Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បញ្ជា​ឲ្យ​អ្នក​រថយន្ត Ford បុក​កុមារី​ម្នាក់​រហូតដល់​បាត់បង់​ជីវិត នៅ​ស្រុក​មេមត់ ចូលខ្លួន​ដោះស្រាយ​

spot_img

​ត្បូងឃ្មុំ​៖ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បង្ហាញ​អត្តសញ្ញាណ​រថយន្ត Ford ០១ គ្រឿង ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AN-3277 ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរ​រហូត​ទៅ​បុក​កុមារី​ម្នាក់​ស្លាប់ នៅ​ស្រុក​មេមត់ ដើម្បី​ឲ្យ​ម្ចាស់​កម្ម​សិទ្ធ ឬ​អ្នកបើកបរ​ដែល​បាន​នឹង​កំពុង​រត់គេចខ្លួន​នោះ​ចេញមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។

​នគរបាល​ខេត្ត​ត្បូងឃ្មុំ រៀបរាប់​ព៏​ព័ត៌មាន​បន្ថែម​លើ​ករណី​រថយន្ត Ford បើកបរ​ទៅបុក​កុមារី​ម្នាក់​រហូតដល់​បាត់បង់​ជីវិត នៅ​ស្រុក​មេមត់ កាលពី​ថ្ងៃមុន រួច​ព្យាយាម​រត់គេច​។​

​ករណី​គ្រោះថ្នាក់​ចរាណ៍​កេ​ី​ត​ឡេ​ី​ង​នៅវេលា​ម៉ោង ៩:១០ នាទី ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ រវាង​រថយន្ត Ford និង​ម៉ូតូ លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​TELA ចន្លោះ​គីឡូម៉ែត្រ ២២៥-២២៦ ស្ថិតនៅ​ភូមិ​ពងទឹក ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើ ។​

​យោង​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានដឹងថា ៖ អ្នក​បេី​កបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ផង​ក៏​បុក​ជាមួយនឹង​ម៉ូតូ​ដែល​បើកបរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង រួច​ព្យាយាម​បើកបរ​រត់គេច​ពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​រួច​ប្រគល់​ឲ្យ​នគរបាល​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានដឹងថា ៖ គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​នោះ​រវាង​រថយន្ដ​ម៉ាក​ហ្វ​ត (Ford) ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AN.3277 ជាមួយនឹង​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខៀវ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ សេក ស្រី​តាន់ ភេទ​ស្រី អាយុ ១២ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភពព័ត៌មាន​ពី​បងប្អូន​សាច់ញាតិ​បានដឹងថា ៖ ក្មេងស្រី​រងគ្រោះ​ម្នាក់​នោះ​ត្រូវ​រថយន្តបុក​របួសធ្ងន់​ធ្ង​រ ហេ​ី​យ​បណ្តាល​ឱ្យស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ខណៈ​អ្នក​បេ​ី​កបរ​រត់គេចខ្លួន​បន្សល់​តែ​រថយន្ត​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វេ​ី​កំណត់ហេតុ ។​

​បច្ចុប្បន្ន​រថយន្ត​ម៉ាក Ford ពណ៌​ស​នោះ ត្រូវបាន​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ស្រុក​មេមត់ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ឲ្យ​ម្ចាស់​កម្ម​សិទ្ធ ឬ​អ្នកបើកបរ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕ ដោត​៖​កូ​ឡាប​

spot_img
×