Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម និង​បក្ខពួក ៣​នាក់ ត្រូវបាន​ចាប់ខ្លួន ករណី​ក្លែង​លិខិត​ស៊ីដាច់​ប្រា​ក់ជាង​៨​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម ម្នាក់ និង​សហការី​២ នាក់​ទៀត ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន បញ្ជូន​មកកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ពាក់​ពន្ធ​បទល្មើស​ឃុបឃិត​ក្លែង​លិខិត​ស៊ីដាច់​ប្រាក់​ប្រមាណ​៨ លាន​ដុល្លារ ។​

​យោងតាម​របាយការណ៍ ជន​ង្ស័​យ​មាន​៖ ទី​១-​ឈ្មោះ អ៊ុក គិរី​រតនៈ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២៧​បេ ផ្លូវ​៦៥៦ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មាន​តួនាទី​ជា​អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម ខែ​ភី​ថ​ល ។ ទី​២-​ឈ្មោះ អ៊ូ វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្មា​ទះ​លេខ ៧៥ ភូមិ​ត្នរ​ពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​តួនាទី ជា​ប្រធាន​ផ្នែក​ឥណទាន គ្រិះ​ស្ថាន​មីក្រូ​ហរ​ញ្ញ​វត្ថុ​អាតូម ។ ទី​៣-​ឈ្មោះ វណ្ណ ប៊ុនធឿន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ភា សង្កា​ត​ប្រទះ​ឡាង ខណ្ឌដង្កោ ។​

​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នា​ថ្ងៃទី​២៨ ខែ ធ្នូ ឆ្នាំ​២០១៩ នេះ​បាន​បញ្ជូនមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ និង បណ្ដឹង​របស់​ឈ្មោះ ហ៊ាង រតនា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​អាតូម ខែ​ភី​ថ​ល ដែលមាន​កម្មវត្ថុ​ប្ដឹង​ចោទ​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ( ក្លែង​លិខិតផ្ទេរកម្មសិទ្ធិ​ដី ផ្ទះ​) ដើម្បី​ដាក់បញ្ចាំ​ខ្ចីលុយ​ធនាគារ ។​

​ក្នុងនោះ​មាន​ឯកសារ​កម្ចី​ប្រាក់​ជាច្រើន​ទៀត ដែល​ជនសង្ស័យ បាន​គេ​ឃុបឃិត​គ្នា​ក្លែងបន្លំ នឹង វាយតម្លៃ​ហួស​ពី​ការពិត ប្រយោជន៍ ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​បាន​ច្រើន ។ សរុប​ទឹកប្រាក់​ដែល ជនសង្ស័យ​ឃុបឃិត​គ្នា ក្លែង​ឯកសារ ខាង​មីក្រូហិរញ្ញវត្ថុ​បាត់បង់​ប្រមាណ​៨ លាន​ដុល្លារ ក្នុង​រយៈពេល​តែ​២​ឆ្នាំ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×