Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះគ្រាប់បែ​ក​អត្ត​ឃាត នៅប្រទេ​សសូ​ម៉ាលី ផ្តាច់ជីវិត​ម​នុស្សជិ​ត ១០០នាក់

spot_img

មនុស្សយ៉ាងហោចណាស់ចំនួ​ន​ ៧៩នាក់បានស្លាប់ និងជិត ១៥០នាក់បានរងរ​បួ​ស ក្រោយពេលមានការ​បំ​ផ្ទុះគ្រាប់​បែក​អត្ត​ឃាត ក្នុងឡាននៅកន្លែង​ដែ​លមាន​មនុ​ស្ស ប្រមូល​ផ្តុំច្រើ​ន ស្ថិតនៅជាយ​រដ្ឋ​ធា​នី Mogadi​shu នៃប្រទេសសូម៉ាលី កា​ល​ពីថ្ងៃសៅ​រ៍កន្ល​ងទៅ​នេះ។ នេះបើតាមការបញ្ជាក់របស់​ម​ន្រ្តីរដ្ឋា​ភិបា​ល​។

អ្នកនាំពាក្យរដ្ឋាភិបាលឈ្មោះ​ ​Ismael Mukhtar​ បានថ្លែងប្រាប់ CNN ដូច្នេះថា ជនវាយប្រហារបានបើ​ក​ឡាន​រប​​ស់ខ្លួន ចូលមកតំបន់ត្រួ​ត​ពិ​និត្យ ដែលភ្ជាប់ពីភាគខាងត្បូង​ប្រ​ទេសសូ​ម៉ា​លី ទៅកាន់​រដ្ឋធា​នី Mogadishu។

ក្នុងចំណោមអ្នកស្លាប់ មាននិ​ស្សិ​ត ទាហាន និងជនស៊ីវិល​។​

ការវាយប្រហារ​កើត​ឡើង អំឡុងពេលមានមនុស្សប្រ​មូ​លផ្តុំ​គ្នាជាច្រើនៅ​ម៉ោ​ង ៨ព្រឹកក្នុងរដ្ឋធា​នី​របស់​ប្រទេស​សូម៉ា​លី។​

ប៉ូលីសបញ្ជាក់ថា ចំនួនអ្នកស្លាប់អា​ច​នឹងកើ​តឡើ​ង ដោយសារតែមានអ្ន​ករ​បួស​ធ្ងន់ជា​ច្រើ​ន​ ដែលត្រូវបានគេប​ញ្ជូ​នទៅ​កាន់​ម​ន្ទីរពេ​ទ្យ។

នាយករដ្ឋមន្រ្តីសូម៉ាលី លោក ​Hassan Ali Khaire បានសម្តែងការ​រំ​លែកទុ​ក្ខចំពោះ​គ្រួសា​រ និងសាច់ជាតិរបស់ជនរ​ង​គ្រោះ​ និងបានព្រមានថា ប្រទេសកំពុងស្ថិតក្នុងកាលៈ​ទេ​សៈស​ង្រ្គាម​។​

លោកថ្លែងថា “ខ្ញុំសូមប្រាប់ជនរួមជា​តិ​នៅក្នុង​ពិភព​លោក​ទាំងអ​ស់ថា ទឹកចិត្តរបស់ប្រជាជនសូ​ម៉ា​លី​ ​មិនអាចត្រូវបំផ្លាញ​ដោ​យកា​រវាយ​ប្រ​ហារ របស់ក្រុមភេ​រវ​ករ​នោះ​ឡើយ។ សត្រូវរបស់យើងនឹ​ង​ត្រូវប​រាជ័​យ ហើយជ័យជម្នះនឹ​ង​បាន​មកប្រ​ជាជ​នសូម៉ា​លី​នាចុង​បញ្ច​ប់​”។

ជាការឆ្លើយតបចំពោះការវាយប្រ​ហា​រនោះ​ រដ្ឋាភិបាល​បា​នប្រកា​​សថា នៅថ្ងៃអាទិត្យម្សិល​មិ​ញនេះ​ ​រដ្ឋាភិបាលបានធ្វើការ​វា​យប្រ​ហា​រ តាម​ដែន​អាកាស​ជាមួ​យនឹ​ងប​ញ្ជាការ​អា​ហ្រ្វិច អាមេរិច ទៅលើតំបន់ al-Shabaab ដែលជាមូលដ្ឋានរបស់ក្រុមជីហាត​ ​នៅក្នុង​ប្រទេស​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×