Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​លើក​ទី​២១​ឆ្នាំ​នៃ ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​

spot_img

​វិមាន​ឈ្នះ ឈ្នះ​៖ ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២១ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អាគារ​រដ្ឋបាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​និង​លោកជំទាវ​។​

​សូមបញ្ជាក់ថា អបអរសាទរ​ខួប​លើក​ទី​២១​ឆ្នាំ​(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៩) នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ​សែន​! សន្តិភាព​និង​ការឯកភាព​ទឹកដី​ពេញលេញ​មួយ​បាន​កើតមានឡើង ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រ​វ​តិ្ត​សា​ស្ត្រូ​ជាង​៥០០​ឆ្នាំ​របស់​កម្ពុជា​! សន្តិ​ភាពជា​កត្តា​មូលដ្ឋាន​នៃ​ជីវិត​របស់​ជាតិ​និង​ប្រជាជន​ដ៍​កម្សត់​មួយ​នេះ​។​

​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ” គោលនយោបាយ ឈ្នះ ឈ្នះ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ការអភិវឌ្ឍ “ គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​ជូន​ប្រទេសជាតិ នូវ​សុខសន្តិភាព ស្ថិរភាព​ពេញលេញ ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​”​។​

​មកដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​២១​ឆ្នាំ​ហើយ ដែល​កម្ពុជា រកបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បាន​បែកបាក់​តាំងពី​ក្រោយ​ចក្រភព​អង្គរ​។ ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​ទស្សនៈវិជ្ជា​ស​និ្ត​ភាព និង​មានការ​ប្តេជ្ញាចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបញ្ចប់​សង្គ្រាម មិនមែនជា​អព្ភូតហេតុ ឬ​ជាការ​ស្រមៃ​ដោយ​ចៃដន្យ​នោះទេ ដូចនេះ​ទើប​នៅក្នុង​ដំណើរការ​អនុវត្ត​ការបញ្ចប់​សង្គ្រាម ទាមទារ​នូវ​ការដឹកនាំ​ដែល​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រួមជាមួយ​គ្នា ព្រោះ​ព្រឹ​តិ្ត​ការណ៍​មានការ​ប្រែប្រួល​យ៉ាងគំហុក​បំផុត​។​គេ​អាច​និយាយបានថា នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​កម្ពុជា​មានន័យ​យ៉ាង​ទូលំទូលាយ ពោលគឺ​គ្របដណ្តប់​លើ​គ្រប់​វិស័យ​នៃ​សង្គមជាតិ​ទាំងមូល​។ ដូច្នេះ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចិ​រ​ភាព​។​ចំពោះ​និយមន័យ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលជា​យុទ្ធសាស្ត្រ​សម្រាប់​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង និង​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា មាន​ខ្លឹម​សារសំខាន់ៗ​៖

១- គោលការណ៍​នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺ​ការដាក់ចេញ​នូវ​គោលការណ៍​គន្លឹះ​សម្រាប់​ធានា​សុ​វ​តិ្ថ​ភាព​បីយ៉ាង​៖ ក​) ការធានា​នូវ​សុ​វ​តិ្ថ​ភាព​ខាង​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​បុគ្គល និង​គ្រួសារ​ដែល​ស្ម័គ្រចិត្ត​បញ្ចប់សង្គ្រាម និង​ការប្រយុទ្ធ ហើយ​វិលត្រឡប់​មក​រួម​រស់នៅ​ក្នុង​ចរន្ត​គោល​នៃ​សង្គមជាតិ​វិញ​។ ខ​) ការធានា​នូវ​សុ​វ​តិ្ថ​ភាព​ខាង​ផ្នែក​អាជីព ដោយ​ផ្តល់ជូន​អ្នក​ទាំងនោះ​នូវ​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការបន្ត​មុខរបរ និង​ការរកស៊ី​ចិញ្ចឹមជីវិត ដែល​គេ​ធ្លាប់មាន​កន្លងមក​។ គ​) ការធានា​នូវ​សុ​វ​តិ្ថ​ភាព​ខាង​ផ្នែក​កម្ម​សិ​ទិ្ធ​ដែល​គេ​ធ្លាប់មាន និង​កាន់កាប់​ក្នុង​រយៈពេល​កន្លងមក ដោយ​គ្មាន​ការដកហូត ឬ​រុះរើ​។​

២- នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺ​ធម៌​ខន្តី និង​សិល្បៈ​សម្បទាន​នៃ​ទស្សនវិជ្ជា​សន្តិភាព ដែល​ស្ថិតក្នុង​យុទ្ធសាស្ត្រ​បញ្ចប់សង្គ្រាម​ស៊ីវិល យុទ្ធសាស្ត្រ​ប្រឆាំងនឹង​សង្គ្រាមឈ្លប ឬ ឧទ្ទាម​កម្ម ហើយ​យុទ្ធសាស្ត្រ​បែបនេះ​បាន​បន្ត​អនុវត្ត​រហូតមក ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ចាត់វិធានកា​រ​បង្ការ និង​បង្ក្រាប​ភេរវកម្ម​ពេល​ក្រោយមកទៀត​។​

៣-​នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​គួបផ្សំ​យោធា​មួយ ដែល​បាន​ប្រយុទ្ធ​តស៊ូ​ដើម្បី​ឈានទៅរក និង​ទទួលបាន​នូវ​សន្តិភាព​ដោយ​កម្លាំង​កម្ពុជា​ខ្លួនឯង បញ្ចៀស​មិនមាន​ការប្រើប្រាស់​អាវុធ​ប្រយុទ្ធ​បាញ់​វាយប្រហារ​គ្នា​។ នយោបាយ​នេះ​ពុំបាន​ផ្អែកលើ​កិច្ចព្រមព្រៀង​ជាលា​យ​ល័​ក្ខ​អក្សរ​រវាង​ភាគី​ណាមួយ​ឡើយ ហើយក៏​ពុំមាន​អន្តរាគមន៍​ពី​ប្រទេសក្រៅ ឬ​បើក​ការចរចា​ខ្ទរខ្ទារ និង​ក៏​ពុំ​ចាំបាច់​ពឹង​ផ្អែកលើ​ទីតាំង​ប្រទេស​ដទៃ តាមរយៈ​ជនបរទេស​ដែរ ពោលគឺ​ភាគី​ជម្លោះ​ក្នុង​ប្រទេសមួយ​ត្រូវ​ជួបគ្នា ជជែក​គ្នា​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដោយផ្ទាល់ ដោយ​ការយោគយល់​សម្រុះសម្រួល​គ្នា​។​

៤- នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺ​ការបង្កើត​ជំនឿ​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​។ នោះ​គឺ​ការ​ទទួលស្គាល់ថា នៅក្នុង​ការ​ធើ្វ​សង្គ្រាម​បំផ្លិចបំផ្លាញ ប្រាកដជា​មិនអាច​មាន​អ្នកឈ្នះ​នោះទេ ហើយ​ការ​ចងអាឃាត​ព្យាបាទ ក៏​មិនអាច​នាំមក​នូវ​សុខសន្តិភាព​ជូន​ប្រទេសជាតិ​និង​ប្រជាជន​បានដែរ​។ ការមិន​សងសឹក​ចង​អាឃាត​ព្យាបាទ​គ្នា​ពី​សំណាក់​ប្រជាជន ដែល​ធ្លាប់​រស់នៅ​តំបន់​កាន់កាប់​ផ្សេងគ្នា និង​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​ដែល​ធ្លាប់តែ​ប្រយុទ្ធ​គ្នា គឺជា​មូលហេតុ​ដ៏​សំខាន់​មួយទៀត ដែល​បង្ក​ល​ក្ខណៈ​ឲ្យ​អនុវត្ត​ការបញ្ចប់​សង្គ្រាម​បាន​ដោយ​ជោគជ័យ ឧទាហរណ៍​នៅ​កម្ពុជា ចំណុច​ល្អ​ពិសេស​គឺ ការមិន​សងសឹក​គ្នា មិន​ចាត់ទុក​គ្នា​ថា ជា​អ្នកចាញ់ ឬ​អ្នកឈ្នះ តែ​គឺ​ឈ្នះ​ទាំងអស់គ្នា​។ សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​គឺ​សម្រាប់​ទាំងអស់គ្នា ដូច្នេះហើយ​បានជា​ព្រំដែន​ផ្ទៃក្នុង​រវាង​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ត្រូវបាន​រំលាយចោល ប្រជាជន​ទៅមក​រកគ្នា​។ ជាតិ​សាសន៍​មានតែ​មួយ ហើយ​ទទួលបាន​នូវ​ការអភិវឌ្ឍ និង​ផលប្រយោជន៍​ដូចគ្នា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​តែមួយ រដ្ឋាភិបាល​តែមួយ​។ រីឯ​កម្លាំងប្រដាប់អាវុធ​ដែល​ធ្លាប់តែ​ច្បាំង​គ្នា ក៏​វិល​មក​រស់នៅ​ជាមួយគ្នា ដោយ​គ្មាន​ការបែងចែក ឬ​រើសអើង​ក្នុង​ឯកសណ្ឋាន និង​ទឹកចិត្ត​ស្នេហា​ជាតិ ស្នេហា​ប្រជាជន​ដូចគ្នា​។​

៥- នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺ​ការបំបាត់​ការរើសអើង​ខាង​ជាតិ​សាសន៍ និង​សាសនា ហើយ​ប្រែក្លាយ​សង្គម​ឲ្យ​ចេញ​ផុតពី​សង្គ្រាម ដើម្បី​មាន​សន្តិភាព ឲ្យ​សាមគ្គី​រួបរួមគ្នា​ធើ្វ​ការអភិវឌ្ឍ​ដោយមាន​សេរីភាព និង​មូលដ្ឋាន​ជំនឿ​រៀងៗ​ខ្លួន ទាំង​ពុទ្ធសាសនា គ្រឹ​ស្ត​សាសនា សាសនា​អ៊ីស្លាម​ជាដើម​។ ក្មេងជំនាន់ក្រោយ​បាន​រៀន​សរសេរ រៀន​ប្រើ​កុំព្យូទ័រ​ជំនួស​ការប្រើ​កៃកាំភ្លើង​។ ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​ពី​ការកាប់សម្លាប់​គ្នា​ទៅជា​ការជួយ​គ្នា​ទៅវិញទៅមក ពី​ការបំផ្លាញ​ទៅជា​ការកសាង ពី​ការភ័យខ្លាច​ទៅជា​ការសប្បាយ ហើយ​ការបែកបាក់​គ្នា​ទៅជា​ការបង្រួបបង្រួម​គ្នា​។​

៦- នយោបាយ​ឈ្នះ​-​ឈ្នះ​៖ គឺ​ការបើកទ្វារ​អភិវឌ្ឍ​អតីត​តំបន់​ដែល​ធ្លាប់​បែងចែក​ការគ្រប់គ្រង​គ្នា​៕​ដោយ​៖​កូ​ឡាប​

spot_img
×