Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិត​ផ្លាស់ប្ដូរ​តំណែង អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​ប្រញាប់​ពេក ខ្ជីខ្ជា​ដាក់​តែ​ឆ្នាំ “២០”

spot_img

ភ្នំពេញ​៖ ក្រោយពី​មានការ​ផ្លា​សើ​ប្តូ​រលោក​វរសេនីយ៍ឯក យឹម សារ៉ាន់ ចេញពី​អធិការដ្ឋាន​នគរបាល​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ក្នុង​មាន​លោក​ផ្ទាល់ មិនបាន​ដឹងខ្លួន​រឿង ត្រូវបាន​ប្តូរ​តំណែង ចេញពី​អធិការ​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​។​

​ក្នុងនោះ​ផងដែរ ក៏មាន​កា​សរសេរ​និង​ហត្ថលេខា ដាក់​ខែ​ឆ្នាំ​ខុស​ទៀត ដូចជា​ប្រញ្ញាប់​ពេក ដោយ ដាក់​តែ​ឆ្នាំ “២០”​។​

​អធិការ​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​មានការ​សោកស្តាយ​ជាខ្លាំង​ដែល​ត្រូវបាន​ប្តូរ​តួនាទី​ដែល​លោក​បាន​ដឹកនាំ​បានល្អ​នៅក្នុង​ដែនដី​របស់លោក​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Yim Saran ថា “​ប្តូរ​មិនអោយ​ដឹងខ្លួន​ល្អ​ម្យ៉ាងដែរ ប្រញាប់​ពេក​​ភ្លេច​សរសេ​ឆ្នាំ​ទៀត ដាក់​តែ​ឆ្នាំ​២០ ទៅ ដាក់​លេខ​ថែម​ផង​ទាន​”​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ បានសម្រេច​តែងតាំង​អធិការនគរបាល​ថ្មី​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​លោក ម៉ន វុ​ធី អធិការរង ជំនួស​លោក យឹម សារ៉ាន់ ដែល​ត្រូវ​តែងតាំង​មុខតំណែង ទៅជា អនុប្រធាននាយកដ្ឋាន​នគរបាល​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×