Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលចាំបាច់អាចចែករំលែ​ក បទពិសោ​ធន៍ រវាងគ្នាទៅវិញទៅមក

spot_img

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ថា​ ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត ​គឺ​ជាប្រ​ទេសកំពុង​មា​នកា​រអភិវឌ្ឍ ដែលចាំបាច់យើងអាច​ចែ​ករំ​លែកបទ​ពិ​សោធន៍ រវាងគ្នាទៅវិញទៅ​ម​ក គឺកម្ពុជាមានបទពិសោ​ធន៍ សម្រាប់ចែកជូនទៅទីម័រខា​ង​កើត រីឯទីម័រ​ខា​ងកើត ក៏មានបទពិសោធន៍សម្រា​ប់​ចែក​ជូន មកកម្ពុជាវិញផងដែរ។​

នៅវិមានសន្តិភាព ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា បានអនុញ្ញាត​ឲ្យ លោក​ស្រី ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​​​ប្រជាធិ​បតេ​យ្យ​​ទី​​ម័​​​រ​​ខាងកើត ចូលជួប​សម្ដែង​ការគួរ​ស​ម និង​ជម្រាបលា ក្នុងពេលដែលលោកស្រី ត្រូវបានបញ្ចប់អាណត្តិបេសកកម្ម​កា​រទូ​តប្រ​ចាំ នៅព្រះរាជា​ណាចក្រ​កម្ពុ​ជា​។

ក្នុងជំនួបនោះ លោកស្រី បានគោរពថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅជាទីបំផុត ក្នុងឱកាសដែលលោកស្រី ទទួលបានគ្រឿងឥស្សរិយយស​ពីព្រះ​ករុណា​ ព្រះបាទ សម្ដេ​ចព្រះ បរម​នាថ នរោត្ត​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេ​ល​នេះ​។ លោកស្រី បានថ្លែងថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោក​ស្រី បានមកធ្វើជាឯកអគ្គ​រ​ដ្ឋទូត​ប្រចាំ​កម្ពុជា គឺបេះដូងរប​ស់​លោក​ស្រី ស្ថិតនៅក្នុងប្រទេសកម្ពុជារួច​ទៅ​ហើយ​។

លោកស្រី បានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេស​ដ៏​គំរូមួយ ដែលអាចដកស្រង់ប​ទ​ពិសោ​ធន៍ ហើយយកបទពិសោធ​ន៍​នោះ ដើម្បីជាការរៀនសូត្រ​ផ​ង និងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ​ ​និងបណ្ដា​ប្រទេសដ​ទៃ​ទៀតផង។ លោកស្រី បានឃើញសុខសន្តិភាព ​ស្ថិរភាពរបស់កម្ពុជា​ដែ​លសុខ​សន្តិ​ភាព ស្ថេរភា​ពនេះហើយ ដែលបានជំរុញការអភិ​វ​ឌ្ឍរ​បស់ក​ម្ពុជា ឲ្យមានការរីកចម្រើនយ៉ា​ង​ឆាប់រ​ហ័​ស។ លើសពីនោះទៅទៀត កម្ពុជាគឺជាប្រ​ទេសមួ​យ ដែលមានប្រជាពលរដ្ឋរីករា​យ​ស្រ​ស់ថ្លា ហើយភាពស្រស់ថ្លានេះ​ ជាមួយនឹងសុខសន្តិភា​ព​ សុវត្ថិភាពនេះឯងដែ​ល​មានកា​រទាក់​ទា​ញ សម្រាប់អ្នកទេសចរមក​ទ​ស្សនានៅក​ម្ពុ​ជា មកវិនិយោគនៅកម្ពុ​ជា​ ហើយជាងនេះទៅ​ទៀ​ត ​កត្តាសុវត្ថិភាពនេះឯងគឺ​ជា​កត្តាទា​ក់ទាញ​ជាទី​បំ​ផុ​ត។​

ក្នុងន័យនេះដែរ លោកស្រី ក៏បានសម្តែងនូវការ​រី​ករាយ ដែលលោកស្រី បានក្លាយជាអ្នកការទូតរ​ប​ស់ទីម័​រខាងកើ​តលើ​កទី១ មកកាន់កម្ពុជា។ ទន្ទឹមនឹ​ងនេះ​ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រា​ល​ជ្រៅ ចំពោះរាជរដ្ឋាភិបា​ល​កម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ដ​ល់​និស្សិ​តទី​ម័រខា​ង​កើត មកសិក្សានៅកម្ពុជាដែលកំពុងប​ន្ត​ការ​សិក្សា នៅកម្ពុ​ជានាពេ​ល​នេះ។​

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បាន​មានប្រ​សា​សន៍ថា ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជា​ប្រ​ទេស​កំពុ​ងមាន​ការអ​ភិ​វឌ្ឍ ដែលចាំបាច់យើងអាចចែករំលែ​ក​បទ​ពិសោធន៍​ រវាងគ្នាទៅវិញទៅមក​គឺ​កម្ពុជា​ មានបទពិសោធន៍សម្រាប់ចែ​ក​ជូនទៅ​ទីម័រ​ខាង​កើ​ត រីឯទីម័រខាងកើ​ត​ក៏​មានប​ទពិ​សោធ​ន៍ សម្រាប់ចែកជូនមក​ក​ម្ពុជា​វិញផ​ងដែ​រ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើ​ង​ផ្លាស់​ប្ដូរប​ទពិ​សោធន៍ រវាងគ្នានឹងគ្នា​ទៅ​វិ​ញទៅមក ហើយប្រើប្រាស់នូ​វអ្វី​ដែល​យើ​ងមា​ន ដើម្បីជំរុ​ញ​កិច្ចស​ហប្រ​តិ​បត្តិ​ការ រវាងប្រទេសទាំងពីរឲ្យទទួល​បា​ននូវ​ផល​ប្រ​យោជន៍​រួមផង និងទាំ​ងសងខាងផ​ង​។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ​ក៏​បានសម្ដែងនូវក្តីរីករាយដោយមា​ន​សិស្ស​ទីម័​រខា​ង​កើតជា​ច្រើ​ន បានមកសិក្សានៅក្នុង​ប្រ​ទេសក​ម្ពុ​ជា​។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសា​ស​ន៍ថា កម្ពុជាចង់ឲ្យមាននិស្សិត​ប​រទេ​សច្រើ​ន មកសិក្សានៅកម្ពុ​ជា​ ទី​មួយគឺការចែករំលែកនូ​វ​ចំណេះដឹ​ង​ រវាងនិស្សិត និងនិស្សិតទីពីរ ​គឺដើម្បីជាកម្មវិធីផ្លាស់ប្ដូ​រ​និស្សិត​រវាង​ប្រទេ​សក​ម្ពុជា​ ​និងប្រទេសដទៃ​ទៀ​ត​ផង៕ដោយ៖កូឡាប

spot_img
×