Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ត្រៀម​រៀបចំ​កម្មវិធី​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក​

spot_img

​ខេត្ត​កំពង់ធំ​៖​ដោយសារ​តែ​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នោះ នៅ​ថ្ងៃ​ព្រ​សហ្ប​តិ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក ក្រោម​អធិបតីភាព លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ។​

​បន្ទាប់ពី​ធ្វើ​ការពិភាក្សា​អំពី​បទ​ពិសោធន៍ ដែល​អនុវត្ត​ការងារ​ដំណើរការ​សង្ក្រាន​ថ្មី​សំបូរព្រៃគុ​ក​រួច​មក​លោក សុខ លូ មានប្រសាសន៍​លើកឡើង​ថា ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅនេះ ដូច្នេះ​សូម​គណៈកម្មការ​រៀបចំ​សង្កា​ន​ថ្មី​សំបូរ​ព្រៃ​គុក ត្រូវ​ខិតខំ​រៀបចំ​ដំណើរការ​នៃ​កម្មវិធី​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក ឲ្យមាន​លក្ខណៈ​ល្អប្រសើ​រជាង​ឆ្នាំមុន ដើម្បី​បង្ករ​បរិយាកាស​ឲ្យមាន​ភាពសប្បាយ​រីករាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ធំ​យើង​ទាំងមូល​។​

​លោក​បន្ថែម​ទៀត​ថា ក្នុងនាម​យើង​ជា​ថ្នាក់ដឹកនាំ​កម្មវិធី នឹង​ត្រូវ​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង ក្នុងនោះ​យើង​ទាំងអស់គ្នា​ត្រូវ​គិតគូរ​ដោះស្រាយ អំពី​បញ្ហា​ចរាច​រណ៍ ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​មាន​កន្លែង​សម្រាប់​ចត​យានជំនិះ របស់​បងប្អូន​ដែល​មក​ទស្សនា​ដើម្បី​មាន​ភាពងាយស្រួល និង​សប្បាយរីករាយ​។​

​ព្រមទាំង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ និង​លេងល្បែង របាំ​ប្រជាប្រិយ ការសម្តែង​នូវ​សិល្បៈ របាំ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ការប្រគំ​តន្ត្រី ឡើង​សរសរ​ខ្លាញ់ ទាញ​ព្រ័ត្រ ចោល​ឈូង​ជាដើម ក្នុងនោះ​ក៏​មាន​ការដាក់​តាំងនូវ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ក្នុង​ខេត្ត ជាពិសេស​ផលិតផល​កសិកម្ម សិប្បកម្ម និង​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ ឲ្យមាន​សណ្តាប់ធ្នាប់ និង​ប្រកបដោយ​សោភ័ណភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×