ្វើកោសល្យវិច្ច័យ របស់ជំនាញ បច្ចេកទេស អាជ្ញាធរមូលដ្ឋានបានរកឃើញ សម្ភារៈជាប់នឹងខ្លួន រួមមានទូរស័ព្ទ ម៉ាក Oppo ០១គ្រឿង ចិញ្ជៀន ពណ៌លឿង ០១វង់ កាបូបដៃដាក់លុយ១ មានលុយ៣០៥០០រៀល ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារពុលថ្នាំបំពុលសត្វពិតប្រាកដមែន៕ ដោយ៖កូឡាប

spot_img
×