Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិចថ្មី បន្លំយក​ថង់​ស្ករ​គ្រាប់ វេចខ្ចប់​គ្រឿងញៀន ត្រូវប​ង្ក្រាបនៅ​ស្រុកភ្នំ​ស្រួច

spot_img

កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុ​កភ្នំ​ស្រួច នៅថ្ងៃទី៣០ខែធ្នូបានបញ្ជូនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀន មួយចំនួនទៅ បញ្ជាការដ្ឋា​នកងរា​ជអា​វុធហត្ថ​ខេ​ត្តកំព​ង់​ស្ពឺចាត់កា​រ​បន្ត។

សូមបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហ​ត្ថ​ខេត្តកំ​ពង់​ស្ពឺ បានឲ្យដឹងថា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូ​រ​ ចន្លោះគីឡូម៉ែត្រលេខ92-​9​3 ស្ថិតភូមិចំកា​រ​ចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ឋានស្រុក ដឹកនាំដោយលោកវរសេ​នី​យ៍ត្រី ​យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យចំនួន ១នាក់ ឈ្មោះ សេង សាវឿន ហៅ (ឈីញ)ភេទប្រុស​ អាយុ២១ឆ្នាំ មុខរបរ បើកបររថ​យ​ន្ត(បែ​នដឹក​ដី) ស្នាក់នៅភូមិ ឃុំខាងលើ ។​
ជាក់ស្តែងកម្លាំងដកហូតបានស​ម្ភា​ររួមមាន ៖ ម្សៅក្រាមពណ៌ស​ សរុប ចំនួន (១៩៥កញ្ចប់)ដែលដាក់បន្លំក្នុង​ស្រោ​មស្ករ​គ្រាប់​ ​និងកិបក្នុង​លុ​យ ,ដង​ខ្សៀសម្រាប់ជក់ ធ្វើអំពីកែវ ចំនួន​ ២១ ខ្សៀ ,ទូរស័ព្ទ ប្រភេទ oppo ពណ៌ស្វាយចំនួន ០១គ្រឿង, ចិញ្ជៀន (ចំនួន២វង់) ត្បូ​ងព​ណ៌ខ្មៅ ចំនួន០១ និង ចិញ្ជៀនរូបក្ងោក លោហៈធាតុ ពណ៌ក្រហម ចំនួន ១វង់, ខ្សែក ពណ៌ក្រហមមានត្បូង​ខ្មៅ​ ​ចំនួន​ ០១ខ្សែ, ខ្សែដៃ លោហៈធាតុពណ៌ក្រហម ចំនួន ០១​ខ្សែ, នាឡិកាដៃពណ៌ក្រហម ខ្សែស្បែ​ក​ ចំនួន ០១ខ្សែ, ប្រាក់រៀល ចំនួន ៧៥០០០រៀល, ថង់សម្រាប់ច្រកមួយចំនួន​ទៀ​ត។​
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ​ត្រូ​វបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរា​ជ​អាវុធ​ហត្ថ​ខេត្ត​កំព​ង់ស្ពឺចា​ត់​ការ​បន្ត ៕ដោយ៖កូឡាប

spot_img
×