Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីស្លាប់គាបនៅក្នុងរថយន្ត រីឯប្រពន្ធរងរ​បួ​សធ្ងន់ ដោយសាររថយន្តកុងតឺន័របុកជាមួយ​រថយន្តហាយឡិនឌ័រ

spot_img

បាត់ដំបងៈ បុរសជាប្តីបានស្លាប់ដោយគាបជាប់​នៅក្នុងរថយន្ត រីឯប្រពន្ធ រងរបួសធ្ងន់ សមត្ថកិច្ចសង្គ្រោះទៅម​ន្ទី​រពេទ្យ ​ដោយសាររថយន្តកុងតឺន័រឡើង​វ៉ារថ​យន្ត​ផ្សេង ហើយទៅបុកជាមួយ​រថយន្តហាយឡិនឌ័ររបស់​ជ​ន​​​រង​គ្រោះ ក្នុងទិសដៅបញ្ច្រាសគ្នា។

គ្រោះចរាចរណ៍​នេះកើត​ឡើងកា​លពីព្រឹ​ក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥
ត្រង់​ចំណុ​ចក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុក​មោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រ​លេ​ខ​243-244 ។

មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុ​ក​មោង​ឫស្សី លោកម៉ៅ ហ៊ត បានឱ្យដឹងថា តៃកុង​រថ​យ​ន្តហា​យឡិន​ឌ័រ ដែលស្លាប់មានឈ្មោះសៀ​ក​ សេងទ្រី អាយុ៥៥ឆ្នាំ និងស្រ្តីជាប្រពន្ធរ​ង​របួ​សធ្ង​ន់ ឈ្មោះពេញ សុ​ធី អាយុ៥៣​ឆ្នាំ ។ ទាំងពី​រនា​ក់ប្តីប្រពន្ធនេះ រស់នៅ​ភូមិ​ សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិ​ន​។

ចំណែកតៃកុងរថយន្តបង្កមិន​ស្គា​ល់ឈ្មោះទេ​ ក្រោយកើតហេតុ​ បានរ​ត់គេច​ខ្លួន​បាត់​។

សាក្សីបានប្រាប់ស​មត្ថិច្ច ដែលចុះទៅវាស់វែង​ថា​ មុនពេលកើ​ត​ហេតុ មានរថយន្ត​១​គ្រឿង ម៉ាកនី​សាន់ធុ​នធំដឹ​​កជ​​ញ្ជូនទំនិញ ពាក់ផ្លាកលេខព្រះសី​ហនុ 3A 1691 សណ្ដោងរ៉ឺ​ម៉ក ដឹកកុ​ងតឺ​ន័រ ពាក់ផ្លា​កលេខ​ព្រះស៊ី​ហ​នុ 4A 1959 ធ្វើដំណើរមកពីទិសបាត់ដំប​ង​ទៅភ្នំពេ​ញ​ មកដល់​ចំណុច​កើត​ហេតុ បានឡើងវ៉ាជែងរថ​យ​ន្តផ្សេងទៀត បណ្ដាលឱ្យជ្រុលទៅបុករថយន្តហាយ​ឡិនឌ័រ​
ពណ៌ទឹក​ប្រាក់ ពាក់ស្លា​កលេខ ភ្នំពេញ 2AD 9374 កំពុង​ធ្វើដំណើរ​បញ្ច្រា​សទិស​គ្នា បណ្តាលឱ្យស្លាប់​ម្នាក់ និងរបួសធ្ងន់ម្នាក់។

ចំណែកមធ្យោបាយរថយន្តខូចទាំង២គ្រឿង បញ្ជួនទៅអធិការដ្ឋាន​ជំ​នាញច​រាច​រណ៍ ដើម្បី
ស្រាវជ្រាវរកម្ចា​ស់រថយន្ត ឱ្យចូលខ្លួនមកដោះស្រាយតាមច្បា​ប់​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×