Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត​នឹង​ចំនួន​បុរស​អាល្លឺម៉ង់​ចង់​ទិញ Robot កាមគុណ​

spot_img

​ចិត្តវិទូ​ម្នាក់ បាន​លើក​មូលហេតុ ២ ដើម្បី​បកស្រាយ​ថា ហេតុ​អ្វី​បុរសៗ​និយម​ចូលចិត្ត Robot កាមគុណ​។​

បុរសៗ​អាល្លឺម៉ង់ ២០% ពេញចិត្ត​ទិញ Robot កាមគុណ​

​តាម Daily Mail ធ្វើ​ការអង្កេត បង្ហាញឲ្យឃើញថា ១/៥ នៃ​បុរស​អាល្លឺម៉ង់ បាន​ត្រៀម​លុយ​ទុក​ទិញ Robot នេះ បម្រើ​ឲ្យ​ការសម្រេចកា​មរបស់ខ្លួន​។ លើសពីនេះ មាន ៥% និយាយថា ពួកគេ “​ប៉ិច​ពន្លក​ស្នេហ៍​” ជាមួយ Robot កាមគុណ​របស់​ខ្លួន​។​

​បច្ចុប្បន្ន Robot កាមគុណ​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​ផ្ទះបន​ស្របច្បាប់ នៅ​អូទ្រីស និង​អាល្លឺម៉ង់​។ ឆ្នាំ​ទៅ​ម៉ិញ ផ្ទះបន​ដែល​ប្រើតែ Robot សម្រាប់​បម្រើ​តណ្ហា​ឲ្យ​ភ្ញៀវ​បាន​សម្ភោ​ធ​នៅ Dortmund អាល្លឺម៉ង់ ។​

​ការសង្កេត​ក៏​បញ្ជាក់បន្ថែម​ថា មាន​បុរស ឬ​នារី ៥០% និយាយថា ពួក​គេ​គ្មាន​កង្វល់​ប្រសិនបើ​ដៃគូ​ស្នេហ៍​របស់​ពួកគេ មាន​ទំនាក់ទំនង​នឹង Robot នេះ​។​

​ចិត្តវិទូ​សញ្ជាតិ​អូទ្រីស Gerte Senger បកស្រាយ​ពី​មូលហេតុ​ដែល​បុរសៗ​ចូលចិត្ត​សម្រេច​តណ្ហា​ជាមួយ Robot ជាង​ភរិយា​របស់​ខ្លួន​ថា ៖ “​ដំបុង​នោះ បុរសៗ អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​ជាមួយ Robot កាមគុណ​។ ទី​ពីរ​ទៀត​គឺ Robot កាមគុណ​ពុំ​ចេះ​រអ៊ូរទាំ ឬ​បដិសេធ​ពួកគេ​!”​។​

​ទោះ​យ៉ាងណា​អ្នកស្រី Senger ពោលថា ៖ ខ្ញុំ​ពិតជា​ស្លុតចិត្ត​គ្រា​មាន​មនុស្ស​ច្រើន ងាក​មក​រក Robot កាមគុណ ហើយ​បើ​តាម​នេះ វា​នឹង​នាំឲ្យ​មាន​និន្នាការ​មួយ​ក្នុងសង្គ​ម -​អារម្មណ៍​សួនតួ​!៕ ចន្ទ្រា​

spot_img
×